ប្រទសកម្ពុជា និងចិនជាប្រទេសជិតខាងល្អដែលមានប្រវត្តិទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរយារណាស់មកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរមានវ័យជាង២០០០ឆ្នាំ។ ខាងក្រោមនេះជាទិដ្ឋភាពសំខាន់ៗនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
- ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្ដេច នរោត្ដម សីហនុ និងលោក ចូវ អ៊ីនឡាយ នាយករដ្ឋមន្ត្រីចិន បានជួបគ្នានៅក្នុងសន្និសីទអាហ្រ្វិកនាទីក្រុងបានឌុង។
- ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសកម្ពុជា និងចិនបានចាប់ផ្ដើមមានទំនាក់ទំនងការទូតជាផ្លូវការ។
ចាប់ពីពេលដែលកម្ពុជា និងចិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅលើវិស័យនានាដូចជានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កិច្ចទំនាក់ទំនងក្នុងតំបន់ និងទំនាក់ទំនងផ្សេងៗទៀតក្នុងឆាកអន្តរជាតិ។
ព្រះករុណព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ គឺជាមិត្តដ៏ល្អនៃថ្នាក់ដឹកនាំ និងប្រជាជនចិន ហើយព្រះអង្គតែងយាងទៅ និងស្នាក់នៅប្រទេសចិនជាញឹកញាប់។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្ដេចនរោត្ដម សីហុន បានយាងចូលទីវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនាពេលនោះថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចមួយនេះបានរៀបចំពិធីរំលែកទុក្ខចំពោះការយាងចូលទីវង្គតរបស់ព្រះអង្គ និងរៀបចំបញ្ជូនយន្តហោះពិសេសដើម្បីអមដំណើរព្រះមជ្ឈូសត្រឡប់មកកម្ពុជាវិញ។
បច្ចុប្បន្ន កម្ពុជា និងចិន គឺជាដៃគូរសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ល្អ ហើយថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ។