- គន្ថី ៣៖ សិទ្ធិប្រត្យក្ស
- ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ
- ជំពូកទី ២៖ កម្មសិទ្ធិ
- ជំពូកទី ៣៖ សិទ្ធិកាន់កាប់
- ជំពូកទី ៤៖ សិទ្ធិជួលអចិន្ត្រៃយ៍
- ជំពូកទី ៥៖ ផលុបភោគ
- ជំពូកទី ៦៖ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
- ជំពូកទី ៧៖ សេវភាព
- ជំពូកទី ៨៖ កម្មសិទ្ធិ និង សិទ្ធិប្រត្យក្សផ្សេងៗរបស់រដ្ឋវត្តអារាម នៃព្រះពុទ្ឋសាសនាសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងៗ
- ជំពូកទី ៩៖ សិទ្ធិដែលត្រូវបានបង្កើតឡើងដោយសម្បទានដីធ្លី
គន្ថីទី ៣៖ សិទ្ធិប្រត្យក្ស
ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ
ផ្នែកទី ១៖ វត្ថុ
មាត្រា ១១៩. និយមន័យនៃវត្ថុ
ក្នុងក្រមនេះ វត្ថុ សំដៅទៅលើរបស់ដែលមានរូបរាងជាសារធាតុឧស្ម័នជាសារធាតុរាវ ជាសារធាតុរឹង ។
មាត្រា ១២០. ចលនវត្ថុ និងអចលនវត្ថុ
១-វត្ថុត្រូវបានចែកជាចលនវត្ថុ និងអចលនវត្ថុ ។
២-អចលនវត្ថុសំដៅទៅលើដីធ្លី និងវត្ថុជាប់នៅលើដី ហើយមិនអាចផ្លាស់ប្តូរទីកន្លែង បានដូចជាអាគារសំណង់ ដំណាំ រុក្ខជាតិ ជាអាទិ៍ ។
៣-ចលនវត្ថុសំដៅទៅលើវត្ថុក្រៅពីអចលនវត្ថុ ។
៤-បញ្ញត្តិស្តីពីចលនវត្ថុត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះទ្រព្យសម្បត្តិគ្មានរូបរាងដែលអាចគ្រប់គ្រងបានលើកលែងតែមានបញ្ញត្តិក្នុងច្បាប់ពិសេស ។
មាត្រា ១២១. សមាសភាគនៃវត្ថុ
ចំពោះសមាសភាគនៃវត្ថុអ្វីមួយដែលមិនអាចបែងចែក បានដោយមិនបំបែកវត្ថុនោះឬ ដោយមិនផ្លាស់ប្តូរលក្ខណៈដើមនៃសមាសភាគនោះទេ ភាគនៃវត្ថុនោះមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ ។
មាត្រា ១២២. សមាសភាគនៃដីៈ គោលការណ៍
វត្ថុដែលនៅជាប់នឹងដី ឬវត្ថុដែលក្លាយជាភាគមួយនៃដី ជាពិសេស អាគារ ឬសំណង់ដែលសង់នៅលើដី ហើយមិនអាចប្តូរកន្លែងបានឬពូជដែលសាបនៅលើដី ដំណាំដែលបានដាំ រុក្ខជាតិដែលរស់នៅលើដី គឺជាសមាសភាគនៃដី លុះត្រាតែមិនបំបែកចេញពីដី ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ លើកលែងតែមានបញ្ញត្តិផ្សេង ។
មាត្រា ១២៣. សមាសភាគនៃដី : ករណីលើកលែង
អាគារ ឬសំណង់ផ្សេងទៀតដែលម្ចាស់សិទ្ធិ បានសង់នៅលើដី ឬរុក្ខជាតិ ឬដំណាំដែលម្ចាស់សិទ្ធិ បានដាំ ជាអាទិ៍ ដែលជាការអនុវត្តសិទ្ធិចំពោះដីរបស់អ្នកដទៃមិនត្រូវក្លាយជាសមាសភាគនៃដីឡើយ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរចំពោះវត្ថុ ដែលត្រូវបានភ្ជាប់ជាមួយនឹងដីដោយមានគោលបំណងជាបណ្តោះអាសន្ន ។
មាត្រា ១២៤. អាគារ ជាអាទិ៍ ដែលត្រូវបានសង់ដោយផ្អែកលើសិទ្ធិលើដីរបស់អ្នកដទៃ
ក្នុងករណីដែលបានកំណត់នៅក្នុងមាត្រា ១២៣ (សមាសភាគនៃដី : ករណីលើកលែង) នៃក្រមនេះអាគារ ឬសំណង់ផ្សេងទៀត ដែលម្ចាស់សិទ្ធិបានសង់នៅលើដី ឬរុក្ខជាតិ ឬដំណាំដែលម្ចាស់សិទ្ធិ បានជាអាទិ៍ ត្រូវបានចាត់ទុកថាជាសមាសភាគនៃ សិទ្ធិលើដីរបស់អ្នកដទៃ ។
មាត្រា ១២៥. សមាសភាគនៃអាគារ
ចំពោះវត្ថុធាតុដែលជាសមាសភាគនៃអាគារ គ្រឿងអាគារ គ្រឿងសង្ហារិម ផ្លាក វត្ថុតុបតែង ជាអាទិ៍ ដែលមិនអាចបែងចែកបានដោយមិនបំបែកអាគារនោះ ឬដោយមិនផ្លាស់ប្តូរលក្ខណៈដើមនៃវត្ថុនោះទេ ភាគនៃវត្ថុនោះគឺជាសមាសភាគនៃអាគារ ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ ។
មាត្រា ១២៦. វត្ថុចម្បង និងវត្ថុចំណុះ
១-វត្ថុដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បង បានភ្ជាប់ទៅនឹងវត្ថុចម្បងក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់នោះ ហៅថា វត្ថុចំណុះ ។
២-ការបង្កើត និងការផ្ទេរសិទ្ធិចំពោះវត្ថុចម្បង ត្រូវមានអានុភាពទៅលើវត្ថុចំណុះផងដែរ លើកលែងតែមានការសន្យាពិសេស ។
មាត្រា ១២៧. និយមន័យនៃវត្ថុដើម និងផល
១-អត្ថប្រយោជន៍ដែលកើតពីវត្ថុអ្វីមួយ ហៅថា ផល។ វត្ថុដែលបង្កើតផល ហៅថា វត្ថុដើម ។
២-វត្ថុដែលបានកើតឡើង ហើយត្រូវបានធ្វើលទ្ធកម្មតាមវិធីប្រើធម្មតា ហៅថា ផលធម្មជាតិ ។
៣-ប្រាក់ដូចជាប្រាក់ថ្លៃឈ្នួល ជាអាទិ៍ ឬវត្ថុផ្សេងទៀត ដែលទទួលជាថ្នូរចំពោះការប្រើវត្ថុណាមួយ ហៅថាផលស៊ីវិល។
មាត្រា ១២៨. សិទ្ធិទទួលផល
១-ផលធម្មជាតិ ជាកម្មសិទ្ធិរបស់អ្នកដែលមានសិទ្ធិទទួលផលនោះនៅពេលដែលផលធម្មជាតិនោះបានបំបែកពីវត្ថុដើម ។
២-ផលស៊ីវិលអាចទទួលបានទៅតាមអំឡុងពេលដែលមានសិទ្ធិទទួលផលនេះ ដោយគណនាតាមចំនួនថ្ងៃ ។
មាត្រា ១២៩. សិទ្ធិទាមទារឱ្យសងសោហ៊ុយរបស់អ្នកដែលមានករណីយកិច្ចសងផល
អ្នកដែលមានករណីយកិច្ច សងផលអាចទាមទារឱ្យ សងសោហ៊ុយធម្មតាដើម្បីទទួលផលនោះ ។ ប៉ុន្តែសោហ៊ុយធម្មតានោះមិនអាចលើសពីតម្លៃនៃផលដែលត្រូវសងឡើយ ។
ផ្នែកទី ២៖ សិទ្ធិប្រត្យក្ស
មាត្រា ១៣០. និយមន័យនៃសិទ្ធិប្រត្យក្ស
សិទ្ធិប្រត្យក្ស សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន ។
មាត្រា ១៣១. គោលការណ៍កំណត់សិទ្ធិប្រត្យក្សដោយច្បាប់
សិទ្ធិប្រត្យក្សអាចបង្កើតបានតែតាមប្រភេទ និងខ្លឹមសារដែលត្រូវបានទទួលស្គាល់ដោយក្រមនេះ និងដោយច្បាប់ពិសេសតែប៉ុណ្ណោះ ។ សិទ្ធិប្រត្យក្សដែលត្រូវបានទទួលស្គាល់ដោយវិធានទំនៀមទម្លាប់ ត្រូវមានអានុភាពនៅក្រោមក្រមនេះ លុះត្រាតែគ្មានភាពផ្ទុយនឹងក្រមនេះ ឬច្បាប់ពិសេស ។
មាត្រា ១៣២. ប្រភេទនៃសិទ្ធិប្រត្យក្ស
សិទ្ធិប្រត្យក្សដែលបានកំណត់នៅក្នុងក្រមនេះ មានដូចតទៅ :
ក-កម្មសិទ្ធិ ។
ខ-សិទ្ធិកាន់កាប់ ។
គ-សិទ្ធិប្រត្យក្សប្រើប្រាស់ និងអាស្រ័យផល :
គ១) សិទ្ធិជួលអចិន្ត្រៃយ៍
គ២) ផលុបភោគ
គ៣) សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
គ៤) សេវភាព ។
ឃ- សិទ្ធិប្រាតិភោគប្រត្យក្ស
១) សិទ្ធិឃាត់ទុក
ឃ២)ឯកសិទ្ធិ
ឃ៣) សិទ្ធិលើការបញ្ចាំ
ឃ៤) ហ៊ីប៉ូតែក
ឃ៥) សិទ្ធិប្រាតិភោគដោយអនុប្បទាន ។
ផ្នែកទី ៣៖ គោលការណ៍នៃការបង្កើត ការផ្ទេរ និងការកែប្រនូវសិទ្ធិប្រត្យក្ស
មាត្រា ១៣៣. ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស ដោយការព្រមព្រៀង
ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស ត្រូវមានអានុភាពតាមការព្រមព្រៀងរវាងភាគី ។
មាត្រា ១៣៤.ល័ក្ខខ័ណ្ឌតតាំងនៃការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស
១-ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្សលើអចលនវត្ថុ ក្រៅពីសិទ្ធិកាន់កាប់ សិទ្ធិឃាត់ទុក សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅមិនអាចតតាំងនឹងតតិយជនបានឡើយបើពុំបានចុះបញ្ជីសិទ្ធិនោះ តាមបញ្ញត្តិនៃច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេង ដែលទាក់ទងនឹងការចុះបញ្ជី ។
២-អនុប្បទាននូវសិទ្ធិប្រត្យក្សលើចលនវត្ថុទៅបុគ្គលណាមួយមិនអាចតតាំងនឹង តតិយជនបានឡើយ បើពុំបានផ្ទេរការកាន់កាប់ចលនវត្ថុទៅបុគ្គលនោះទេ ។
មាត្រា ១៣៥. ល័ក្ខខ័ណ្ឌដើម្បីបង្កើតអានុភាពនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយ
ការព្រមព្រៀងទោះបីមានបញ្ញត្តិនៃមាត្រា ១៣៣ (ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិ ប្រត្យក្ស ដោយការព្រមព្រៀង) និងមាត្រា ១៣៤ (ល័ក្ខខ័ណ្ឌតតាំងនៃការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស) នៃក្រមនេះ ក៏ដោយការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀងមិនមានអានុភាព បើមិនបានចុះបញ្ជី ដោយយោងតាមបញ្ញត្តិនៃច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀត ស្តីពីការចុះបញ្ជី ។
មាត្រា ១៣៦. ព្យាកុលភាព
១-ចំពោះវត្ថុតែមួយបើកម្មសិទ្ធិលើវត្ថុនោះ និងសិទ្ធិប្រត្យក្សផ្សេងទៀតលើវត្ថុនោះធ្លាក់ទៅលើបុគ្គលតែម្នាក់សិទ្ធិប្រត្យក្សផ្សេងនោះ ត្រូវរលត់ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលវត្ថុនោះ ឬសិទ្ធិប្រត្យក្សនោះជាកម្មវត្ថុនៃសិទ្ធិរបស់តតិយជន ។
២-បើសិទ្ធិប្រត្យក្សក្រៅពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតដែលមានកម្មវត្ថុជាសិទ្ធិប្រត្យក្សនោះធ្លាក់ទៅលើបុគ្គលតែម្នាក់ សិទ្ធិនោះត្រូវរលត់ ។ ក្នុងករណីនេះ បញ្ញត្តិនៃវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង កថាខណ្ឌទី ២ ខាងលើនេះមិនត្រូវអនុវត្តចំពោះសិទ្ធិកាន់កាប់ឡើយ ។
មាត្រា ១៣៧. អានុភាពក្នុងការសន្មតនៃការចុះបញ្ជី
១-នៅពេលដែលបានចុះសិទ្ធិក្នុងបញ្ជីអចលនវត្ថុហើយ សិទ្ធិនេះត្រូវបានសន្មតថា ជាសិទ្ធិរបស់អ្នកដែលមានឈ្មោះ នៅក្នុងបញ្ជីនោះ ។
២-បើសិទ្ធិដែលបានចុះបញ្ជីអចលនវត្ថុហើយ ត្រូវបានលុបចេញពីបញ្ជីអចលនវត្ថុ នោះសិទ្ធិនោះត្រូវបានសន្មតថា បានរលត់ ។
ជំពូកទី ២៖ កម្មសិទ្ធិ
ផ្នែកទី ១៖ ខ្លឹមសារ និងកម្រិតនៃកម្មសិទ្ធិ
មាត្រា ១៣៨. និយមន័យនៃកម្មសិទ្ធិ
កម្មសិទ្ធិ សំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះអាចប្រើប្រាស់អាស្រ័យផល និង ចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរីបាននៅក្នុងទំហំដែលច្បាប់បានកម្រិត ។
មាត្រា ១៣៩. កម្រិតនៃកម្មសិទ្ធិដី
១-កម្មសិទ្ធិដី ត្រូវមានអានុភាពទាំងផ្នែកលើដី និងផ្នែកក្រោមដី នៅក្នុងទំហំនៃការកម្រិតដែលច្បាប់និងបទដ្ឋានគតិយុត្តបានកំណត់ ហើយក្នុងទំហំដែលមានផលប្រយោជន៍សម្រាប់កម្មសិទ្ធិករ ។
២-កម្មសិទ្ធិករនៃដីមិនអាចប្រើប្រាស់ដីរបស់ខ្លួន ក្នុងគោលបំណងព្យាបាទអ្នកដទៃ ឬ រំខានដល់ជីវភាពរស់នៅរបស់អ្នកដទៃតែប៉ុណ្ណោះបានឡើយ ។
មាត្រា ១៤០. ការបញ្ឈប់អំពើដែលរំខាន ដល់ជីវភាពរស់នៅ
១-ក្នុងករណីដែលអំពើរំខានដល់ជីវភាពរស់នៅដែលមកពីឧស្ម័ន ចំហាយទឹ កក្លិន ផ្សែង ម្រែងភ្លើង កំដៅ សម្លេង រំញ័រ ជាអាទិ៍ ដែលកើតពីដីរបស់អ្នកដទៃ ស្ថិតនៅក្នុងទំហំនៃការប្រើប្រាស់ជាធម្មតា ហើយបទដ្ឋានគតិយុត្តមិនបានហាមឃាត់ទេ កម្មសិទ្ធិករនៃ ដីមិនអាចទាមទារឱ្យអ្នកដទៃបញ្ឈប់នូវអំពើដែលធ្វើឱ្យមានឥទ្ធិពលដល់ដីខ្លួនបានឡើយ ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ កម្មសិទ្ធិករនៃដី ដែលទទួលឥទ្ធិពលអាក្រក់ ដ៏ធ្ងន់ធ្ងរតាមភាពជាក់ស្តែងអាចទាមទារឱ្យ អ្នកដែលរំខានដល់ជីវភាពរស់នៅនោះសងសំណងសមរម្យបាន ។ ម្យ៉ាងទៀត បញ្ញត្តិនេះមិនរារាំងកម្មសិទ្ធិករ ដីក្នុងការទាមទារសំណងនៃការខូចខាត ដោយផ្អែកលើអំពើអនីត្យានុកូលឡើយ ។
មាត្រា ១៤១. ការជីកកកាយបេតិកភវប្បធម៌ និងក្នុងដី
១-កម្មសិទ្ធិករនៃ ដី មិនអាចអះអាងនូវកម្មសិទ្ធិលើគ្រប់ប្រភេទនៃបដិមាចម្លាក់ក្រឡោតបុរាណវត្ថុ ឬបេតិកភវប្បធម៌ផ្សេងទៀតដែលរកឃើញនៅក្នុងដីរបស់ខ្លួនបានឡើយ ។ វត្ថុទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយកម្មសិទ្ធិករនៃដីដែលបានរកឃើញវត្ថុទាំងនេះមានករណីយកិច្ចប្រគល់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
២-កម្មសិទ្ធិករនៃដីមិនអាចអះអាងនូវកម្មសិទ្ធិលើរៃនៅក្នុងដី ដែលបានកំណត់នៅក្នុងច្បាប់ផ្សេងបានឡើយ ។ វត្ថុទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយអ្នកដែលត្រូវបានទទួលស្គាល់នូវសិទ្ធិជីកដោយរដ្ឋ តាមបញ្ញត្តិនៃច្បាប់ផ្សេង មានសិទ្ធិជីក និងទទួលវត្ថុនោះ ។
មាត្រា ១៤២. សិទ្ធិកាប់ចោលមែកឈើឆ្លងព្រំដី
នៅពេលដែលមែកឈើ ឬឬសឈើនៃដីជិតខាងបានលយចូលមកដីរបស់ខ្លួនកម្មសិទ្ធិករនៃអាចយកផលពី មែកឈើ ឬ ឫសឈើនោះ ឬកាប់មែកឈើ ឬ ឫសឈើនោះបាន ។
ផ្នែកទី ២៖ ទំនាក់ទំនងរវាងដឺដែលនៅជាប់គ្នា
មាត្រា ១៤៣. សិទ្ធិប្រើដីដែលជាប់គ្នា
កម្មសិទ្ធិករនៃដីអាចទាមទារប្រើដីដែលជាប់គ្នាបានក្នុងទំហំចាំបាច់ដើម្បីធ្វើរបង ឬ សង់សំណង់ ឬជួសជុលរបស់ទាំងពីរនេះនៅព្រំប្រទល់ដី ឬនៅក្បែរព្រំប្រទល់នោះ ។ ប្រសិនបើអ្នកជិតខាងទទួលការខូចខាតដោយសារការសាងសង់ ឬជួលជុលនេះកម្មសិទ្ធិករនៃដីត្រូវបង់ប្រាក់សំណង ។
មាត្រា ១៤៤. សិទ្ធិចេញចូលដីបិទជិត
១-ដីដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈនិង ដីដែលមានច្រកចេញនោះមិនគ្រប់គ្រាន់ ហើយមានឧបសគ្គដ៏ខ្លាំងដើម្បីប្រើប្រាស់ ដីនោះសម្រាប់ការធ្វើកសិកម្ម ឬឧស្សាហកម្ម ហៅថា ដីបិទជិត ។
២-កម្មសិទ្ធិករនៃដីបិទជិត មានសិទ្ធិស្នើសុំឆ្លងកាត់ដីអ្នកជិតខាង បានដោយបង់បាក់សំណងតាមការខូចខាតដោយសារការឆ្លងកាត់នោះ ។
៣-ជាគោលការណ៍ សិទ្ធិឆ្លងកាត់នេះត្រូវរៀបចំតាមទិស ឬផ្លូវដែលមានចម្ងាយជិតបំផុតពីដីបិទជិតទៅផ្លូវសាធារណៈ ។ ទោះបីជាមានបញ្ញត្តិនៃវាក្យខណ្ឌទី ១ នៃកថាខណ្ឌ នេះក៏ដោយសិទ្ធិឆ្លងកាត់នេះត្រូវតែរៀបចំនៅកន្លែងណាដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់នោះ ។
៤-ប្រសិនបើដីបិទជិតកើតឡើងពីការបែងចែកដីតាមរយៈការលក់ ការដូរការ ចែកមត៌ក ឬ កិច្ចសន្យាផ្សេងទៀត សិទ្ធិឆ្លងកាត់អាចស្នើសុំ បានតែចំពោះដីដែលនៅសល់ ក្រោយពីការបែងចែកនោះប៉ុណ្ណោះ ។ ក្នុងករណីនេះ កម្មសិទ្ធិករនៃដីបិទជិត មិនចាំបាច់ បង់ប្រាក់សំណងឡើយ ។ ប៉ុន្តែ ក្នុងករណីដែលមិនមានច្រកចេញគ្រប់គ្រាន់ទេ បញ្ញត្តិនៃ កថាខណ្ទី ២ និង កថាខណ្ទី ៣ ខាងលើនេះ ត្រូវយកមកអនុវត្តផងដែរ ។
មាត្រា ១៤៥. ករណីយកិច្ចទទួលទឹកហូរតាមធម្មជាតិ
១-កម្មសិទ្ធិករនៃដីក្រោម មានករណីយកិច្ចទទួលទឹកដែលហូរតាមធម្មជាតិឥដី លើ ។ កម្មសិទ្ធិករនៃដីក្រោម មិនអាចលើកទំនប់ ភ្លឺ របាំង ឬការ្យផ្សេងទៀតទប់មិនឱ្យ ទឹកហូរបានឡើយ ។ កម្មសិទ្ធិករនៃដីលើមិនអាចធ្វើអំពើអ្វីបន្ថែមបន្ទុករបស់កម្មសិទ្ធិករនៃ ដីក្រោមបានឡើយ ។
២-ពេលមានការប្រែប្រួលដោយប្រធានសក្តិដែលគ្មានការទទួលខុសត្រូវរបស់ភាគី ធ្វើឱ្យរាំងស្ទះទឹកហូរនៅដីក្រោមកម្មសិទ្ធិករនៃដីលើអាចធ្វើប្រឡាយឱ្យទឹកហូរ ដោយចេញសោហ៊ុយផ្ទាល់ខ្លួនបាន ។
មាត្រា ១៤៦. សិទ្ធិប្រើទឹកភ្លៀង ជាអាទិ៍
យោងទៅតាមវាក្យខណ្ឌទី ៣ កថាខណ្ឌទី ១ មាត្រា ១៤៥ (ករណីយកិច្ចទទួលទឹក ហូរតាមធម្មជាតិ) នៃក្រមនេះ កម្មសិទ្ធិករនៃដីលើមានសិទ្ធិប្រើប្រាស់ទឹកដែលមានប្រភព ផុសឡើងនៅដីរបស់ខ្លួន និងទឹកភ្លៀងដែលធ្លាក់មកលើដីរបស់ខ្លួន និងមានសិទ្ធិបង្ហូរចោលទឹកទាំងអស់នោះ ។
មាត្រា ១៤៧. ករណីយកិច្ចរក្សាការពារទឹកហូរ
កម្មសិទ្ធិករនៃដីដែលស្ថិតនៅជាប់ផ្លូវទឹកហូរ មានករណីយកិច្ចទុកឱ្យទឹកហូរទៅលើដីអ្នកជិតខាងតាមតម្រូវការនៃកសិកម្ម ហើយកម្មសិទ្ធិករនៃដីជិតខាងក៏មានករណីយកិច្ចដូចគ្នាដែរដោយយោគយល់ចំពោះដីដែលនៅឆ្ងាយទៀត ។
មាត្រា ១៤៨. សិទ្ធិធ្វើផ្លូវទឹកដើម្បីស្រោចស្រព
កម្មសិទ្ធិករដែលចង់ឱ្យទឹកដែលខ្លួនមានសិទ្ធិប្រើប្រាស់ដើម្បីស្រោចស្រពដីរបស់ ខ្លួន អាចធ្វើ និងរក្សាទុកនូវផ្លូវទឹកឆ្លងកាត់ដីដែលស្ថិតនៅចន្លោះប្រភពទឹកនឹងដីរបស់ខ្លួនបាន ដោយបង់ប្រាក់សំណងនៃការខូចខាតដល់កម្មសិទ្ធិករនៃដីដែលត្រូវឆ្លងកាត់នោះ ។
មាត្រា ១៤៩. សិទ្ធិបង្ហូរចោលទឹកស្រោចស្រព
កម្មសិទ្ធិករនៃដីអាចបង្ហូរចោលទឹកដែលបានស្រោចស្រពលើដីរបស់ខ្លួនឆ្លងកាត់ ដីក្រោមបានដោយបង់ប្រាក់សំណង ដល់កម្មសិទ្ធិករនៃដីក្រោមនោះ ។
មាត្រា ១៥០. សិទ្ធិបង្ហូរទឹកចោលនៃកម្មសិទ្ធិករនៃដីលិចទឹក
កម្មសិទ្ធិករនៃដីលិចទឹកទាំងស្រុង ឬមួយចំណែកអាចបង្ហូរទឹកដែលបណ្តាលឱ្យមានការខូចខាតចេញពីដីរបស់ខ្លួនបានលុះត្រាតែគោរពបញ្ញត្តិនៃច្បាប់ ឬបទដ្ឋានគតិយុត្តស្តីពីអនាម័យ ។
មាត្រា ១៥១. សិទ្ធិលើក និងសិទ្ធិប្រើប្រាស់ទំនប់ ជាអាទិ៍
១-កម្មសិទ្ធិករនៃដីជាប់មាត់ទន្លេ ស្ទឹង ឬព្រែកដែលចង់ប្រើប្រាស់ទឹក ទន្លេ ស្ទឹង ឬព្រែកដើម្បីស្រោចស្រពដីរបស់ខ្លួន អាចធ្វើសិល្បៈការ្យចាំបាច់ដើម្បីយកទឹកនៅលើដីដែលស្ថិតនៅមាត់ទឹកម្ខាងទៀត បានដោយបង់ប្រាក់សំណងដល់កម្មសិទ្ធិករនៃដីនៅមាត់ទឹកម្ខាងទៀត ។
២-កម្មសិទ្ធិករនៃដីដែលអនុញ្ញាតឱ្យ ធ្វើសិល្បៈការ្យនៅលើដីរបស់ខ្លួនអាចទាមទារប្រើប្រាស់រួមនូវទំនប់ទឹក ជាអាទិ៍ ពីអ្នកដែលបានធ្វើសិល្បៈការ្យនោះបានដោយយកល័ក្ខខ័ណ្ឌទួលបន្ទុកពាក់កណ្តាលនៃសោហ៊ុយធ្វើ និងថែទាំ។ ក្នុងករណីនេះ អ្នកដែលបានធ្វើសិល្បៈការ្យពុំមានករណីយកិច្ចបង់ប្រាក់សំណងដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះទេ ហើយអាចទាមទារឱ្យ សងសំណងដែលខ្លួនបានបង់ហើយវិញបាន ។
មាត្រា ១៥២. អំពើដែលរំខាន ដល់ជីវភាពរស់នៅ
កម្មសិទ្ធិករដែលមានបំណងធ្វើនៅលើដីរបស់ខ្លួន នូវអំពើដែលនឹងអាចរំខានដល់ ជីវភាពរស់នៅរបស់អ្នកជិតខាងដោយការខួងអណ្ដូង ការជីកស្ទង់ ការជីករុករក ឬដោយការទុកវត្ថុមានគ្រោះថ្នាក់ វត្ថុដែលរំខានដល់អ្នកដទៃ ឬវត្ថុគ្មានអនាម័យត្រូវ អនុលោមតាមបញ្ញត្តិពិសេសដែលកំណត់អំពីចម្ងាយដែលត្រូវគោរព និងអំពើដែលត្រូវអនុវត្ត ។
មាត្រា ១៥៣. ករណីយកិច្ចដាក់រនាំងបាំងនៅបង្អួច ហើយ ជាអាទិ៍
អ្នកដែលធ្វើបង្អួចហើយ ឬសិល្បៈការ្យប្រហាក់ប្រហែលរបស់ទាំងអស់នេះដែលសម្លឹងទៅឃើញដីផ្ទះអ្នកជិតខាងនោះ នៅចម្ងាយតិចជាង ២ (ពីរ) ម៉ែត្រ ពីព្រំដីអ្នកជិត ខាង ត្រូវដាក់រនាំងបាំង ។
មាត្រា ១៥៤. ដើមឈើនៅជិតព្រំដី
កម្មសិទ្ធិករនៃដីមិនអាចដាំដើមឈើ គុម្ពោត ឬចុល្លព្រឹក្សដែលមានកម្ពស់លើសពី ២ (ពីរ) ម៉ែត្រ ក្នុងចម្ងាយ ២ (ពីរ) ម៉ែត្រ ពីព្រំប្រទល់ដីអ្នកជិតខាងបានឡើយ ។ ក្នុងករណីដែលធ្វើផ្ទុយពីបញ្ញត្តិនេះ កម្មសិទ្ធិករនេះមានករណីយកិច្ចដកចេញតាមការទាមទាររបស់កម្មសិទ្ធិករនៃដីជិតខាង ។
ផ្នែកទី ៣៖ សិទ្ឋិទាមទារដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ
មាត្រា ១៥៥. សិទ្ធិទាមទារឱ្យ ប្រគល់វិញដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ
កម្មសិទ្ធិករអាចទាមទារឱ្យអ្នកកាន់កាប់ប្រគល់វត្ថុរបស់ខ្លួនវិញបាន ។ ប៉ុន្តែ បញ្ញត្តិ នេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអ្នកកាន់កាប់នោះមានមូលហេតុគតិយុត្ត នៃសិទ្ធិកាន់កាប់ចំពោះកម្មសិទ្ធិករ ។
មាត្រា ១៥៦. អ្នកកាន់កាប់ និង ផល
១-អ្នកកាន់កាប់ដោយសុចរិត អាចទទួលផលដែលកើតពីវត្ថុកាន់កាប់នោះ ។
២-នៅពេលអ្នកកាន់កាប់ដោយសុចរិត បានចាញ់ក្តីក្នុងបណ្តឹងអំពីមូលហេតុគតិយុត្ត នៃការកាន់កាប់អ្នកកាន់កាប់នោះត្រូវបានចាត់ទុកថាជាអ្នកកាន់កាប់ដោយទុច្ចរិត គិតតាំងពីពេលបានដាក់ពាក្យបណ្តឹងនោះ ។
៣-ក្នុងករណីដែលអ្នកកាន់កាប់ប្រគល់វត្ថុកាន់កាប់ឱ្យកម្មសិទ្ធិករ វិញអ្នកកាន់កាប់ទុច្ចរិតនៅពេលដែលផលបានកើតឡើង មានករណីយកិច្ចសងផលដែលខ្លួនបានទទួលនោះវិញ ហើយមានករណីយកិច្ចសងសំណងនូវតម្លៃនៃផលដែលត្រូវបានខូចខាត ឬធ្វេសប្រហែសក្នុងការទទួលដោយកំហុស ។
មាត្រា ១៥៧. ការទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតនៃវត្ថុកាន់កាប់
ក្នុងករណីដែលអ្នកកាន់កាប់មានកំហុសចំពោះការបាត់បង់ ឬការខូចខាតវត្ថុកាន់កាប់ ឬការមិនអាចប្រគល់វត្ថុនោះវិញបានអ្នកកាន់កាប់ទុច្ចរិត នៅពេលដែលការបាត់បង់ការខូចខាតដល់វត្ថុ ឬហេតុផ្សេងដែលមិនអាចប្រគល់វត្ថុនោះវិញ បាននោះបានកើតឡើងមានករណីយកិច្ចសងសំណងការខូចខាតទាំងអស់នោះ វីឯអ្នកកាន់កាប់សុចរិតមានករណីយកិច្ចសងសំណងការខូចខាត ត្រឹមតែកម្រិតនៃផលប្រយោជន៍ដែលខ្លួននៅតែទទួលប៉ុណ្ណោះ ។ ប៉ុន្តែ អ្នកកាន់កាប់ដែលគ្មានឆន្ទៈយកជាកម្មសិទ្ធិទោះបីជាក្នុងករណីកាន់កាប់ដោយសុចរិតក៏ដោយ ក៏មានករណីយកិច្ចសងនូវការខូចខាតទាំងអស់ដែរ ។
មាត្រា ១៥៨. សិទ្ធិរបស់អ្នកកាន់កាប់ក្នុងការទាមទារសងសោហ៊ុយ
១-ក្នុងករណីដែលអ្នកកាន់កាប់ប្រគល់វត្ថុកាន់កាប់ទៅកម្មសិទ្ធិករវិញ អ្នកកាន់កាប់អាចទាមទារឱ្យកម្មសិទ្ធិករសងនូវសោហ៊ុយចាំ បាច់ដែលខ្លួនបានចំណាយក្នុងការគ្រប់គ្រង និង ថែរក្សាវត្ថុនោះ ។ ក្នុងករណីអ្នកកាន់កាប់នោះបានទទួលផលពីវត្ថុកាន់កាប់អ្នកកាន់កាប់ត្រូវទទួលបន្ទុកនូវសោហ៊ុយចាំបាច់សម្រាប់ការគ្រប់គ្រង និងថែរក្សាវត្ថុជាធម្មតា ។
២-ប្រសិនបើអ្នកកាន់កាប់ បានចំណាយប្រាក់ដើម្បីកែលំអវត្តកាន់កាប់ ឬចំណាយ ដើម្បីបង្កើនតម្លៃផ្សេង ចំពោះវត្ថុនោះកម្មសិទ្ធិករត្រូវសងទៅអ្នកកាន់កាប់វិញ នូវសោហ៊ុយ ដែលអ្នកកាន់កាប់បានចេញ ឬតម្លៃប្រាក់ដែលកើននោះតាមការជ្រើសរើសរបស់កម្មសិទ្ធិករ ក្នុងកម្រិតដែលកំណើនតម្លៃនោះនៅតែមាន ។ ប៉ុន្តែ ចំពោះអ្នកកាន់កាប់ទុច្ចរិតតុលាការអាចអនុញ្ញាតឱ្យកម្មសិទ្ធិករមានអំឡុងពេលសមរម្យសម្រាប់ការសងនេះ ។
៣-ក្នុងករណីដែលអ្នកកាន់កាប់ប្រគល់ដីធ្លីឱ្យ កម្មសិទ្ធិករវិញកម្មសិទ្ធិករត្រូវសងនូវសោហ៊ុយដែលអ្នកកាន់កាប់បានចេញ ឬកំណើនតម្លៃដែលនៅតែមានចំពោះសំណង់ ដែលអ្នកកាន់កាប់សុចរិតបានសង់ដំណាំដែលអ្នកនោះ បានដាំតែមិនទាន់បានទទួលផល និងដើមឈើមិនទាន់បានកាប់ ។ ទោះបីជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ និង កថាខណ្ឌទី ២ ខាងលើនេះក៏ដោយចំពោះអ្នកកាន់កាប់ទុច្ចរិតវិញ កម្មសិទ្ធិករមានសិទ្ធិជ្រើសរើសឱ្យអ្នកកាន់កាប់យកសំណង់ដែលបានសង់ដំណាំដែលបានដាំតែមិនទាន់ បានទទួលផល និងដើមឈើមិនទាន់កាប់នោះចេញពីដីឬយកវត្ថុនោះជាកម្មសិទ្ធិរបស់ខ្លួន។ ប្រសិនបើកម្មសិទ្ធិករជ្រើសរើសឱ្យ ដកយកវត្ថុនោះចេញអ្នកកាន់កាប់ត្រូវយកសំណង់ ដំណាំ និងដើមឈើទាំងនោះចេញដោយមិនគិតថ្លៃ ។ ប្រសិនបើកម្មសិទ្ធិករជ្រើសរើសយកសំណង់ ដំណាំ និងដើមឈើនោះជាកម្មសិទ្ធិរបស់ខ្លួនវិញកម្មសិទ្ធិករនោះត្រូវសងសោហ៊ុយដែលអ្នកកាន់កាប់បានចេញ ឬតម្លៃប្រាក់ដែលកើនឡើង រួមទាំងតម្លៃនៃវត្ថុដែលទទួលយកដោយមិនគិតពិចារណាពីអធិកលាភនៃដីនោះទេ ។ ក្នុងករណីនេះ តុលាការអាចអនុញ្ញាតឱ្យកម្មសិទ្ធិករមានអំឡុងពេលសមរម្យសម្រាប់ការសងនេះ ។
មាត្រា ១៥៩. សិទ្ធិទាមទារឱ្យបញ្ឈប់ និងបង្ការការរារាំងដោយផ្អែកលើកម្មសិទ្ធិ
១-ក្នុងករណីដែលការអនុវត្តកម្មសិទ្ធិរបស់ខ្លួនត្រូវបានរារាំងកម្មសិទ្ធិករអាចទាមទារឱ្យ បញ្ឈប់ការរារាំងចំពោះអ្នករារាំងនោះ បាន ។
២-ក្នុងករណីដែលមានការ បារម្ភជាក់ស្តែងថាការអនុវត្តកម្មសិទ្ធិរបស់ខ្លួន នឹងទទួលការរារាំងនោះកម្មសិទ្ធិករអាចទាមទារឱ្យបង្ការការរារាំងនោះបានចំពោះអ្នក ដែលអាចនឹងរារាំងនោះ ។
ផ្នែកទី ៤៖ លទ្ឋកម្មនៃកម្មសិទ្ធិ
កថាភាគទី ១៖ លទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុ
មាត្រា ១៦០. លទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុ
កម្មសិទ្ធិលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្ម ដោយកិច្ចសន្យា សន្តតិកម្ម និងហេតុដែលបានកំណត់នៅក្នុងផ្នែកទី ៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះព្រមទាំងតាមបញ្ញត្តិនៃក្រមនេះ ឬ ច្បាប់ផ្សេង ។
មាត្រា ១៦១. អចលនវត្ថុគ្មានម្ចាស់
អចលនវត្ថុដែលគ្មានម្ចាស់ត្រូវជាកម្មសិទ្ធិរបស់រដ្ឋ ។
មាត្រា ១៦២. អាជ្ញាយុកាលនៃលទ្ធកម្មកម្មសិទ្ធិលើអចលនវត្ថុ
១-ជនដែលបានកាន់កាប់អចលនវត្ថុ ដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិ ក្នុងអំឡុងពេល ២០ (ម្ភៃ) ឆ្នាំ ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិ លើអចលនវត្ថុនោះ ។
២-ជនដែលបានកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទះយកជាកម្មសិទ្ធិ ក្នុងអំឡុងពេល ១០ (ដប់) ឆ្នាំ ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុនោះបើជននោះសុចរិត និងគ្មានកំហុសនៅពេលដែលខ្លួនបានចាប់ផ្តើម កាន់កាប់ ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋទោះបីជាប្រភេទណាក៏ដោយ ។
មាត្រា ១៦៣. អានុភាពប្រតិសកម្មនៃអាជ្ញាយុកាលនៃលទ្ធកម្ម
អាជ្ញាយុកាលនៃលទ្ធកម្មកម្មសិទ្ធិដែលបានកំណត់នៅក្នុងមាត្រា ១៦២ (អាជ្ញាយុកាលនៃលទ្ធកម្មកម្មសិទ្ធិលើអចលនវត្ថុ) នៃក្រមនេះ មានអានុភាពប្រតិសកម្មចាប់ពីថ្ងៃចាប់ផ្តើម គិតអាជ្ញាយុកាលនេះ ។ ផលដែលបានកើតឡើង ក្រោយថ្ងៃចាប់ផ្តើមគិតអាជ្ញាយុកាលនេះ ត្រូវធ្លាក់ទៅអ្នកដែលធ្វើលទ្ធកម្មនូវកម្មសិទ្ធិដោយអាជ្ញាយុកាល ។
មាត្រា ១៦៤. ការលើកឡើងនូវអាជ្ញាយុកាលនៃលទ្ធកម្ម
១-តុលាការ មិនអាចសម្រេចសេចក្តីដោយផ្អែកលើអាជ្ញាយុកាលនៃលទ្ធកម្មបាន ឡើយ លើកលែងតែភាគីបានលើកឡើង នូវអាជ្ញាយុកាលនៃលទ្ធកម្មនោះ ។
២-មានតែអ្នកដែលនឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិដោយអាជ្ញាយុកាល អ្នកដែលទទួលការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ សេវភាព សិទ្ធិជួលហ៊ីប៉ូតែក ឬសិទ្ធិលើការបញ្ចពីអ្នកដែលនឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិ និងបុគ្គលផ្សេងទៀតដែលមានផលប្រយោជន៍ត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងការលើកឡើងនូវអាជ្ញាយុកាលនៃលទ្ធកម្មទេ ដែលអាចលើកឡើងនូវអាជ្ញាយុកាលនៃលទ្ធកម្មបាន ។
៣-ប្រសិនបើអ្នកដែលនឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិដោយអាជ្ញាយុកាលលើកឡើង នូវអាជ្ញាយុកាលនៃលទ្ធកម្ម តតិយជនក៏ទទួលបាននូវផលប្រយោជន៍នៃអាជ្ញាយុកាលនៃលទ្ធកម្មនេះដែរ ។ ប្រសិនបើអ្នកដែលមានសិទ្ធិលើកឡើង ក្រៅពីអ្នកដែលនឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិដោយអាជ្ញាយុកាល បានលើកឡើងនូវអាជ្ញាយុកាលនៃលទ្ធកម្ម អានុភាពនៃការលើកឡើងនេះកើតឡើងតែរវាងអ្នកដែលបានលើកឡើងនូវអាជ្ញាយុកាលនៃលទ្ធកម្ម និងម្ចាស់កម្មសិទ្ធិដើមតែប៉ុណ្ណោះ ។
មាត្រា ១៦៥. ការបោះបង់ចោលនូវផលប្រយោជន៍នៃអាជ្ញាយុកាលនៃលទ្ធកម្ម
ផលប្រយោជន៍នៃអាជ្ញាយុកាលនៃលទ្ធកម្ម មិនអាចបោះបង់ចោលជាមុនបានឡើយ។ មានតែផលប្រយោជន៍នៃអាជ្ញាយុកាលនៃលទ្ធកម្មដែល បានសម្រេចហើយទេទើបអាចបោះបង់ចោលបាន ។
មាត្រា ១៦៦. វិសាលភាពនៃជនដែលទទួលអានុភាពនៃការបោះបង់ចោលនូវផល
ប្រយោជន៍នៃអាជ្ញាយុកាល នៃលទ្ធកម្មការបោះបង់ចោលនូវផលប្រយោជន៍នៃអាជ្ញាយុកាលនៃលទ្ធកម្ម មានអានុភាពតែរវាងម្ចាស់កម្មសិទ្ធិដើម និងអ្នកមានសិទ្ធិលើកឡើងដែលបានបោះបង់ចោលនូវផលប្រយោជន៍នោះប៉ុណ្ណោះ ។
មាត្រា ១៦៧. ហេតុនៃការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្ម
អាជ្ញាយុកាលនៃលទ្ធកម្មត្រូវផ្អាកក្នុងករណីណាមួយដូចខាងក្រោមនេះ :
ក- ការបាត់បង់ការកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិ ។
ខ-ការទាមទារតាមផ្លូវតុលាការ ឬការអនុវត្តសិទ្ធិដែលមានលក្ខណៈប្រហាក់ ប្រហែល ។
គ-សកម្មភាពអនុវត្តដោយបង្ខំ ឬសកម្មភាពចាត់ចែងការរក្សាការពារ ។
ឃ-ការទទួលស្គាល់ ។
មាត្រា ១៦៨. វិសាលភាពនៃជនដែលទទួលអានុភាពនៃការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្ម
ប្រសិនបើហេតុនៃការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មកើតឡើងចំពោះអ្នកដែលនឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិដោយអាជ្ញាយុកាលអ្នកដទៃទៀតមិនអាចបដិសេធនូវអានុភាពនៃ ការផ្អាកនេះបានទេ ។ ប្រសិនបើហេតុនៃការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មកើតឡើងចំពោះ អ្នកមានសិទ្ធិលើកឡើងក្រៅពីអ្នក ដែលនឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិដោយអាជ្ញាយុកាលអានុភាពនៃការផ្អាកនេះ ត្រូវកើតឡើងតែរវាងម្ចាស់កម្មសិទ្ធិដើម និងអ្នកមានសិទ្ធិលើកឡើងប៉ុណ្ណោះ ។
មាត្រា ១៦៩. ការបាត់បង់ការកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធ
បើអ្នកកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិ បានបាត់បង់ការកាន់កាប់ ក្រៅពីឆន្ទៈរបស់ខ្លួនហើយកាន់កាប់ឡើងវិញ នៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ឬដោយបណ្តឹងដែលដាក់ពាក្យនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ត្រូវចាត់ទុកថា អាជ្ញាយុកាលនៃលទ្ធកម្មមិនបានផ្អាក ។
មាត្រា ១៧០. ការទាមទារតាមផ្លូវតុលាការ
ការទាមទារតាមផ្លូវតុលាការ មិនត្រូវបង្កើតអានុភាពនៃការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មឡើយក្នុងករណីដែលបណ្តឹងត្រូវបានលើកចោល ឬត្រូវបានដកវិញ ។
មាត្រា ១៧១. ការលុបចោលនូវការចាត់ចែងការអនុវត្តដោយបង្ខំ ឬការចាត់ចែងការ
រក្សាការពារ ក្នុងករណីដែលការចាត់ចែងការអនុវត្តដោយបង្ខំ ឬការចាត់ចែងការរក្សាការពារត្រូវបានលុបចោលតាមពាក្យសុំរបស់ម្ចាស់សិទ្ធិឬដោយខ្វះល័ក្ខខ័ណ្ឌតាមផ្លូវច្បាប់ ការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្ម ដោយសកម្មភាពអនុវត្តដោយបង្ខំ ឬដោយសកម្មភាពចាត់ចែងការរក្សាការពារនេះត្រូវចាត់ទុកថា មិនបានកើតឡើងឡើយ ។
មាត្រា ១៧២. ដំណើរការនៃអាជ្ញាយុកាលនៃលទ្ធកម្ម ក្រោយការផ្លាក
១-អាជ្ញាយុកាលនៃលទ្ធកម្មដែលត្រូវបានផ្អាក នឹងចាប់ផ្តើមគិតជាថ្មីម្តងទៀតក្រោយពីហេតុនៃការផ្អាក បានចប់ ។
២-អាជ្ញាយុកាលនៃលទ្ធកម្មដែលត្រូវបានផ្អាកដោយការទាមទារតាមផ្លូវតុលាការ នឹងចាប់ផ្តើមគិតជាថ្មីម្តងទៀត បន្ទាប់ពីសេចក្តីសម្រេច បានចូលជាស្ថាពរ ។
មាត្រា ១៧៣. ការបង្អង់ការ សម្រេចអាជ្ញាយុកាលដោយការទាមទារ
១-ប្រសិនបើម្ចាស់កម្មសិទ្ធិដើម បានទាមទារនៅពេលណាមួយក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលនៃលទ្ធកម្ម អាជ្ញាយុកាលនៃលទ្ធកម្ម នោះមិនត្រូវបានសម្រេចចំពោះភាគីម្ខាងទៀតនៃការទាមទារនោះក្នុងអំឡុងពេល ៦ (ប្រាំ មួយ) ខែ បន្ទាប់ពីការទាមទារឡើយ ។ ប៉ុន្តែ ទោះបីជាម្ចាស់កម្មសិទ្ធិដើមទាមទារម្តងទៀត ក៏ដោយ ក៏មិនអាចពន្យឺតការសម្រេចអាជ្ញាយុកាលនៃលទ្ធកម្មដោយការទាមទារម្តងទៀត នោះដែរ ។
២-ទោះបីជាការទាមទារតាមផ្លូវតុលាការ មិនបង្កើតអានុភាពនៃការផ្អាកអាជ្ញាយុកាល ដោយសារការលើកចោលបណ្តឹង ឬការដកពាក្យបណ្ដឹងក៏ដោយក៏ត្រូវចាត់ទុក ថាអ្នកប្តឹង បានទាមទារជាបន្ត ចាប់ពីពេលដែលពាក្យបណ្តឹងត្រូវបានបញ្ជូនទៅភាគីម្ខាង ទៀតរហូតដល់ពេលដែលបណ្ដឹងនោះត្រូវបានលើកចោល ឬពេលដែលពាក្យបណ្តឹងនោះត្រូវបានដកដែរ ។ ក្នុងករណីនេះ អាជ្ញាយុកាលនៃលទ្ធកម្មនោះមិនត្រូវ បានសម្រេចចំពោះភាគីម្ខាងទៀតនោះ ក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីការលើកចោលបណ្ដឹងឬការដកពាក្យបណ្ដឹងឡើយ ។
៣-ប្រសិនបើម្ចាស់កម្មសិទ្ធិដើមបានអះអាងសិទ្ធិរបស់ខ្លួន ក្នុងនាមជាចុងចម្លើយក្នុងបណ្តឹងនោះត្រូវចាត់ទុកថា អ្នកនោះទាមទារជាបន្តក្នុងពេលដែលបណ្ដឹងនោះកំពុងចាត់ការ ចាប់ពីពេលដែលអ្នកនោះអះអាងសិទ្ធិរបស់ខ្លួន ។ ក្នុងករណីនេះ អាជ្ញាយុកាលនៃលទ្ធកម្មនោះមិនត្រូវសម្រេចចំពោះដើមចោទក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពី សាលក្រម ឬ សាលដីកានៃបណ្ដឹងនោះចូលជាស្ថាពរ ។
មាត្រា ១៧៤. ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃលទ្ធកម្ម ចំពោះអនីតិជន ឬ ជន
នៅក្រោមអាណាព្យាបាលទូទៅប្រសិនបើអនីតិជន ឬជននៅក្រោមអាណាព្យាបាលទូទៅគ្មានអ្នកតំណាងដែលច្បាប់បានកំណត់នៅពេលណាមួយក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលនៃលទ្ធកម្មអាជ្ញាយុកាលនៃលទ្ធកម្មនោះ មិនត្រូវ បានសម្រេចចំពោះអ្នកនោះក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីពេលដែលអ្នកនោះ ក្លាយទៅជាសមត្ថជន ឬពេលដែលអ្នកតំណាងដែលច្បាប់បានកំណត់ត្រូវបានជ្រើសតាំងឡើយ ។
មាត្រា ១៧៥. ការបង្អង់ការ សម្រេចអាជ្ញាយុកាលនៃលទ្ធកម្មរវាងអនីតិជន ឬជននៅ
ក្រោមអាណាព្យាបាលទូទៅ និងអ្នកតំណាងដែលច្បាប់បានកំណត់ក្នុងករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់សម្រាប់អនីតិជន ឬជននៅក្រោមអាណាព្យាបាលទូទៅធ្វើលទ្ធកម្មដោយអាជ្ញាយុកាលនូវកម្មសិទ្ធិលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អនីតិជន ឬជននៅក្រោមអាណាព្យាបាលទូទៅនោះអាជ្ញាយុកាលនៃលទ្ធកម្មនោះមិនត្រូវបានសម្រេចក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីពេលដែលអ្នកនោះ ក្លាយទៅជាសមត្ថជន ឬពេលដែលអ្នកតំណាងដែលច្បាប់បានកំណត់ថ្មីត្រូវបានជ្រើសតាំងឡើយ ។
មាត្រា ១៧៦. ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃលទ្ធកម្មរវាងប្តីប្រពន្ធ
ក្នុងករណីដែលសហព័ទ្ធម្ខាងធ្វើលទ្ធកម្មដោយអាជ្ញាយុកាល នូវកម្មសិទ្ធិលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់សហព័ទ្ធម្ខាងទៀត អាជ្ញាយុកាលនៃលទ្ធកម្មនោះមិនត្រូវបានសម្រេច ក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ ក្រោយពីការរលាយអាពាហ៍ពិពាហ៍នោះឡើយ ។
មាត្រា ១៧៧. ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃលទ្ធកម្មដោយសារមហន្តរាយធម្មជាតិ
ប្រសិនបើម្ចាស់កម្មសិទ្ធិដើមមិនអាចផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មដោយសារការជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ ឬប្រធានសក្តិផ្សេងនៅពេលណាមួយក្នុង ៦ (ប្រាំ មួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលនៃលទ្ធកម្មអាជ្ញាយុកាលនៃលទ្ធកម្មនេះមិនត្រូវបានសម្រេចក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីប្រធានសក្តិនោះបានកន្លងផុតឡើយ ។
មាត្រា ១៧៨. អាជ្ញាយុកាលនៃលទ្ធកម្មសិទ្ធិដែលទាក់ទងនឹងអចលនវត្ថុ
១-ជនដែលបានប្រើសិទ្ធិដែលទាក់ទង នឹងអចលនវត្ថុដូចជាសិទ្ធិជួលអចិន្ត្រៃយ៍ផលុបភោគសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ សិទ្ធិជួល សិទ្ធិលើការបញ្ចាំ ជាអាទិ៍ ដោយសន្តិវិធី និងដឹងឮជាសាធារណៈ ដោយមានឆន្ទៈ ប្រើសម្រាប់ខ្លួនត្រូវលទ្ធកម្មនូវសិទ្ធិនោះ ក្រោយពេល ២០ (ម្ភៃ) ឆ្នាំ ឬ ១០ (ដប់) ឆ្នាំ តាមការបែងចែកដែលបានកំណត់នៅក្នុងមាត្រា ១៦២ (អាជ្ញាយុកាលនៃលទ្ធកម្មកម្មសិទ្ធិលើអចលនវត្ថុ) នៃក្រមនេះ ។ ប៉ុន្តែ សេវភាពអាចត្រូវបានលទ្ធកម្ម នៅក្នុងករណីដែលល័ក្ខខ័ណ្ណ ដែលបានកំណត់នៅក្នុងមាត្រា ៣០០ (អាជ្ញាយុកាលនៃលទ្ធកម្មសេវភាព) នៃក្រមនេះ ត្រូវបានបំពេញផងដែរ។
២-បញ្ញត្តិពីមាត្រា ១៦៣ (អានុភាពប្រតិសកម្មនៃអាជ្ញាយុកាលនៃលទ្ធកម្ម) ដល់ មាត្រា ១៧៧ (ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃលទ្ធកម្មដោយសារមហន្តរាយធម្មជាតិ)នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអាជ្ញាយុកាលនៃលទ្ធកម្មសិទ្ធិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ទោះបីជាប្រភេទណាក៏ដោយ ។
មាត្រា ១៧៩. កម្មសិទ្ធិនៃដីដុះ
ដីដែលដុះ ដែលកើនឡើងជាបន្តបន្ទាប់ បន្តិចម្តងៗដោយធម្មជាតិលើដីជាប់មាត់ទន្លេ ស្ទឹង ឬព្រែកត្រូវបានធ្លាក់ទៅកម្មសិទ្ធិករដែលមានដីជាប់មាត់ទន្លេ ស្ទឹង ឬព្រែក
ដែលបង្កើតដីដុះនោះទោះបីជានាវា ឬក្បួនអាចចេញចូលទន្លេ ស្ទឹង ឬព្រែកនោះបាន បណ្តែតបាន ឬមិនបានក៏ដោយ ។ ចំពោះទន្លេ ស្ទឹង ឬព្រែកដែលនាវា ឬក្បួនអាចចេញចូលបានបណ្តែតបានកម្មសិទ្ធិករនៃដីជាប់មាត់ទន្លេ ស្ទឹង ឬព្រែកត្រូវទុកផ្លូវសម្រាប់ទាញពួរនាវា ឬ ក្បួនដោយស្របទៅតាមច្បាប់ ឬបទដ្ឋានគតិយុត្ត ។
មាត្រា ១៨០. កម្មសិទ្ធិនៃដីដុះ
ចំពោះដីដែលកើតឡើងដោយសារចរន្តទឹកហូរនាំ ដីដុះរបស់អ្នកនៅចាំងម្ខាងទៅគរនៅច្រាំងម្ខាងទៀតបន្តិចម្តងៗ តាមធម្មជាតិកម្មសិទ្ធិករនៃដីដែលជាប់នឹងដីដុះនោះត្រូវទទួលផលប្រយោជន៍នៃដីដុះនេះ ។ កម្មសិទ្ធិករនៅច្រាំងម្ខាងទៀតដែល បាត់ដី មិនអាចទាមទារយកដីដែលបាត់នោះបានឡើយ ។
មាត្រា ១៨១. សិទ្ធិទាមទារឱ្យប្រគល់វិញនូវដីដែលបានហូរទៅភ្ជាប់នឹងដីផ្សេង
ចំពោះទន្លេ ស្ទឹង ឬព្រែកដែលនាវា ឬក្បួនចេញចូលបាន បណ្តែតបាន ឬមិនបានក៏ដោយក្នុងករណីដែលទន្លេ ស្ទឹង ឬព្រែកនោះបាននាំយកចំណែកដីដ៏ធំ ដែលអាចទទួលស្គាល់យ៉ាងច្បាស់លាស់ ដោយកម្លាំងទឹកជំនន់ភ្លាមៗ ពីច្រាំងម្ខាង ទៅភ្ជាប់នឹង ដីក្រោមខ្សែទឹក ឬ នៅច្រាំងម្ខាងទៀតកម្មសិទ្ធិករនៃដីបាក់អាចទាមទារឱ្យប្រគល់វិញនូវផ្នែកនៃដីនោះបាន។ កម្មសិទ្ធិករនោះត្រូវអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញនូវផ្នែកនៃដីនោះក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលកម្មសិទ្ធិករដែលបានដី បាក់ទៅភ្ជាប់នោះមិនទាន់បានកាន់កាប់ដីនោះនៅឡើយ ។
មាត្រា ១៨២. កម្មសិទ្ធិនៃកោះ និង ដីដុះ
កោះ និងដីដុះ ដែលកើតនៅផ្ទៃទន្លេ ឬស្ទឹងដែលនាវា ឬក្បួនអាចចេញចូលបានបណ្តែតបានត្រូវជាកម្មសិទ្ធិរបស់រដ្ឋ ។
មាត្រា ១៨៣. កម្មសិទ្ធិនៃកោះ និង ដីដុះ
ចំពោះកោះ និងដីដុះ ដែលកើតនៅផ្ទៃទន្លេ ស្ទឹង ឬព្រែកដែលនាវា ឬក្បួនមិនអាចចេញចូលមិនអាចបណ្តែតបានត្រូវបានទៅកម្មសិទ្ធិករនៃដីខាងច្រៀងដែលមានកោះ ឬដីដុះនោះ។ ប្រសិនបើកោះ និងដីដុះនោះមិនបានដុះឆ្កៀងទៅច្រាំងម្ខាងទេនោះត្រូវបានទៅកម្មសិទ្ធិករដែលមានដីជាប់ច្រាំងទាំងសងខាងដោយយកខ្សែបន្ទាត់កណ្តោល ទន្លេ ស្ទឹង ឬព្រែកនោះជាមូលដ្ឋាន ។
មាត្រា ១៨៤. កម្មសិទ្ធិនៃកោះ
ប្រសិនបើទន្លេ ស្ទឹង ឬព្រែកបានបង្កើតផ្លូវទឹកថ្មី ហើយកាត់ផ្តាច់ដីរបស់កម្មសិទ្ធិករនៅជាប់មាត់ច្រាំង ហើយបង្កើតជាកោះ ទោះបីជាកោះនោះ ដុះនៅក្នុងទន្លេ ស្ទឹង ឬព្រែកដែលនាវា ឬក្បួនអាចចេញចូលបានបណ្តែតបានក៏ដោយ ក៏កម្មសិទ្ធិករនៅជាប់មាត់ច្រាំងមិន បាត់បង់នូវកម្មសិទ្ធិនៃដីនោះឡើយ ។
មាត្រា ១៨៥. កម្មសិទ្ធិនៃ បាតទន្លេ ឬស្ទឹងចាស់ដោយសារការបង្កើតផ្លូវទឹកថ្មី
នៅពេលទន្លេ ស្ទឹង ឬព្រែកដែលនាវា ឬក្បួនអាចចេញចូលបានបណ្តែតបានបង្កើតផ្លូវទឹកថ្មីដោយបោះបង់ចោល ផ្លូវទឹកចាស់កម្មសិទ្ធិករនៃដីជាប់មាត់ច្រាំងនោះ អាចធ្វើលទ្ធកម្មកម្មសិទ្ធិនៃ បាតទន្លេ ស្ទឹង ឬព្រែកចាស់ហើយទំហំនៃកម្មសិទ្ធិលើដីគោករបស់ម្នាក់ៗត្រូវមានរហូតដល់ខ្សែបន្ទាត់កណ្តាលនៃទន្លេ ស្ទឹង ឬព្រែកនោះ ។ កម្មសិទ្ធិករនៃដីជាប់មាត់ច្រាំងនោះត្រូវបង់តម្លៃដែលត្រូវបានកំណត់ដោយអ្នកវាយតម្លៃ ។ តម្លៃនៃ បាតទន្លេ ស្ទឹង ឬព្រែកចាស់ត្រូវបានកំណត់ដោយអ្នកវាយតម្លៃដែលត្រូវបានជ្រើសតាំង ដោយតុលាការដែលមានសមត្ថកិច្ចលើទីកន្លែងនោះ តាមពាក្យសុំរបស់អាជ្ញាធរខេត្ត-ក្រុង ឬអ្នកដែលមានពាក់ព័ន្ឋផលប្រយោជន៍ ។ ប៉ុន្តែ ក្នុងករណីដែលកម្មសិទ្ធិករនៃដីជាប់មាត់ច្រាំងនោះ មិនបង្ហាញឆន្ទះយកកម្មសិទ្ធិលើ បាតទន្លេ ស្ទឹង ឬព្រែកចាស់នោះទេ ដីគោក នោះត្រូវបានលក់ជាសាធារណៈដោយអាជ្ញាធរខេត្ត-ក្រុង ។ ប្រាក់ដែលកម្មសិទ្ធិករនៃដី ជាប់មាត់ច្រាំងបានបង់ ឬប្រាក់ដែលបានទទួលពីការលក់ បាតទន្លេ ស្ទឹង ឬព្រែកចាស់នោះត្រូវបែងចែកឱ្យ កម្មសិទ្ធិករដែល បាន បាត់បង់ដីដោយសារ ការបង្កើតផ្លូវទឹកថ្មីតាមសមាមាត្រនៃតម្លៃដីដែលបានបាត់បង់ដោយសារទឹកហូរ ។
មាត្រា ១៨៦. ការជាប់គ្នារវាងចលនវត្ថុ និង អចលនវត្ថុ
ក្នុងករណីដែលចលនវត្ថុបានក្លាយជាផ្នែកមួយនៃអចលនវត្ថុ ដោយភ្ជាប់ជាមួយនឹងអចលនវត្ថុនោះកម្មសិទ្ធិលើអចលនវត្ថុនោះ ត្រូវមានអានុភាពទៅលើចលនវត្ថុនោះផងដែរ លើកលែងតែមានបញ្ញត្តិនៃច្បាប់ ឬការព្រមព្រៀងពិសេស ។ ក្នុងករណីនេះអ្នកដែលបានបាត់បង់កម្មសិទ្ធិលើចលនវត្ថុអាចទាមទារប្រាក់សំណងបានតាមបញ្ញត្តិស្តីពី សេចក្តីចម្រើនដោយឥតហេតុតែមិនអាចទាមទារឱ្យធ្វើបដិទានបានឡើយ។
កថាភាគទី ២៖ លទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុ
មាត្រា ១៨៧. លទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុ
កម្មសិទ្ធិលើចលនវត្ថុអាចត្រូវបានធ្វើលទ្ធកម្មដោយកិច្ចសន្យា សន្តតិកម្ម និងហេតុដែលបានកំណត់នៅក្នុងផ្នែកទី ៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះព្រមទាំងតាមបញ្ញត្តិនៃក្រមនេះ ឬ ច្បាប់ផ្សេង ។
មាត្រា ១៨៨. កម្មសិទ្ធិនៃចលនវត្ថុគ្មានម្ចាស់
ចលនវត្ថុដែលគ្មានម្ចាស់ ត្រូវជាកម្មសិទ្ធិរបស់អ្នកកាន់កាប់វត្ថុនោះមុនគេ ដោយ មានឆន្ទះយកជាកម្មសិទ្ធិ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលមានបញ្ញត្តិពិសេស នៅក្នុងច្បាប់ ឬបទដ្ឋានគតិយុត្ត ស្តីពីការការពារសត្វព្រៃ ។
មាត្រា ១៨៩. កម្មសិទ្ធិលើសត្វដែលរត់ចេញ ជាអាទិ៍
ជនដែលកាន់កាប់ដោយសុចរិតនូវសត្វឬបក្សីដែលមិនមែនជាបសុសត្វ ឬបសុបក្សី ហើយដែលអ្នកដទៃចិញ្ចឹម ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើសត្វឬ បក្សីនោះលុះត្រាតែមិនទទួលការទាមទារពីអ្នកចិញ្ចឹម ក្នុងអំឡុងពេល ១ (មួយ) ខែ តាំងពីពេល សត្វ ឬបក្សីនោះរត់ចេញ ។
មាត្រា ១៩០. កម្មសិទ្ធិលើត្រីរស់ក្នុងបឹង ឬ ស្រះ
ត្រីដែលរស់ក្នុងបឹង ឬស្រះដែលជាកម្មសិទ្ធិឯកជនត្រូវបានទៅកម្មសិទ្ធិករនៃបឹង ឬ ស្រះនោះ ។
មាត្រា ១៩១. កម្មសិទ្ធិនៃវត្ថុ បាត់
១-អ្នកដែលបានរើសវត្ថុដែលអ្នកដទៃ បានបាត់ប្រសិនបើដឹងកម្មសិទ្ធិករនៃវត្ថុនោះច្បាស់លាស់ត្រូវប្រគល់វត្ថុនោះឱ្យកម្មសិទ្ធិករវិញ ហើយប្រសិនបើមិនដឹងកម្មសិទ្ធិករនៃវត្ថុនោះច្បាស់លាស់ទេត្រូវប្រគល់វត្ថុនោះជូនប្រធានប៉ុស្តិ៍នគរបាល ក្នុងអំឡុងពេល ៧ (ប្រាំពីរ) ថ្ងៃ ក្រោយពេលបានឃីស ។
២-ប្រធានប៉ុស្តិ៍នគរបាល ត្រូវរក្សាទុកនូវវត្ថុរើសបាននោះហើយប្រកាសជាសាធារណៈ ហើយប្រសិនបើមិនឃើញមានកម្មសិទ្ធិករក្នុងអំឡុង ៦ (ប្រាំមួយ) ខែ ទេអ្នករើសត្រូវធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុនោះ ។ ប៉ុន្តែ ប្រសិនបើអ្នករើសមិនបានប្រគល់ជូនទៅប្រធានប៉ុស្តិ៍នគរបាល ក្នុងអំឡុងពេល ៧ (ប្រាំពីរ) ថ្ងៃ ក្រោយពេលបានរើសទេអ្នកវើសនេះមិនអាចធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុបានទេ ហើយវត្ថុនោះត្រូវធ្លាក់ទៅជាកម្មសិទ្ធិរបស់រដ្ឋ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលអ្នកវើសមិនមកយកវត្ថុរើសក្នុងអំឡុងពេល ២ (ពីរ) ខែក្រោយពេលខ្លួនបានធ្វើលទ្ធកម្មកម្មសិទ្ធិលើ វត្ថុនោះ ។
៣-ប្រសិនបើវត្ថុពីសបាននោះជាវត្ថុដែលមិនអាចទុកយូរ បានប្រធានប៉ុស្តិ៍នគរបាល អាចលក់វត្ថុនោះ ហើយរក្សាទុកនូវបាក់លក់នោះបាន ។ ការចាត់ចែងបាក់លក់នេះត្រូវធ្វើដូចគ្នានឹងការចាត់ចែងវត្ថុរ៉ែស ។
៤-ក្នុងករណីដែលវត្ថុរើសត្រូវបានប្រគល់ឱ្យកម្មសិទ្ធិករវិញ កម្មសិទ្ធិករត្រូវផ្តល់ប្រាក់រង្វាន់ទៅអ្នករើសពី ៥ (ប្រាំ) ភាគរយ ទៅ ២០ (ម្ភៃ) ភាគរយ នៃតម្លៃវត្ថុនោះ ។ អ្នករើសត្រូវបាត់បង់សិទ្ធិទាមទារប្រាក់រង្វាន់នេះប្រសិនបើអ្នកនោះ មិនទាមទារក្នុងអំឡុង ពេល ១ (មួយ) ខែ ក្រោយពេលកម្មសិទ្ធិករបានទទួលយកវត្ថុនោះ ។
មាត្រា ១៩២. កម្មសិទ្ធិលើកំណប់
បញ្ញត្តិនៃមាត្រា ១៩១ (កម្មសិទ្ធិនៃវត្ថុបាត់) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះកំណប់លើកលែងតែករណីដែល បានកំណត់នៅក្នុងមាត្រា ១៤១ (ការជីក កកាយបេតិកភវប្បធម៌ និងរ៉ែក្នុងដី) នៃក្រមនេះ ។ ប៉ុន្តែ ក្នុងករណីដែលកំណប់ដែលមិនដឹងច្បាស់អំពីកម្មសិទ្ធិករត្រូវបានរកឃើញនៅក្នុងវត្ថុដែលជាកម្មសិទ្ធិរបស់អ្នក ដទៃអ្នករកឃើញ និង កម្មសិទ្ធិករនៃវត្ថុនោះត្រូវធ្វើលទ្ធកម្មកម្មសិទ្ធិលើកំណប់នោះពាក់កណ្ដាលម្នាក់ ។
មាត្រា ១៩៣. លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ
អ្នកដែលបានទទួលការផ្ទេរការកាន់កាប់នូវចលនវត្ថុ ដោយកិច្ចសន្យាអនុប្បទានកម្មសិទ្ធិដែលមានសុពលភាព ហើយដោយសុចរិត និងគ្មានកំហុសត្រូវធ្វើលទ្ធកម្មកម្មសិទ្ធិលើចលនវត្ថុនោះទោះបីជាអនុប្បទាយីគ្មានកម្មសិទ្ធិលើចលនវត្ថុនោះក៏ដោយ ។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអនុប្បទាយីនៅតែបន្តការកាន់កាប់ដោយចំពោះ ។
មាត្រា ១៩៤. អនុប្បទាននូវវត្ថុលួច ឬ វត្ថុបាត់
១-ក្នុងករណីដែល បានកំណត់នៅក្នុងមាត្រា១៩៣ (លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ) នៃក្រមនេះ ប្រសិនបើវត្ថុដែលត្រូវបានធ្វើអនុប្បទាននោះជាវត្ថុ
លួច ឬ វត្ថុបាត់ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់នោះអាចទាមទារឱ្យអនុប្បទានិកនោះសងវត្ថុនោះមកវិញបានក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ គិតតាំងពីពេលបាត់ ឬពេលត្រូវបានលួច ។
២-ប្រសិនបើអនុប្បទានិកបានទិញវត្ថុបាត់ ឬលួចនោះដោយសុចរិតតាមរយៈការលក់ដេញថ្លៃ ឬនៅផ្សារសាធារណៈ ឬពីពាណិជ្ជករ ឬអាជីវករដែលលក់វត្ថុប្រភេទ ដូចគ្នានេះជនរងគ្រោះ ឬម្ចាស់វត្ថុបាត់មិនអាចទាមទារឱ្យសងវត្ថុនោះវិញបានឡើយ បើមិនសងប្រាក់ដែលអ្នកកាន់កាប់នោះបានបង់ ។
មាត្រា ១៩៥. អាជ្ញាយុកាលនៃលទ្ធកម្មកម្មសិទ្ធិលើចលនវត្ថុ
១-ជនដែលបានកាន់កាប់ចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទះយកជាកម្មសិទ្ធិ ក្នុងអំឡុងពេល ១០ (ដប់) ឆ្នាំ ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើចលនវត្ថុនោះ ។
២-ជនដែលបានកាន់កាប់ចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើចលនវត្ថុនោះ វើជននោះសុចរិត និងគ្មានកំហុសនៅពេលដែលខ្លួនបានចាប់ផ្តើមកាន់កាប់ ។
មាត្រា ១៩៦. អាជ្ញាយុកាលនៃលទ្ធកម្មសិទ្ធិដែលទាក់ទងនឹងចលនវត្ថុ និងសិទ្ធិលើ
ទ្រព្យសម្បត្តិផ្សេងទៀត ជនដែលបានប្រើសិទ្ធិដែលទាក់ទងនឹងចលនវត្ថុដូចជាសិទ្ធិលើការបញ្ចាំ សិទ្ធិជួល ជាអាទិ៍ និងសិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀតដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈប្រើសម្រាប់ខ្លួន ត្រូវលទ្ធកម្មនូវសិទ្ធិនោះក្រោយពេល ១០ (ដប់) ឆ្នាំ ឬ ៥ (ប្រាំ) ឆ្នាំ តាមការបែងចែកដែលបានកំណត់នៅក្នុងមាត្រា ១៩៥ (អាជ្ញាយុកាលនៃលទ្ធកម្មកម្មសិទ្ធិលើចលនវត្ថុ) នៃក្រមនេះ ។
មាត្រា ១៩៧. ការអនុវត្តដូចគ្នា តាមបញ្ញត្តិស្តីពីអាជ្ញាយុកាលនៃលទ្ធកម្មកម្មសិទ្ធិលើ
អចលនវត្ថុ បញ្ញត្តិពីមាត្រា ១៦៣ (អានុភាពប្រតិសកម្មនៃអាជ្ញាយុកាលនៃលទ្ធកម្ម)ដល់មាត្រា ១៧៧ (ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃលទ្ធកម្មដោយសារមហន្តរាយធម្មជាតិ) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះមាត្រា ១៩៥ (អាជ្ញាយុកាលនៃលទ្ធកម្ម កម្មសិទ្ធិលើចលនវត្ថុ) និងមាត្រា ១៩៦ (អាជ្ញាយុកាលនៃលទ្ធកម្មសិទ្ធិដែលទាក់ទងនឹង ចលនវត្ថុ និងសិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀត) នៃក្រមនេះ ។
មាត្រា ១៩៨. ការជាប់គ្នា ការលាយច្របល់គ្នានៃចលនវត្ថុ
