រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

យោងតាមអនុក្រឹត្យនេះ ដើមទុនសម្រាប់មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ​និងប្រតិបត្តិការល្បែងកាស៊ីណូ សំដៅដល់ទ្រព្យសកម្មចរន្ត រួមទាំងមូលនិធិរបស់ម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន និងអចលនទ្រព្យរបស់ក្រុមហ៊ុននោះដោយដកចេញនូវ៖

  • ទ្រព្យសកម្មមិនមែនចរន្ត និងចំណាយដែលបានបង់មុនរបស់ក្រុមហ៊ុន
  • ឥណទានដែលគ្មានការធានា និងប្រាក់បុរេប្រទាន ដែលផ្ដល់ដល់ក្រុមហ៊ុន ហើយដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មចរន្ត
  • ចំនួនទឹកប្រាក់ដែលត្រូវបង់ដោយអភិបាល សហកម្មសិទ្ធិករ ឬសមាការីទៅឱ្យក្រុមហ៊ុន ហើយដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មចរន្ត
  • តម្លៃលើសពីតម្លៃមូលបត្រ ដែលបានកត់ត្រាទុកបញ្ជី ដែលកាន់ទុកក្នុងគណនីផ្ទាល់របស់ក្រុមហ៊ុនទៅតាមតម្លៃទីផ្សារ
  • ឱនភាពគណនីអតិថិជន ដោយដកចេញនូវសំវិធានធនបំណុលទារមិនបាន ឬពិបាកទារ ហើយរៀបចំក្នុងទម្រង់មួយទៅតាមការកំណត់របស់ គ.ល.ក. ..។

មាត្រា ៤ ដល់មាត្រា ៦នៃអនុក្រឹត្យនេះបានចែងអំពីដើមទុនអប្បរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដោយដើមទុននោះមានចន្លោះពី៥០លានរៀល ដល់៨០០លានរៀនទៅតាមប្រភេទប្រតិបត្តិការ។

ទាញយកអនុក្រឹត្យលេខ១៦៦ អនក្រ.បក ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ ស្ដីពីការកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ៖ https://t.me/lawaudio_kh/427