នីតិភាពនៃការរួមភេទ សំដៅដល់អាយុកំណត់ដោយច្បាប់អនុញ្ញាតឱ្យរួមភេទ ឬហៅម្យ៉ាងទៀតថា គ្រប់អាយុរួមភេទ ហើយអ្នកដែលរួមភេទជាមួយនឹងបុគ្គលដែលមិនទាន់គ្រប់អាយុកំណត់នោះ ត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌ។ 

យោងតាមមាត្រា ២៣៩ កថាខណ្ឌទី ៣ នៃក្រមព្រហ្មទណ្ឌ កម្ពុជា ឆ្នាំ ២០០៩ នីតិភាពនៃការរួមភេទ ត្រូវកំណត់ចាប់ពីអាយុ ១៥ ឆ្នាំ ឡើងទៅ។ ចំណែកមាត្រា ៤២ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចែងថា “ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំដល់ ១០ ឆ្នាំ”។ 

ការកំណត់នីតិភាពនៃការរួមភេទ នៅប្រទេសនានា លើពិភពលោក មិនដូចគ្នាឡើយ។ ប្រទេសខ្លះកំណត់មិនឱ្យរួមភេទឡើយចំពោះបុគ្គលដែលមានអាយុក្រោម ២១ ឆ្នាំ ចំណែកប្រទេសខ្លះ អនុញ្ញាតឱ្យរួមភេទ នៅអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ។  

Reference: 

– The ages of consent around the world

– THE LAW ON SEX