១-ក្នុងករណីដែលចលនវត្ថុជាច្រើនបានភ្ជាប់គ្នាហើយមិនអាចបំបែកចេញ បានដោយមិនបំផ្លាញចោលទេនោះកម្មសិទ្ធិនៃវត្ថុភ្ជាប់គ្នានេះ ត្រូវធ្លាក់ទៅកម្មសិទ្ធិករនៃចលនវត្ថុដែលជាចំណែកចម្បង ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីដែលត្រូវចំណាយសោហ៊ុយហួសហេតុសម្រាប់ការបំបែក ។
២-នៅពេលដែលមិនអាចបែងចែកអំពីចំណែកចម្បង ឬចំណែកបន្ទាប់បន្សំចំពោះចលនវត្ថុដែលភ្ជាប់គ្នា កម្មសិទ្ធិករនៃវត្ថុនីមួយៗត្រូវមានកម្មសិទ្ធិអវិភាគលើវត្ថុនោះតាមសមាមាត្រនៃតម្លៃវត្ថុនីមួយៗនាពេលបានជាប់គ្នា ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលចលនវត្ថុជាច្រើនត្រូវបានលាយច្របល់គ្នា ហើយមិនអាចបំបែកចេញបាននោះ ។
មាត្រា ១៩៩. ការកែច្នៃចលនវត្ថុ
១-ជនដែលផលិតចលនវត្ថុមួយថ្មី ដោយយកវត្ថុធាតុដើមរបស់អ្នកដទៃមកកែច្នៃ ឬកែប្រែ ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើវត្ថុកែច្នៃនោះ ។ ប៉ុន្តែ ប្រសិនបើតម្លៃកើនឡើងដោយការកែច្នៃ ឬកែប្រែនោះតិចហួសហេតុជាងតម្លៃវត្ថុធាតុដើមកម្មសិទ្ធិលើវត្ថុកែច្នៃនោះត្រូវធ្លាក់ទៅម្ចាស់នៃវត្ថុធាតុដើម ។
២-ក្នុងករណីអ្នកកែច្នៃវត្ថុបានផ្តល់វត្ថុធាតុដើមមួយចំណែកមានតែករណី ដែលតម្លៃវត្ថុធាតុដើមព្រមទាំងតម្លៃកើនឡើងដោយការកែច្នៃ ឬកែប្រែនោះលើសពីតម្លៃវត្ថុធាតុដើមនៃអ្នកដទៃទេទើបអ្នកកែច្នៃត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើវត្ថុកែច្នៃនោះ ។
មាត្រា ២00. អានុភាពនៃឧបាគមន៍នៃចលនវត្ថុ
១-ក្នុងករណីដែលកម្មសិទ្ធិលើវត្ថុត្រូវរលត់ ដោយសារការជាប់គ្នា ការលាយច្របល់ គ្នា ឬការកែច្នៃសិទ្ធិដែលមាននៅលើវត្ថុនោះ ក៏ត្រូវរលត់ដែរ ។
២- សិទ្ធិរបស់អ្នកដទៃដែលមានលើវត្ថុ ដែលធ្លាប់ជាកម្មសិទ្ធិរបស់ជនដែលក្លាយជាកម្មសិទ្ធិករនៃវត្ថុភ្ជាប់គ្នា វត្ថុលាយច្របល់គ្នា ឬវត្ថុកែច្នៃត្រូវបន្តអត្ថិភាពលើវត្ថុដែលត្រូវបានធ្វើលទ្ធកម្មជាថ្មីនេះទៀត ។ ក្នុងករណីនេះ ប្រសិនបើក្លាយជាម្ចាស់កម្មសិទ្ធិអវិភាគសិទ្ធិនោះត្រូវបន្តអត្ថិភាពលើចំណែកនៃម្ចាស់កម្មសិទ្ធិអវិភាគនោះ ។
មាត្រា ២0១. ឧបាគមន៍ និងសិទ្ធិទាមទារប្រាក់សំណង
ជនដែលបាត់បង់សិទ្ធិដោយសារការជាប់គ្នា ការលាយគ្នា ការច្របល់គ្នា ឬការកែច្នៃនៃចលនវត្ថុអាចទាមទារប្រាក់សំណងចំពោះអ្នកដែលបានធ្វើលទ្ធកម្មសិទ្ធិ និងទទួលផលប្រយោជន៍បានតាមបញ្ញត្តិស្តីពីសេចក្តីចម្រើនដោយឥតហេតុតែមិនអាចទាមទារឱ្យធ្វើបដិទាន បានឡើយ ។
ផ្នែកទី ៥៖ កម្មសិទ្ធិអវិភាគ
មាត្រា ២១២. និយមន័យនៃកម្មសិទ្ធិអវិភាគ
ស្ថានភាពដែលបុគ្គលច្រើននាក់មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួន ដែលគិតទៅតាមចំនួននៅលើទ្រព្យតែមួយ ហៅថាកម្មសិទ្ធិអវិភាគ ។
មាត្រា ២០៣. សមភាពនៃចំណែកកម្មសិទ្ធិអវិភាគ
ចំណែកនៃម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ត្រូវបានសន្មតថា ស្មើគ្នា ។
មាត្រា ២០៤. ការចាត់ចែងចំណែកនៃកម្មសិទ្ធិអវិភាគ
ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ អាចធ្វើអនុប្បទាន ឬដាក់ជាប្រាតិភោគនូវចំណែករបស់ខ្លួនបាន ។ ម្ចាស់បំណុលនៃម្ចាស់កម្មសិទ្ធិអវិភាគនេះ អាថ៏បអូសចំណែកនោះបាន ។
មាត្រា ២០៥. ការប្រើប្រាស់វត្ថុកម្មសិទ្ធិអវិភាគ
ម្ចាស់កម្មសិទ្ធិអវិភាគអាចប្រើប្រាស់ វត្ថុកម្មសិទ្ធិអវិភាគទាំងមូលតាមសមាមាត្រនៃចំណែករបស់ខ្លួនបាន ។
មាត្រា ២០៦. ការថែទាំវត្ថុកម្មសិទ្ធិអវិភាគ
ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ អាចធ្វើសកម្មភាពថែទាំវត្ថុកម្មសិទ្ធិអវិភាគដោយឯកឯង បាន ។
មាត្រា ២០៧. ការផ្លាស់ប្តូរមុខងារប្រើប្រាស់នៃវត្ថុកម្មសិទ្ធិអវិភាគ
ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ មិនអាចចាត់ចែងវត្ថុកម្មសិទ្ធិអវិភាគ ឬធ្វើការផ្លាស់ប្តូរអ្វីសំខាន់ៗទៅលើវត្ថុកម្មសិទ្ធិអវិភាគបានឡើយ លើកលែងតែមានការយល់ព្រមពីម្ចាស់កម្មសិទ្ធិអវិភាគផ្សេងទៀត ។
មាត្រា ២០៨. ការគ្រប់គ្រងវត្ថុកម្មសិទ្ធិអវិភាគ
កិច្ចការទាំងឡាយដែលទាក់ទងនឹងការគ្រប់គ្រងវត្ថុកម្មសិទ្ធិអវិភាគ ត្រូវសម្រេចដោយមតិភាគច្រើនតាមតម្លៃនៃចំណែករបស់ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ ។ លើកលែងតែករណីដែលបានកំណត់នៅក្នុងមាត្រា ២០៦ (ការថែទាំវត្ថុកម្មសិទ្ធិអវិភាគ) និងមាត្រា ២០៧ (ការផ្លាស់ប្តូរមុខងារប្រើប្រាស់នៃវត្ថុកម្មសិទ្ធិអវិភាគ) នៃក្រមនេះ ។
មាត្រា ២០៩. បន្ទុកនៃវត្ថុកម្មសិទ្ធិអវិភាគ
១-ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ត្រូវទទួលបន្ទុកក្នុងការបង់សោហ៊ុយគ្រប់គ្រងពន្ធដារ ជាអាទិ៍ តាមសមាមាត្រនៃចំណែករៀងៗខ្លួន ។
២-ប្រសិនបើម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់បានបង់សោហ៊ុយដើម្បីការថែទាំ គ្រប់គ្រង ឬបន្ទុកផ្សេងទៀតដែលលើសពីបន្ទុករបស់ខ្លួន ម្ចាស់កម្មសិទ្ធិអវិភាគនោះអាចទាមទារឱ្យ ម្ចាស់កម្មសិទ្ធិអវិភាគផ្សេងទៀតសងប្រាក់ដែលខ្លួនបានបង់លើសនោះ តាមសមាមាត្រនៃចំណែករៀងៗខ្លួនបាន ។
៣-សិទ្ធិទាមទារសងសោហ៊ុយដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះក៏អាចអនុវត្តបានដែរចំពោះជន ដែលបានទទួលបន្តនូវចំណែករបស់ម្ចាស់កម្មសិទ្ធិអវិភាគផ្សេង ។
មាត្រា ២១0. ការបោះបង់សិទ្ធិនៃចំណែក ជាអាទិ៍
ពេលដែលម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់បានបោះបង់នូវចំណែករបស់ខ្លួន ឬបាន ទទួលមរណភាពហើយគ្មានសន្តតិជនទេនោះ ចំណែករបស់អ្នកនោះនឹងត្រូវបានទៅម្ចាស់ កម្មសិទ្ធិអវិភាគផ្សេង ។
មាត្រា ២១១. សិទ្ធិទាមទារបែងចែកវត្ថុកម្មសិទ្ធិអវិភាគ
១-ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ អាចទាមទារឱ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគបានគ្រប់ពេលវេលា ។ ប៉ុន្តែ ម្ចាស់កម្មសិទ្ធិអវិភាគអាចធ្វើកិច្ចសន្យាហាមមិនឱ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគក្នុងអំឡុងពេលដែលមិនលើសពី ៥ (ប្រាំ) ឆ្នាំ បាន ។
២-កិច្ចសន្យាដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះអាចធ្វើបន្តបានតែកិច្ចសន្យាដែលត្រូវបានធ្វើបន្តថ្មីនេះ មិនអាចមានអំឡុងពេលលើសពី ៥ (ប្រាំ) ឆ្នាំ បានឡើយ ។
មាត្រា ២១២. វិធីបែងចែកវត្ថុកម្មសិទ្ធិអវិភាគ
ក្នុងករណីការពិភាក្សារបស់ម្ចាស់កម្មសិទ្ធិអវិភាគអំពីការបែងចែកមិនអាចសម្របសម្រួលគ្នាបានទេម្ចាស់កម្មសិទ្ធិអវិភាគ អាចទាមទារការបែងចែងដោយប្ដឹងទៅតុលាការបាន ។ ក្នុងករណីនេះតុលាការអាចបង្គាប់ឱ្យបែងចែកវត្ថុតាមរូបដើមរបស់វា ឬប្រសិនបើមានការ បារម្ភថា ការបែងចែកតាមរូបដើមនឹងធ្វើឱ្យខូចតម្លៃហួសហេតុ ឬប្រសិនបើមានមូលហេតុសមរម្យ តុលាការអាចបង្គាប់ឱ្យលក់ដេញថ្ងៃហើយចែកបាក់លក់នោះតាមចំណែក ឬអាចបង្គាប់ឱ្យ ផ្ទេរចំណែកកម្មសិទ្ធិអវិភាគមួយភាគឱ្យម្ចាស់កម្មសិទ្ធិអវិភាគ ផ្សេងដោយឱ្យបង់ប្រាក់សំណងនៃចំណែកនោះបាន ។
មាត្រា ២១៣. សិទ្ធិលើបំណុលពាក់ព័ន្ធនឹងកម្មសិទ្ធិអវិភាគ
១-ប្រសិនបើម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ មានសិទ្ធិលើបំណុលចំពោះម្ចាស់កម្មសិទ្ធិ អវិភាគឯទៀត ដោយសារការថែទាំគ្រប់គ្រង ឬបន្ទុកផ្សេងទៀតទៅលើវត្ថុកម្មសិទ្ធិអវិភាគកម្មសិទ្ធិអវិភាគនោះអាចឱ្យកូនបំណុលសងដោយយកចំណែកនៃវត្ថុកម្មសិទ្ធិអវិភាគ ដែលជាចំណែករបស់កូនបំណុលនោះនៅពេលបែងចែកបាន ។
២-ប្រសិនបើមានភាពចាំបាច់ត្រូវលក់ចំណែកនៃវត្ថុកម្មសិទ្ធិ អវិភាគរបស់កូនបំណុល ដើម្បីទទួលការសងសំណងដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ ម្ចាស់បំណុល អាចទាមទារការលក់នោះចំពោះតុលាការបាន ។
មាត្រា ២១៤. ឧបកម្មសិទ្ធិអវិភាគ
បញ្ញត្តិស្តីពីកម្មសិទ្ធិអវិភាគត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលបុគ្គលជាច្រើននាក់មានសិទ្ធិលើទ្រព្យសម្បត្តិដែលក្រៅពីកម្មសិទ្ធិ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានបញ្ញត្តិពិសេសនៅក្នុងច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេង ។
ផ្នែកទី ៦៖ អឌ្ឍសិទ្ធិភាព
មាត្រា ២១៥. និយមន័យនៃអឌ្ឍសិទ្ធិភាព
ស្ថានភាពដែលជន ដែលមានកម្មសិទ្ធិលើដីជាប់គ្នាមានកម្មសិទ្ធិរួមដោយមានភាពអវិភាគលើជញ្ជាំង ឬកំពែងដូចជាស្នាមភ្លោះ ភ្លឺ របង ជាអាទិ៍ ដែលនៅត្រង់ព្រំខ័ណ្ឌី ឬអាគារលើដីនោះហៅថា អឌ្ឍសិទ្ធិភាព ។
មាត្រា ២១៦. ជញ្ជាំងអឌ្ឍសិទ្ធិ
ចំពោះជញ្ជាំងខ័ណ្ឌអាគារជាប់គ្នាដែលមានកម្ពស់ខុសគ្នា ចំណែកនៃជញ្ជាំងដែលជាប់គ្នាត្រឹមអាគារទាប និងរបងខ័ណ្ឌដីដែលចែកសួនច្បារទាំងអស់ត្រូវសន្មតថា នៅក្រោមអឌ្ឍសិទ្ធិភាព ។
មាត្រា ២១៧. ការជួសជុល និងការសាងសង់ឡើងវិញនូវជញ្ជាំងអឌ្ឍសិទ្ធិ
ការជួសជុល និងការសាងសង់ឡើងវិញ នូវជញ្ជាំងអឌ្ឍសិទ្ធិជាបន្ទុករបស់អ្នកដែលមានអឌ្ឍសិទ្ធិលើជញ្ជាំងនោះ តាមសមាមាត្រទៅនឹងសិទ្ធិម្នាក់ៗ ។ អ្នកមានអឌ្ឍសិទ្ធិណាម្នាក់អាចរួចផុតពីបន្ទុកនៃសោហ៊ុយជួសជុល ឬសាងសង់ឡើងវិញបានដោយបោះបង់អឌ្ឍសិទ្ធិ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលជញ្ជាំង អឌ្ឍសិទ្ធិនោះជាផ្នែកមួយនៃអាគារ ។
មាត្រា២១៨. ការប្រើប្រាស់ជញ្ជាំងអឌ្ឍសិទ្ធិ
កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិម្នាក់ៗ អាចបោះផ្ទឹម ឬរទូតឱ្យចូលដល់ពាក់កណ្តាលនៃកម្រាស់ជញ្ជាំង ដើម្បីធ្វើការ្យផ្សេងៗដោយប្រើជញ្ជាំងនោះ ។
មាត្រា ២១៩. ការធ្វើការ្យចំពោះជញ្ជាំងអឌ្ឍសិទ្ធិ
១-កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិមិនអាចបោះជញ្ជាំងអឌ្ឍសិទ្ធិ ឬធ្វើការ្យអ្វីដែលបណ្តាលឱ្យ មានការខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិដោយគ្មានការយល់ព្រមពីកម្មសិទ្ធិករម្ខាងទៀត បានឡើយ ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះបើកម្មសិទ្ធិករនៃ អឌ្ឍសិទ្ធិម្ខាងទៀតបដិសេធមិនយល់ព្រមដោយគ្មានមូលហេតុត្រឹមត្រូវកម្មសិទ្ធិករនៃអឌ្ឍសិទ្ធិអាចទាមទារឱ្យតុលាការចេញសាលក្រម ឬសាលដីកា ជំនួសការយល់ព្រមនោះ ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ តុលាការអាចចេញសាលក្រម ឬសាលដីកាជំនួសការយល់ព្រមបានដោយប្តូរនឹងការដាក់ប្រាតិភោគ សមរម្យ ។
មាត្រា ២២០. ការធ្វើជញ្ជាំងដែលមិនមែនអឌ្ឍសិទ្ធិឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិ
កម្មសិទ្ធិករនៃដីដែលជាប់នឹងជញ្ជាំង អាចធ្វើជញ្ជាំងនោះឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិបានដោយចេញពាក់កណ្តោលនៃថ្ងៃជញ្ជាំងនោះ និងពាក់កណ្តោលនៃថ្ងៃដីដែលសង់ជញ្ជាំងពីលើនោះ ។
មាត្រា ២២១. ការសង់បន្ថែមកម្ពស់នៃជញ្ជាំងអឌ្ឍសិទ្ធិ
កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិអាចសង់បន្ថែមកម្ពស់ជញ្ជាំងអឌ្ឍសិទ្ធិបាន ។ ប៉ុន្តែ សោហ៊ុយ ក្នុងការសង់បន្ថែមនោះ និងសោហ៊ុយក្នុងការជួសជុលដើម្បីថែទាំជញ្ជាំងដែលខ្ពស់ហួស កម្ពស់ដើមដែលជាអឌ្ឍសិទ្ធិនោះ ត្រូវក្លាយជាបន្ទុករបស់កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិដែលបាន សង់បន្ថែមកម្ពស់ជញ្ជាំងនោះ ។
មាត្រា ២២២. ការសាងសង់ឡើងវិញនៃជញ្ជាំងអឌ្ឍសិទ្ធិ ជាអាទិ៍
១-ក្នុងករណីដែលជញ្ជាំងអឌ្ឍសិទ្ធិមិនអាចទ្រទ្រង់ នឹងទម្ងន់ដែលសង់បន្ថែមកម្ពស់ បានទេអ្នកដែលចង់សង់បន្ថែមនោះ អាចសង់ឡើងវិញទាំងអស់បានដោយចំណាយ សោហ៊ុយផ្ទាល់ខ្លួន ។ ប៉ុន្តែ ក្នុងករណីដែលបន្ថែមកម្រាស់វិញចំណែកកម្រាស់ដែលបន្ថែមនោះត្រូវជាបន្ទុកនៃខាងដីរបស់ខ្លួន ។
២-អ្នកជិតខាងដែលមិនបានសហការក្នុងការសង់បន្ថែមកម្ពស់ជញ្ជាំង អាចទទួលអឌ្ឍសិទ្ធិនៃចំណែកដែលបានបន្ថែមកម្ពស់នោះ បានដោយបង់ពាក់កណ្ដាលនៃសោហ៊ុយសង់ ហើយដោយបង់ពាក់កណ្តាលនៃថ្ងៃដីដែលត្រូវការដើម្បីបន្ថែមកម្រាស់ ប្រសិនបើបានបន្ថែមកម្រាស់ ។
មាត្រា ២២៣. កំពែងអឌ្ឍសិទ្ធិ
កំពែងទាំងអស់ដែលនៅត្រង់ព្រំខ័ណ្អចលនវត្ថុ ត្រូវសន្មតថាជាវត្ថុអឌ្ឍសិទ្ធិរបស់កម្មសិទ្ធិករនៃអចលនវត្ថុនីមួយៗ ។
មាត្រា ២២៤. សោហ៊ុយថែទាំកំពែង
១- កំពែងអឌ្ឍសិទ្ធិក្រៅពីជញ្ជាំងអឌ្ឍសិទ្ធិ ត្រូវថែទាំដោយសោហ៊ុយរួមរបស់កម្មសិទ្ធិករនៃកំពែងអឌ្ឍសិទ្ធិនោះ ។
២-កម្មសិទ្ធិករនៃកំពែងអឌ្ឍសិទ្ធិ អាចរួចផុតពីបន្ទុកនៃការបង់សោហ៊ុយបានដោយ បោះបង់នូវអឌ្ឍសិទ្ធិរបស់ខ្លួន ។
៣-កម្មសិទ្ធិករនៃស្នាមភ្លោះ ដែលមានទឹកហូរមិនអាចបោះបង់អឌ្ឍសិទ្ធិរបស់ខ្លួនតាមបញ្ញត្តិនៃកថាខទី ២ ខាងលើនេះបានឡើយ ។
មាត្រា ២២៥. កំពែងដែលមិនមែនជាវត្ថុអឌ្ឍសិទ្ធិ
កម្មសិទ្ធិករដែលមានអចលនវត្ថុជាប់នឹងកំពែងក្រៅពីជញ្ជាំងដែលមិនមែនជាវត្ថុ អឌ្ឍសិទ្ធិ មិនអាចទាមទារឱ្យកម្មសិទ្ធិករនៃកំពែងនោះធ្វើជាវត្ថុអឌ្ឍសិទ្ធិ បានឡើយ ។
មាត្រា ២២៦. របងអឌ្ឍសិទ្ធិ ជាអាទិ៍
១-កម្មសិទ្ធិករនៃរបងអឌ្ឍសិទ្ធិ អាចយករបងចេញតាមកម្រិតនៃកម្មសិទ្ធិរបស់ខ្លួនបាន ។ ប៉ុន្តែ កម្មសិទ្ធិករនោះមានករណីយកិច្ចធ្វើជញ្ជាំង នៅកន្លែងត្រឹមកម្រិតនៃកម្មសិទ្ធិនោះ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវយកមកអនុវត្តផងដែរចំពោះស្នាមភ្លោះ និង ភ្លឺអឌ្ឍសិទ្ធិ សម្រាប់ធ្វើជាកំពែងតែប៉ុណ្ណោះ ។
ជំពូកទី ៣៖ សិទ្ធិកាន់កាប់
ផ្នែកទី ១៖បទប្បញ្ញត្តិទូទៅ
មាត្រា ២២៧. និយមន័យនៃការកាន់កាប់
១-ការកាន់កាប់ សំដៅទៅលើការក្តាប់ទុកវត្ថុ ។
២-ការក្តាប់ទុកសំដៅទៅលើការគ្រប់គ្រងលើរូបវត្ថុ តាមការជាក់ស្តែងទោះដោយ ចំពោះក្តី ឬដោយប្រយោលក្តី ។
មាត្រា ២២៨. ការកាន់កាប់ដោយចំពោះ និងការកាន់កាប់ដោយប្រយោល
១ -ការកាន់កាប់អាចធ្វើបានដោយប្រយោលតាមរយៈអ្នកដទៃ បាន ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះអ្នកដែលក្តាប់ទុកវត្ថុដោយផ្ទាល់ ហៅថា អ្នកកាន់កាប់ដោយចំពោះ វីឯអ្នកក្ដាប់ទុកវត្ថុនោះតាមរយៈអ្នកដទៃហៅថា អ្នកកាន់កាប់ដោយប្រយោល ។
មាត្រា ២២៩. ការផ្ទេរការកាន់កាប់
១-ការកាន់កាប់ត្រូវបានផ្ទេរ ដោយការប្រគល់វត្ថុកាន់កាប់ ។ ការផ្ទេរការកាន់ កាប់បែបនេះ ហៅថា ការប្រគល់ដោយជាក់ស្តែង ។
២-ការកាន់កាប់អាចត្រូវបានផ្ទេរ ដោយការព្រមព្រៀងគ្នារវាងគូភាគីតែប៉ុណ្ណោះដោយគ្មានការប្រគល់ដោយជាក់ស្តែង ។ ក្នុងករណីនេះ អនុប្បទានិកនៃការកាន់កាប់ត្រូវទទួលការកាន់កាប់ដោយប្រយោលតាមរយៈអនុប្បទាយី ។ ការផ្ទេរការកាន់កាប់បែបនេះ ហៅថា ការប្តូរលក្ខណៈនៃការកាន់កាប់ ។
៣-បើអ្នកដែលនឹងទទួលអនុប្បទាននូវការកាន់កាប់ក្តាប់ទុកវត្ថុកាន់កាប់ដោយ ចំពោះ តាមការជាក់ស្តែងការកាន់កាប់អាចត្រូវបានផ្ទេរ ដោយការព្រមព្រៀងគ្នារវាង គូភាគីតែប៉ុណ្ណោះ ។ ដោយសារហេតុនេះ អនុប្បទាយីនៃការកាន់កាប់ត្រូវបាត់បង់ការកាន់កាប់ដោយប្រយោលដែលខ្លួនធ្លាប់មាន តាមរយៈអ្នកត្តាប់ទុកវត្ថុកាន់កាប់ ។ ការផ្ទេរ ការកាន់កាប់បែបនេះ ហៅថា ការប្រគល់ដោយសង្ខេប ។
៤-អ្នកកាន់កាប់ដោយប្រយោល តាមរយៈអ្នកដទៃអាចផ្ទេរការកាន់កាប់ទៅឱ្យតតិយជន បានដោយការព្រមព្រៀងជាមួយនឹងតតិយជន និងដោយការជូនដំណឹងអំពីហេតុនោះ ទៅឱ្យ អ្នកកាន់កាប់ដោយចំពោះ ។ ការផ្ទេរការកាន់កាប់បែបនេះ ហៅថា ការផ្ទេរការកាន់កាប់ដោយបញ្ហា ។
មាត្រា២៣០. ការរលត់ការកាន់កាប់
ការកាន់កាប់ ត្រូវរលត់នៅពេលដែលអ្នកកាន់កាប់ បាត់បង់នូវការក្តាប់ទុកវត្ថុកាន់កាប់ ។ ប៉ុន្តែ ក្នុងករណីដែលអ្នកកាន់កាប់ត្រូវបាន ដកហូតនូវការកាន់កាប់ប្រសិនបើអ្នកនោះទទួលការប្រគល់វត្ថុកាន់កាប់មកវិញ ឬធ្វើបណ្តឹងទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ការកាន់កាប់នោះមិនត្រូវរលត់ឡើយ ។
មាត្រា ២៣១. ការរលត់ការកាន់កាប់របស់អ្នកកាន់កាប់ដោយប្រយោល
១-ការកាន់កាប់របស់អ្នកកាន់កាប់ដោយប្រយោលត្រូវរលត់ក្នុងករណីដូចខាង ក្រោមនេះ :
ក-មូលហេតុគតិយុត្តរបស់អ្នកកាន់កាប់ដោយចំពោះ ក្នុងការកាន់កាប់សម្រាប់ អ្នកកាន់កាប់ដោយប្រយោល និងករណីយកិច្ចរបស់អ្នកកាន់កាប់ដោយចំពោះក្នុងការ កាន់កាប់សម្រាប់អ្នកកាន់កាប់ដោយប្រយោល រលត់ ។
ខ-មានស្ថានភាពដែលត្រូវបានទទួលស្គាល់ថា អ្នកកាន់កាប់ដោយចំពោះមិន យល់ព្រមនឹងការកាន់កាប់របស់អ្នកកាន់កាប់ដោយប្រយោល ។
គ-អ្នកកាន់កាប់ដោយចំពោះ បាត់បង់នូវការក្តាប់ទុកវត្ថុកាន់កាប់ ។
២-ក្នុងករណីដែលអ្នកកាន់កាប់ត្រូវបានដកហូតនូវការកាន់កាប់ ក្នុងចំណោមករណី ដែលបានកំណត់នៅក្នុងចំណុច គ នៃកថាខណ្ឌទី ១ ខាងលើនេះ បើអ្នកកាន់កាប់ដោយ ចំពោះ ឬអ្នកកាន់កាប់ដោយប្រយោលទទួលការប្រគល់វត្ថុកាន់កាប់មកវិញ ឬធ្វើបណ្តឹង ទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញ នៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ការកាន់កាប់នោះមិនត្រូវរលត់ឡើយ ។
មាត្រា ២៣២. ការកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិ និងការកាន់កាប់ដោយគ្មានឆន្ទៈយកជាកម្មសិទ្ធិ
១-ការកាន់កាប់ មានការកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិ និងការកាន់កាប់ដោយគ្មានឆន្ទះយកជាកម្មសិទ្ធិ ។ ការកាន់កាប់ដោយមានឆន្ទះយកជាកម្មសិទ្ធិ ឬគ្មានត្រូវកំណត់ទៅតាមលក្ខណៈសត្យានុម័តនៃមូលហេតុនៃលទ្ធកម្មនូវការកាន់កាប់នោះ ។
២-ក្នុងករណីដែលការកាន់កាប់ជាការកាន់កាប់ដោយគ្មានឆន្ទៈយកជាកម្មសិទ្ធិ តាមលក្ខណៈសត្យានុម័តនៃការទទួលការកាន់កាប់ ការកាន់កាប់ដោយគ្មានឆន្ទះយកជាកម្មសិទ្ធិ មិនត្រូវប្តូរទៅជាការកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិឡើយ លើកលែងតែករណីដែលអ្នកកាន់កាប់បង្ហាញឆន្ទៈយកជាកម្មសិទ្ធិចំពោះអ្នកដែលឱ្យខ្លួនកាន់កាប់ ឬចាប់ផ្តើមកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធ ដោយផ្អែកលើមូលហេតុនៃលទ្ធកម្មនូវការកាន់កាប់ថ្មី ។
មាត្រា ២៣៣. ការកាន់កាប់ដោយមានវិការៈ
១-ការកាន់កាប់ដោយបានដឹងថាខ្លួនគ្មានសិទ្ធិកាន់កាប់ទេ ហៅថា ការកាន់កាប់ដោយទុច្ចរិត រីឯការកាន់កាប់ដោយមិនបានដឹងថាខ្លួនគ្មានសិទ្ធិទេ ហៅថា ការកាន់កាប់ដោយសុចរិត ។ ករណីដែលមានកំហុសក្នុងការមិនបានដឹងនោះ ហៅថា ការកាន់កាប់ ដោយមានកំហុស ។
២-ការកាន់កាប់ដោយសន្តិវិធី សំដៅទៅលើការកាន់កាប់ដោយពុំប្រើហិង្សា ។ ប៉ុន្តែទោះបីជាករណីអ្នកដែលចាប់ផ្តើមការកាន់កាប់ដោយសន្តិវិធី ការពារការកាន់កាប់របស់ខ្លួនដោយប្រើហិង្សា ចំពោះការបំពានមិនត្រឹមត្រូវរបស់តតិយជនក៏ដោយ ក៏ការកាន់កាប់នោះនៅតែជាការកាន់កាប់ដោយសន្តិវិធីដែរ ។
៣-ការកាន់កាប់ដោយដឹងឮជាសាធារណៈ សំដៅទៅលើការកាន់កាប់ដោយមិនលាក់បិទបាំងដើម្បីធ្វើឱ្យអ្នកមានសិទ្ធិលើវត្ថុកាន់កាប់អាចដឹង ឬឃើញវត្ថុកាន់កាប់នោះ ។
៤-ការកាន់កាប់ដោយទុច្ចរិត ការកាន់កាប់ដោយសុចរិតតែមានកំហុសការកាន់កាប់ដោយគ្មានសន្តិវិធី និងការកាន់កាប់ដោយមិនសាធារណៈ ហៅថា ការកាន់កាប់ដោយមានវិការៈ ។
មាត្រា ២៣៤. ការសន្មត
១-អ្នកកាន់កាប់ត្រូវបានសន្មតថា កាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិ ។
២-អ្នកកាន់កាប់ត្រូវបានសន្មតថា កាន់កាប់ដោយសុចរិត ដោយសន្តិវិធី និងជាសាធារណៈ ។
៣-ប្រសិនបើមានភស្តុតាងដែលបញ្ជាក់ថា បានកាន់កាប់នៅពេលមួយ និងនៅពេលមួយផ្សេងទៀតដែលក្រោយពេលនោះ អ្នកកាន់កាប់នោះត្រូវបានសន្មតថា កាន់កាប់ជាប់រហូតក្នុងអំឡុងពេលនោះ ។
៤-អ្នកកាន់កាប់ត្រូវបានសន្មតថា មានសិទ្ធិត្រឹមត្រូវស្របច្បាប់ក្នុងការកាន់កាប់វត្ថុកាន់កាប់ ។
មាត្រា ២៣៥. ការបន្តការកាន់កាប់
១-អ្នកដែលបន្តការកាន់កាប់អាចអះអាងតែការកាន់កាប់របស់ខ្លួនក៏បាន ឬអាច អះអាងការកាន់កាប់របស់ខ្លួនជាមួយនឹងការកាន់កាប់របស់អ្នកកាន់កាប់មុនក៏បាន ។
២-ក្នុងករណីដែលបានអះអាងការកាន់កាប់របស់អ្នកកាន់កាប់មុនជាមួយ នឹងការកាន់កាប់របស់ខ្លួនអ្នកដែលបន្តការកាន់កាប់នោះ ត្រូវបន្តនូវវិការៈនៃការកាន់កាប់របស់អ្នកកាន់កាប់មុន ។ ជាលទ្ធផលក្នុងករណីដែលការកាន់កាប់របស់អ្នកកាន់កាប់មុនជាការកាន់កាប់ដោយមានវិការៈ ទោះបីជាការកាន់កាប់របស់ខ្លួនជាការកាន់កាប់ដោយគ្មាន វិការៈក៏ដោយក៏ការកាន់កាប់នោះក្លាយជាការកាន់កាប់ដោយមានវិការៈ ដោយបញ្ចូលការកាន់កាប់ទាំងពីរនោះដែរ ។
ផ្នែកទី ២៖ សិទ្ធិទាមទារឱ្យការពារការកាន់កាប់
មាត្រា ២៣៦. សិទ្ធិទាមទារឱ្យការពារការកាន់កាប់
អ្នកកាន់កាប់អាចទាមទារឱ្យ ប្រគល់វត្ថុដែលត្រូវបានដកហូតមកវិញទាមទារឱ្យបញ្ឈប់ការរារាំងការកាន់កាប់ ឬទាមទារឱ្យបង្ការជាមុននូវការរារាំងការកាន់កាប់បានដោយយោងតាមបញ្ញត្តិចាប់ពីមាត្រា ២៣៧ (សិទ្ធិទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញ) ដល់មាត្រា ២៤១ (ទំនាក់ទំនងនឹងសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្ត) នៃក្រមនេះទោះបីជាការកាន់កាប់នោះជាការកាន់កាប់ដោយចំពោះ ឬដោយប្រយោលក៏ដោយ ។
មាត្រា ២៣៧. សិទ្ធិទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញ
១-ប្រសិនបើអ្នកកាន់កាប់ត្រូវបានដកហូតនូវវត្ថុកាន់កាប់របស់ខ្លួន អ្នកកាន់កាប់នោះអាចទាមទារឱ្យប្រគល់វត្ថុនោះមកវិញបាន ។
២-ការទាមទារឱ្យ ប្រគល់វត្ថុកាន់កាប់មកវិញ មិនអាចធ្វើចំពោះអ្នកដែលបានទទួលវត្ថុពីអ្នកដកហូតការកាន់កាប់ចំពោះអ្នកដែលបានទទួលការបង្កើតសិទ្ធិលើការបញ្ចាំ និងចំពោះប្រតិសិទ្ធិដោយឡែកផ្សេងទៀត បានឡើយ ។ ប៉ុន្តែ ក្នុងករណីដែលប្រតិសិទ្ធិនោះបានដឹង ឬ អាចដឹងនូវការដកហូតការកាន់កាប់នោះ អ្នកដែលបានកាន់កាប់អាចទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញចំពោះប្រតិសិទ្ធិនោះបាន ។
៣-បណ្តឹងទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញ ត្រូវធ្វើឡើងក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីការដកហូតការកាន់កាប់នោះ ។
មាត្រា ២៣៨. សិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំងការកាន់កាប់
១-ប្រសិនបើអ្នកកាន់កាប់ត្រូវបានរារាំងនូវការកាន់កាប់របស់ខ្លួនអ្នកកាន់កាប់នោះអាចទាមទារឱ្យ បញ្ឈប់ការរារាំងការកាន់កាប់បាន ។
២-បណ្ដឹងទាមទារឱ្យបញ្ឈប់ការរារាំងការកាន់កាប់ ត្រូវធ្វើឡើងនៅពេលដែលមានការរារាំង ឬក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ក្រោយពីការរារាំងនោះបានចប់ ។ ប៉ុន្តែ ក្នុងករណីដែលវត្ថុកាន់កាប់នោះបានទទួលនូវការខូចខាតដោយសារស្ថាបនកម្មបណ្តឹង នោះមិនអាចធ្វើឡើងបានឡើយ បើអំឡុងពេល ១ (មួយ) ឆ្នាំ បានកន្លងហួសចាប់តាំងពីស្ថាបនកម្មបានចាប់ផ្តើម ឬបើស្ថាបនកម្មនោះបានចប់ ។
មាត្រា ២៣៩. សំណងការខូចខាត
១-បញ្ញត្តិនៃមាត្រា ២៣៧ (សិទ្ធិទាមទារឱ្យ ប្រគល់វត្ថុកាន់កាប់មកវិញ) និងមាត្រា ២៣៨ (សិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំងការកាន់កាប់) នៃក្រមនេះ មិនត្រូវរារាំងក្នុងការ ទាមទារសំណងការខូចខាតដោយផ្អែកលើអំពើអនីត្យានុកូលឡើយ ។
២-បណ្ដឹងទាមទារសំណងការខូចខាត ដែលបានកើតឡើងដោយសារការដកហូតនូវការកាន់កាប់ត្រូវធ្វើឡើង ក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលការកាន់កាប់ត្រូវបានដកហូត ។
៣-បណ្ដឹងទាមទារសំណងការខូចខាត ដែលបានកើតឡើងដោយសារការរារាំងការកាន់កាប់ត្រូវធ្វើឡើង នៅពេលដែលមានការរារាំង ឬក្នុងអំឡុងពេល ១ (មួយ) ឆ្នាំក្រោយពីការរារាំងនោះបានចប់ ។ ប៉ុន្តែ ក្នុងករណីដែលវត្ថុកាន់កាប់នោះបានទទួលនូវការខូចខាត ដោយសារស្ថាបនកម្ម បណ្ដឹងនោះមិនអាចធ្វើឡើងបានឡើយបើអំឡុងពេល ១ (មួយ) ឆ្នាំ បានកន្លងហួសចាប់តាំងពីស្ថាបនកម្មបានចាប់ផ្តើម ឬបើស្ថាបនកម្មនោះបានចប់ ។
មាត្រា ២៤០. សិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំងការកាន់កាប់
១-ប្រសិនបើមានការ បារម្ភថា អាចមានការរារាំងនូវការកាន់កាប់របស់ខ្លួនអ្នកកាន់កាប់អាចទាមទារឱ្យបង្ការការរារាំងនូវការកាន់កាប់បាន ។ ប៉ុន្តែ តុលាការអាចឱ្យភាគីម្ខាងទៀត ដាក់ការធានាសមរម្យជំនួសការបង្ការជាមុននូវការរារាំងនោះ ។
២-បណ្ដឹងទាមទារឱ្យបង្ការជាមុននូវការរារាំងការកាន់កាប់ អាចធ្វើឡើងបានក្នុងអំឡុងពេលដែលមានការបារម្ភចំពោះការរារាំង ។ ប៉ុន្តែ ក្នុងករណីដែលមានការ បារម្ភថា អាចមានការខូចខាតចំពោះវត្ថុកាន់កាប់ដោយសារស្ថាបនកម្មបណ្តឹងនោះ មិនអាចធ្វើឡើងបានឡើយ បើអំឡុងពេល ១ (មួយ) ឆ្នាំ បានកន្លងហួសចាប់តាំងពីស្ថាបនកម្មបាន ចាប់ផ្តើម ឬបើស្ថាបនកម្មនោះបានចប់ ។
មាត្រា ២៤១. ទំនាក់ទំនងនឹងសិទ្ធិដែលនាំឱ្យ មានមូលហេតុគតិយុត្ត
១-សិទ្ធិដែលធ្វើឱ្យការក្តាប់ទុកវត្ថុមានភាពត្រឹមត្រូវតាមច្បាប់ ដូចជាកម្មសិទ្ធិ សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិលើការបញ្ចាំ សិទ្ធិជួល ជាអាទិ៍ ហៅថា សិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្ត ។
២-ចំពោះការអនុវត្តសិទ្ធិទាមទារឱ្យការពារការកាន់កាប់ ភាគីម្ខាងទៀតមិនត្រូវបានអនុញ្ញាតឱ្យអះអាងសេចក្តីតវ៉ា ដោយផ្អែកលើសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តឡើយ ។
៣-បណ្តឹងដែលផ្អែកលើការកាន់កាប់ និងបណ្តឹងដែលផ្អែកលើសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្ត ពុំរារាំងគ្នាទៅវិញទៅមកឡើយ ។ ចំពោះការអនុវត្តសិទ្ធិប្តឹងទាមទារដោយផ្អែកលើការកាន់កាប់ ភាគីម្ខាងទៀតអាចដាក់ពាក្យបណ្តឹងតប បានដោយផ្អែកលើសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្ត ។
៤-បណ្តឹងដែលផ្អែកលើការកាន់កាប់មិនត្រូវបានសម្រេចសេចក្តី ដោយផ្អែកលើមូលហេតុដែលទាក់ទងនឹងសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តឡើយ ។
ផ្នែកទី ៣៖ ការការពារអ្នកកាន់កាប់ពិសេសអំពីអចលនវត្ថុ
មាត្រា ២៤២. ការការពារភោគីអចលនវត្ថុដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់
១-ភោគីដែលប្រើប្រាស់ និងអាស្រ័យផលជាបន្តនូវអចលនវត្ថុ ដែលបានទទួលប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ តែមិនទាន់ចុះបញ្ជីអចលនវត្ថុដែលជាការចាំបាច់ដើម្បីទទួលកម្មសិទ្ធិពេញលេញដោយសារមិនទាន់បានរៀបចំប្រព័ន្ធប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីទេត្រូវចាត់ទុកថាជាកម្មសិទ្ធិករចំពោះការអនុវត្តសិទ្ធិទាមទារ ដោយផ្អែកលើសិទ្ធិប្រត្យក្ស ។
២-ក្នុងករណីដែលភោគីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះឱ្យតតិយជនប្រើប្រាស់ និងអាស្រ័យផលនូវអចលនវត្ថុភោគីនោះត្រូវចាត់ទុកថាជាកម្មសិទ្ធិករចំពោះការអនុវត្តសិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស ។
៣-អ្នកដែលបានទទួលអនុប្បទាននូវភោគៈ ដោយភ្ជាប់ជាមួយនឹងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពីភោគីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ក៏ត្រូវចាត់ទុកថាជាកម្មសិទ្ធិករ ចំពោះការអនុវត្តសិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សដែរ ។
មាត្រា ២៤៣. ការការពារ ភោគីដែលកាន់កាប់អចលនវត្ថុតាំងពីពេលដែលមិនទាន់ប្រកាសឱ្យប្រើច្បាប់ភូមិបាល
១-ភាគីដែលបានកាន់កាប់អចលនវត្ថុ ដែលអាចកាន់កាប់ដោយឯកជនដោយស្របច្បាប់ជាបន្តបន្ទាប់ ដោយសន្តិវិធី និងមិនមានការជំទាស់ ចាប់ពី ៥ (ប្រាំ) ឆ្នាំ យ៉ាងតិចគិតមកដល់កាលបរិច្ឆេទនៃការប្រកាសឱ្យប្រើច្បាប់ភូមិបាលតែបានធ្វេសប្រហែស ក្នុងការចុះបញ្ជីអំពីភោគៈនោះដោយផ្អែកលើច្បាប់ភូមិបាល អាចអនុវត្តសិទ្ធិទាមទារឱ្យការពារការកាន់កាប់ ចំពោះការបំពានការកាន់កាប់ដោយតតិយជន ។
២-ភោគីដែលបានចាប់ផ្តើមកាន់កាប់អចលនវត្ថុ នៅមុនពេលប្រកាសឱ្យប្រើច្បាប់ភូមិបាលហើយបានទទួលការអនុញ្ញាតក្នុងការបន្តការកាន់កាប់ដើម្បី ធ្វើលទ្ធកម្មនូវកម្មសិទ្ធិពីស្ថាប័នដែលមានសមត្ថកិច្ចអាចអនុវត្តសិទ្ធិទាមទារឱ្យការពារការកាន់កាប់ចំពោះការ បំពានការកាន់កាប់ដោយតតិយជន ។
៣-ក្នុងការអនុវត្តសិទ្ធិទាមទារឱ្យការពារការកាន់កាប់ក្នុងករណី ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះអំឡុងពេល ១ (មួយ) ឆ្នាំ ដែលបានកំណត់នៅក្នុងមាត្រា ២៣៧ (សិទ្ធិទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញ) ដល់មាត្រា ២៤០ (សិទ្ធិទាមទារឱ្យ បង្ការជាមុននូវការរារាំងការកាន់កាប់) នៃក្រមនេះ ត្រូវបានបកស្រាយថា ៣ (បី) ឆ្នាំ ។
ជំពូកទី ៤៖ សិទ្ធិជួលអចិន្ត្រៃយ៍
មាត្រា ២៤៤. និយមន័យនៃសិទ្ធិជួលអចិន្ត្រៃយ៍
សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួលអចលនវត្ថុរយៈពេលវែង ចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ ។
មាត្រា ២៤៥. ការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍
១-សិទ្ធិជួលអចិន្ត្រៃយ៍ពុំមានអានុភាពឡើយបើមិនបានបង្កើតឡើងជាលាយ ល័ក្ខណ៍អក្សរ ។
២-សិទ្ធិជួលអចិន្ត្រៃយ៍ដែលត្រូវបានបង្កើតឡើង ដោយពុំបានធ្វើជាលាយល័ក្ខណ៍អក្សរត្រូវចាត់ទុកថាជាភតិសន្យាដែលពុំមានកំណត់អំឡុងពេលហើយអាចត្រូវបានបញ្ឈប់ ដោយភាគីម្ខាងនៅពេលណាក៏បានដោយផ្អែកតាមបញ្ញត្តិនៃមាត្រា ៦១៥ (ការ ស្នើសុំឱ្យរំលាយភតិសន្យាដែលពុំមានកំណត់អំឡុងពេល) នៃក្រមនេះ ។
មាត្រា ២៤៦. ល័ក្ខខ័ណ្ឌតតាំងនៃសិទ្ធិជួលអចិន្ត្រៃយ៍
១-អ្នកជួលអចិន្ត្រៃយ៍ មិនអាចយកសិទ្ធិជួលអចិន្ត្រៃយ៍របស់ខ្លួនទៅតតាំងចំពោះតតិយជនបានឡើយបើមិនបានចុះបញ្ជី ។
២-សិទ្ធិជួលអចិន្ត្រៃយ៍ដែលបានចុះបញ្ជីហើយអាចតតាំងនឹងអនុប្បទានិកនៃកម្មសិទ្ធិដីដែលជាកម្មវត្ថុនៃសិទ្ធិជួលអចិន្ត្រៃយ៍បានទោះបីជាកម្មសិទ្ធិលើដីនោះ ត្រូវបានធ្វើអនុប្បទានក៏ដោយ ។
៣-ចំពោះសិទ្ធិជួលអចិន្ត្រៃយ៍ដែលមិនបានចុះបញ្ជី បញ្ញត្តិនៃមាត្រា ៥៩៨ ( ល័ក្ខខ័ណ្ឌតតាំងនៃសិទ្ធិជួលអចលនវត្ថុ) នៃក្រមនេះ ត្រូវយកមកអនុវត្តរហូតដល់គ្រប់អំឡុងពេល ១៥ (ដប់ប្រាំ) ឆ្នាំ ។
មាត្រា ២៤៧. អំឡុងពេលដែលសិទ្ធិជួលអចិន្ត្រៃយ៍មានអត្ថិភាព
១-អំឡុងពេលដែលសិទ្ធិជួលអចិន្ត្រៃយ៍មានអត្ថិភាពមិនអាចឱ្យលើសពី៥០ (ហាសិប) ឆ្នាំ បានឡើយ ។ ប្រសិនបើបានបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ដែលមានអំឡុងពេលលើសពី ៥០ (ហាសិប) ឆ្នាំ ត្រូវបន្ថយមកត្រឹម ៥០ (ហាសិប) ឆ្នាំ ។
២-សិទ្ធិជួលអចិន្ត្រៃយ៍អាចបន្តសាជាថ្មីបាន ។ ប៉ុន្តែ អំឡុងពេលនេះមិនអាចលើសពី ៥០ (ហាសិប) ឆ្នាំ ឡើយ គិតចាប់ពីថ្ងៃដែលបានបន្តសាជាថ្មី ។
មាត្រា ២៤៨. ថ្ងៃឈ្នួល
១-អ្នកជួលអចិន្ត្រៃយ៍មានករណីយកិច្ចបង់ថ្លៃឈ្នួល ចំពោះអ្នកឱ្យជួលអចិន្ត្រៃយ៍នៅពេលដែលបានកំណត់ ។
២-ប្រសិនបើពុំមានកំណត់ពេលបង់ថ្លៃឈ្នួលទេ អ្នកជួលអចិន្ត្រៃយ៍ត្រូវបង់នៅរាល់ដំណាច់ឆ្នាំ ។ ប៉ុន្តែ ចំពោះវត្ថុដែលមានរដូវប្រមូលផលត្រូវបង់នៅក្រោយរដូវនោះដោយគ្មានការយឺតយ៉ាវ ។
មាត្រា ២៤៩. សិទ្ធិទាមទារឱ្យតម្លើង ឬបញ្ចុះថ្លៃឈ្នួល
ភាគីទាំងសងខាងនៃសិទ្ធិជួលអចិន្ត្រៃយ៍ អាចទាមទារទៅតុលាការឱ្យតម្លើង ឬបញ្ចុះថ្លៃឈ្នួលទៅតម្លៃសមរម្យបាន ក្នុងករណីដែលថ្លៃឈ្នួលនោះក្លាយជាតម្លៃមិនសមរម្យដោយសារស្ថានភាពផ្សេងៗ ។
មាត្រា ២៥០. សិទ្ធិរំលាយរបស់អ្នកឱ្យជួលអចិន្ត្រៃយ៍
ប្រសិនបើអ្នកជួលអចិន្ត្រៃយ៍មិនបានបង់ថ្លៃឈ្នួលដែលបានកំណត់ក្នុងអំឡុងពេល ៣ (បី) ឆ្នាំ អ្នកឱ្យជួលអចិន្ត្រៃយ៍អាចរំលាយការជួលអចិន្ត្រៃយ៍នោះបាន ។
មាត្រា ២៥១. សិទ្ធិរំលាយរបស់អ្នកជួលអចិន្ត្រៃយ៍
ក្នុងករណីដែលអ្នកជួលអចិន្ត្រៃយ៍មិនបានទទួលចំណេញសោះពីអចលនវត្ថុក្នុងអំឡុងពេល ៣ (បី) ឆ្នាំ ដោយសារស្ថានភាពដែលមិនអាចព្យាករទុកជាមុនបាន ឬដោយ
សារប្រធានសក្តិ ឬក្នុងករណីដែលប្រាក់ចំណេញប្រចាំឆ្នាំ ដែលនឹងបានមកពីអចលនវត្ថុនៅពេលអនាគតពុំមានលទ្ធភាពអាចលើសថ្ងៃឈ្នួលសម្រាប់មួយឆ្នាំ បានដោយសារការ ខូចខាតផ្នែកណាមួយនៃអចលនវត្ថុនោះ អ្នកជួលអចិន្ត្រៃយ៍អាចរំលាយការជួលអចិន្ត្រៃយ៍ នោះបាន ។
មាត្រា ២៥២. អនុប្បទាន ជាអាទិ៍ នូវសិទ្ធិជួលអចិន្ត្រៃយ៍
១-សិទ្ធិជួលអចិន្ត្រៃយ៍អាចធ្វើអនុប្បទាន ឬធ្វើការចាត់ចែងផ្សេងទៀតដោយយកថ្ងៃ ឬ ដោយមិនយកថ្លៃបាន ។
២-អ្នកជួលអចិន្ត្រៃយ៍ អាចយកវត្ថុជួលអចិន្ត្រៃយ៍នោះទៅជួលបន្តបាន ។
៣-សិទ្ធិជួលអចិន្ត្រៃយ៍អាចជាកម្មវត្ថុនៃសន្តតិកម្មបាន ។
មាត្រា ២៥៣. សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សរបស់អ្នកជួលអចិន្ត្រៃយ៍
អ្នកជួលអចិន្ត្រៃយ៍ អាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញសិទ្ធិទាមទារឱ្យ បញ្ឈប់ការរារាំង និងសិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំងចំពោះការបំពានសិទ្ធិជួលអចិន្ត្រៃយ៍ ដូចសិទ្ធិដែលកម្មសិទ្ធិករមាន ។
មាត្រា ២៥៤. ការបញ្ចប់ការជួលអចិន្ត្រៃយ៍
១-ពេលបញ្ចប់ការជួលអចិន្ត្រៃយ៍អ្នកឱ្យជួលអចិន្ត្រៃយ៍ មិនអាចទាមទារឱ្យអ្នកជួលអចិន្ត្រៃយ៍ធ្វើបដិទានបានឡើយលើកលែងតែករណី ដែលអ្នកជួលអចិន្ត្រៃយ៍បានបំផ្លាញអចលនវត្ថុ ឬបានបំប្លែងជាសារវន្តនូវលក្ខណៈនៃអចលនវត្ថុនោះ ។
២-ពេលបញ្ចប់ការជួលអចិន្ត្រៃយ៍អ្នកឱ្យជួលអចិន្ត្រៃយ៍ អាចទទួលកម្មសិទ្ធិលើការ្យកែលំអ ឬសំណង់ ជាអាទិ៍ ដែលអ្នកជួលអចិន្ត្រៃយ៍បានធ្វើចំពោះអចលនវត្ថុ ដោយគ្មានសងប្រាក់សំណងទៅអ្នកជួលអចិន្ត្រៃយ៍ ។
៣-ភាគីអាចធ្វើការសន្យាពិសេស ផ្សេងពីកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះបាន ។ ប៉ុន្តែការសន្យានោះ មិនអាចតតាំងនឹងតតិយជនបានឡើយ បើមិនបានចុះបញ្ជី ។
មាត្រា ២៥៥. ការអនុវត្តដូចគ្នា តាមបញ្ញត្តិស្តីពីភតិសន្យា
បញ្ញត្តិស្តីពីភតិសន្យា ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះសិទ្ធិជួលអចិន្ត្រៃយ៍ ចំពោះចំណុចដែលមិនបានកំណត់នៅក្នុងជំពូកទី ៤ (សិទ្ធិជួលអចិន្ត្រៃយ៍) នេះ ។
ជំពូកទី ៥៖ ផលុបភោគ
មាត្រា ២៥៦. និយមន័យនៃផលុបភោគ
១-ផលុបភោគ សំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយ ជីវិតរបស់ផលុបភោគី ។
២-ផលុបភោគីមានសិទ្ធិប្រើប្រាស់អចលនវត្ថុ ដែលជាកម្មវត្ថុនៃផលុបភោគតាមវិធីប្រើប្រាស់ និងមានសិទ្ធិអាស្រ័យផលធម្មជាតិ និងផលស៊ីវិលដែលកើតចេញពីអចលនវត្ថុនោះ ។
មាត្រា ២៥៧. ផលុបភោគដែលកំណត់ដោយការព្រមព្រៀង និងផលុបភោគដែលច្បាប់បានកំណត់
១-ផលុបភោគ ត្រូវបានបង្កើតឡើងដោយការព្រមព្រៀងរវាងភាគី ឬដោយបញ្ញត្តិ នៃច្បាប់ ។
២-បញ្ញត្តិនៃជំពូកទី៥ (ផលុបភោគ) នេះ ត្រូវយកមកអនុវត្តផងដែរ ចំពោះផលុបភោគដែលកើតឡើងដោយបញ្ញត្តិនៃច្បាប់ លើកលែងតែមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ ។
៣-ផលុបភោគដែលកើតឡើងដោយបញ្ញត្តិនៃច្បាប់ មានអាទិភាពជាងផលុបភោគ ដែលត្រូវបានបង្កើតដោយការព្រមព្រៀងលើកលែងតែមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ ។
មាត្រា ២៥៨. ការបង្កើតផលុបភោគ
១-ផលុបភោគអាចបង្កើតតាមលិខិតជាលាយល័ក្ខណ៍អក្សរ ឬមិនតាមលិខិតជាលាយល័ក្ខណ៍អក្សរបាន ។
២-កម្មសិទ្ធិករអាចស្នើសុំឱ្យរំលត់ផលុបភោគ ដែលមិនធ្វើតាមលិខិតជាលាយល័ក្ខណ៍ អក្សរនៅពេលណាក៏បាន ។ ក្នុងករណីដែលការស្នើសុំឱ្យរំលត់មិនបានបញ្ជាក់អំពីពេលរលត់ និងក្នុងករណីដែលអំឡុងពេលគិតចាប់ពីពេលស្នើសុំឱ្យរំលត់ រហូតដល់ពេលរលត់ដែលបានបញ្ជាក់នៅក្នុងការស្នើសុំឱ្យរំលត់នោះ តិចជាងអំឡុងពេលដូចបានកំណត់ខាងក្រោមនេះផលុបភោគត្រូវរលត់នៅពេលដែលអំឡុងពេលដូច បានកំណត់ខាងក្រោមនេះ បានកន្លងហួសគិតចាប់ពីពេលស្នើសុំឱ្យរំលត់ :
ក-៣ (បី) ខែ ចំពោះ អាគារ ។
ខ-១ (មួយ) ឆ្នាំ ចំពោះដី ។
៣-ចំពោះផលុបភោគដី ដែលមានរដូវប្រមូលផលការស្នើឱ្យរំលត់ត្រូវធ្វើនៅមុនពេលដែលផលុបភោគីចាប់ផ្តើមការងារកសិកម្ម សម្រាប់រដូវបន្ទាប់ពីរដូវមុន ។
មាត្រា ២៥៩. ល័ក្ខខ័ណ្ឌតតាំងនៃផលុបភោគ
១-ផលុបភោគីមិនអាចយកផលុបភោគរបស់ខ្លួនទៅតតាំងចំពោះតតិយជនបានឡើយ បើមិនបានចុះបញ្ជី ។
២-ផលុបភោគដែលបានចុះបញ្ជី ហើយអាចតតាំងចំពោះអនុប្បទានិកនៃអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគបានទោះបីជាកម្មសិទ្ធិលើអចលនវត្ថុនោះ ត្រូវបានធ្វើអនុប្បទានក៏ដោយ ។
មាត្រា ២៦០. អំឡុងពេលដែលផលុបភោគមានអត្ថិភាព
១-ផលុបភោគអាចមានអត្ថិភាពក្នុងអំឡុងពេលដែលបានកំណត់ ឬរហូតដល់ពេលដែលហេតុណាមួយដែលបានកំណត់កើតឡើង ។
២-ប្រសិនបើមិនបានកំណត់អំឡុងពេលដែលផលុបភោគមានអត្ថិភាពទេ ផលុបភោគនោះត្រូវចាត់ទុកថា មានអត្ថិភាពរហូតដល់ពេលផលុបភោគីទទួលមរណភាព ។
មាត្រា ២៦១. សិទ្ធិអាស្រ័យផលធម្មជាតិ
១-ផលធម្មជាតិដែលមានអត្ថិភាពលើដី នៅពេលបង្កើតផលុបភោគត្រូវបានទៅផលុបភោគី ។
២-ផលធម្មជាតិដែលមានអត្ថិភាពលើដី នៅពេលផលុបភោគរលត់ត្រូវបានទៅកម្មសិទ្ធិករនៃដី ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និងទី ២ ខាងលើនេះទំនាក់ទំនងនៃសេចក្តីចម្រើនដោយឥតហេតុចំពោះការងារពលកម្ម ជាអាទិ៍ ដើម្បីបង្កើតផលធម្មជាតិនោះមិនត្រូវកើតឡើយ ។
៤-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះក៏ដោយក្នុងករណីដែលមានសិទ្ធិជួលដែលមានអានុភាពតតាំងលើដីដែលជាកម្មវត្ថុនៃផលុបភោគ បញ្ញត្តិនៃកថាខណ្ណទី១ ខាងលើនេះពុំមានឥទ្ធិពលដល់សិទ្ធិរបស់ភតិកៈនោះក្នុងការអាស្រ័យផលធម្មជាតិឡើយ ។
៥-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះក៏ដោយចំពោះផលធម្មជាតិដែលខ្លួនបានថែទាំរហូតដល់ផលុបភោគរលត់ភតិកៈដែលជួលដីពីផលុបភោគីមានសិទ្ធិ អាស្រ័យផលធម្មជាតិ ។
មាត្រា ២៦២. សិទ្ធិអាស្រ័យផលស៊ីវិល
ផលស៊ីវិលត្រូវបានទៅផលុបភោគី តាមសមាមាត្រទៅនឹងអំឡុងពេលដែលផលុបភោគមានអត្ថិភាព ។
មាត្រា ២៦៣. អនុប្បទាន ជាអាទិ៍ នូវផលុបភោគ
ផលុបភោគីអាចធ្វើអនុប្បទាននូវផលុបភោគ ឬធ្វើការចាត់ចែងផ្សេងទៀតដោយយកថ្ងៃ ឬដោយមិនយកថ្លៃបាន ។
មាត្រា ២៦៤. ភតិសន្យានៃអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ
១-ផលុបភោគីអាចយកអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ធ្វើជាកម្មវត្ថុនៃភតិសន្យាដោយកំណត់អំឡុងពេលដែលមិនឱ្យលើសពី ៣ (បី) ឆ្នាំ ។
២-អំឡុងពេលនៃភតិសន្យាដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះអាចបន្តសាជាថ្មីបាន ។ ប៉ុន្តែ អំឡុងពេលនេះមិនអាចលើសពី ៣ (បី) ឆ្នាំ បានឡើយ ។
៣-បើផលុបភោគរលត់ ភតិសន្យាអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគមិនអាចតតាំងចំពោះកម្មសិទ្ធិករនៃអចលនវត្ថុបានឡើយ ។
មាត្រា ២៦៥. សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សរបស់ផលុបភោគី
ផលុបភោគី អាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញសិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំង និង សិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំង ចំពោះការបំពានផលុបភោគដូចសិទ្ធិ ដែលកម្មសិទ្ធិករមាន ។
មាត្រា ២៦៦. ករណីយកិច្ចជូនដំណឹងរបស់ផលុបភោគី
១-បើមានតតិយជនអះអាងអំពីសិទ្ធិលើអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគផលុបភោគីត្រូវជូនដំណឹងអំពីហេតុនេះ ទៅកម្មសិទ្ធិករនៃអចលនវត្ថុនោះដោយគ្មានការយឺតយ៉ាវ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលកម្មសិទ្ធិករដឹងអំពីហេតុនោះហើយ ។
២-ផលុបភោគីត្រូវទទួលករណីយកិច្ចសងសំណងនៃការខូចខាតដែលកើតឡើង ចំពោះកម្មសិទ្ធិករដោយសារខ្លួនបានធ្វេសប្រហែសក្នុងការជូនដំណឹង ។
មាត្រា ២៦៧. ការទាមទារឱ្យរំលត់ផលុបភោគ
១-ក្នុងករណីដែលផលុបភោគី បានធ្វើអំពើផ្ទុយនឹងខ្លឹមសារនៃផលុបភោគដូចជា ករណីដែលបានបង្កឱ្យមានការខូចខាត ឬថែរក្សាមិនបានត្រឹមត្រូវ ជាអាទិ៍ នូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ កម្មសិទ្ធិករនៃអចលនវត្ថុនោះអាចទាមទារទៅតុលាការឱ្យរំលត់ផលុបភោគបាន ។
២-ការទាមទារឱ្យរំលត់ផលុបភោគដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ មិនរារាំងក្នុងការទាមទារសំណងការខូចខាត ដោយផ្អែកលើអំពើអនីត្យានុកូលចំពោះផលុបភោគីឡើយ ។
មាត្រា ២៦៨. ការរលត់ផលុបភោគដោយមរណភាពនៃផលុបភោគី ឬការបញ្ចប់
អំឡុងពេល ផលុបភោគត្រូវរលត់នៅពេលដែលផលុបភោគីទទួលមរណភាព ឬ បញ្ចប់អំឡុងពេលដែលបានកំណត់នៅក្នុងកិច្ចសន្យាបង្កើតផលុបភោគ ។
មាត្រា ២៦៩. អានុភាពនៃការរំលត់ផលុបភោគ
១-ប្រសិនបើផលុបភោគ បានរលត់កម្មសិទ្ធិករអចលនវត្ថុមិនអាចទាមទារឱ្យផលុបភោគីធ្វើបដិទានបានឡើយ លើកលែងតែករណីដែលផលុបភោគី បានបំផ្លាញអចលនវត្ថុ ឬបានបំប្លែងជាសារវន្តនូវលក្ខណៈនៃអចលនវត្ថុនោះ ។
២-ប្រសិនបើផលុបភោគ បានរលត់កម្មសិទ្ធករអចលនវត្ថុអាចទទួលកម្មសិទ្ធិលើការ្យដែលបានកែលំអ ឬសំណង់ ជាអាទិ៍ ដែលផលុបភោគីបានធ្វើចំពោះអចលនវត្ថុដោយគ្មានសងប្រាក់សំណងទៅផលុបភោគី ឬសន្តតិជនរបស់អ្នកនោះ ។
៣-ភាគីអាចធ្វើការសន្យាពិសេស ផ្សេងពីកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះបាន ។ ប៉ុន្តែ ការសន្យានោះមិនអាចតតាំងនឹងតតិយជនបានឡើយបើមិនបានចុះបញ្ជី ។
មាត្រា ២៧០. ការអន្តរាយនូវអាគារដែលជាកម្មវត្ថុនៃផលុបភោគ
១-ក្នុងករណីដែលកម្មវត្ថុនៃផលុបភោគជាអាគារនៅលើដីតែប៉ុណ្ណោះ ហើយអាគារ នោះត្រូវអន្តរាយផលុបភោគីមិនអាចអនុវត្តផលុបភោគចំពោះដីនោះបានឡើយ ។
២-ក្នុងករណីដែលកម្មវត្ថុនៃផលុបភោគជាដីផង និងអាគារផងហើយមានតែអាគារប៉ុណ្ណោះដែលត្រូវអន្តរាយផលុបភោគចំពោះដី នៅតែមានដដែល ។
មាត្រា ២៧១. ការទទួលបន្ទុកនូវសោហ៊ុយ
១-សោហ៊ុយសម្រាប់ការជួសជុលថែទាំនូវអចលនវត្ថុ ដែលជាកម្មវត្ថុនៃផលុបភោគត្រូវជាបន្ទុករបស់ផលុបភោគី ចំណែកឯសោហ៊ុយសម្រាប់ការជួសជុលធំៗត្រូវជាបន្ទុករបស់កម្មសិទ្ធិករ ។ ប៉ុន្តែ ក្នុងករណីដែលភាពចាំបាច់ក្នុងការជួសជុលធំៗបានកើតឡើងដោយសារផលុបភោគីមិនបានជួសជុលថែទាំសោហ៊ុយនោះត្រូវជាបន្ទុករបស់ផលុបភោគី ។
២-នៅក្នុងមាត្រានេះការជួសជុលធំៗ សំដៅទៅលើការកែប្រែជញ្ជាំងចម្បង ឆ្នើមដំបូល និងគ្រឹះ និងការរៀបចំឡើងវិញនូវដំបូល ចំណែកឯការជួសជុលក្រៅពីនេះ គឺជាការជួសជុលថែទាំ ។
៣-ក្នុងករណីដែលអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគបានទទួលការខូចខាត ឬ អន្តរាយដោយករណីប្រធានសក្តិ នោះទាំងកម្មសិទ្ធិករទាំងផលុបភោគី គ្មានការទទួលខុសត្រូវក្នុងការសង់ឡើងវិញ ឬការទទួលខុសត្រូវផ្សេងទៀតចំពោះការខូចខាត ឬអន្តរាយនោះឡើយ ។
មាត្រា ២៧២. ការទទួលបន្ទុកនូវពន្ធនិងអាករ និងសោហ៊ុយធានារ៉ាប់រង
នៅក្នុងអំឡុងពេលនៃផលុបភោគ ផលុបភោគីមានករណីយកិច្ចត្រូវទទួលបន្ទុកនូវពន្ធនិងអាករ ចំពោះអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ និងសោហ៊ុយសម្រាប់ការធានារ៉ាប់រងអចលនវត្ថុនោះដែលកម្មសិទ្ធិករបានធ្វើកិច្ចសន្យាមុនពេលបង្កើតផលុបភោគ ។
មាត្រា ២៧៣. ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីសិទ្ធិជួលអចិន្ត្រៃយ៍
បញ្ញត្តិនៃមាត្រា ២៤៨ (ថ្ងៃឈ្នួល) និង មាត្រា ២៤៩ (សិទ្ធិទាមទារឱ្យតម្លើង ឬបញ្ចុះថ្លៃឈ្នួល) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលផលុបភោគីមានករណីយកិច្ចបង់តម្លៃរតាមការកំណត់ពេល ។
ជំពូកទី ៦៖ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
មាត្រា ២៧៤. និយមន័យនៃសិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ
១-សិទ្ធិប្រើប្រាស់សំដៅទៅលើសិទ្ធិអាស្រ័យផលនៃអចលនវត្ថុ ត្រឹមកម្រិតនៃសេចក្តីត្រូវការរបស់ម្ចាស់សិទ្ធិប្រើប្រាស់ និងគ្រួសាររបស់ខ្លួន ។
២-សិទ្ធិអាស្រ័យនៅសំដៅទៅលើសិទ្ធិកាន់កាប់ចំណែកមួយនៃអាគារ ត្រឹមកម្រិតនៃសេចក្តីត្រូវការសម្រាប់ការរស់នៅរបស់ម្ចាស់សិទ្ធិអាស្រ័យនៅ និងគ្រួសាររបស់ខ្លួន ។
មាត្រា ២៧៥. សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅដែលកំណត់ដោយការសន្យា និងសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅដែលច្បាប់បានកំណត់
១-សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅត្រូវបានបង្កើតឡើងដោយការព្រមព្រៀងរវាងភាគី ឬកើតឡើងតាមបញ្ញត្តិនៃច្បាប់ ។
២-បញ្ញត្តិនៃជំពូកទី ៦ (សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ ) ត្រូវយកមកអនុវត្តផងដែរចំពោះសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅដែលកើតឡើងដោយបញ្ញត្តិនៃច្បាប់លើកលែងតែមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ ។
៣-សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅដែលកើតឡើងដោយបញ្ញត្តិនៃច្បាប់មានអាទិភាពជាងសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅដែលត្រូវបានបង្កើតដោយការព្រមព្រៀងលើកលែងតែមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ ។
មាត្រា ២៧៦. ការបង្កើតសិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ
១-សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅអាចបង្កើតតាមលិខិតជាលាយល័ក្ខណ៍អក្សរ ឬ មិនតាមលិខិតជាលាយល័ក្ខណ៍អក្សរបាន ។
២-កម្មសិទ្ធិករអាចស្នើសុំឱ្យរំលត់សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅដែលមិនធ្វើតាមលិខិតជាលាយល័ក្ខណ៍អក្សរនៅពេលណាក៏បាន ។ ក្នុងករណីដែលការស្នើសុំឱ្យរំលត់មិន បានបញ្ជាក់អំពីពេលរលត់ និងក្នុងករណីដែលអំឡុងពេលគិតចាប់ពីពេលស្នើសុំឱ្យរំលត់ រហូតដល់ពេលរលត់ ដែលបានបញ្ជាក់នៅក្នុងការស្នើសុំឱ្យរំលត់នោះតិចជាងអំឡុងពេល ៣ (បី)ខែ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅត្រូវរលត់នៅពេលអំឡុងពេល ៣ (បី) ខែ បានកន្លងហួសគិតចាប់ពីពេលស្នើសុំឱ្យរំលត់ ។
មាត្រា ២៧៧. ល័ក្ខខ័ណ្ខតតាំងនៃសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
១-ម្ចាស់សិទ្ធិប្រើប្រាស់ និងម្ចាស់សិទ្ធិអាស្រ័យនៅមិនអាចយកសិទ្ធិរបស់ខ្លួនទៅតតាំងចំពោះតតិយជនបានឡើយ បើមិនប្រើប្រាស់ ឬអាស្រ័យនៅជាក់ស្តែង ។
២-សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅអាចតតាំងចំពោះអនុប្បទានិកបានទោះបីជាកម្មសិទ្ធិលើអចលនវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិនោះត្រូវបានធ្វើអនុប្បទានក៏ដោយបើម្ចាស់សិទ្ធិនោះប្រើប្រាស់ ឬអាស្រ័យនៅជាក់ស្តែង ។
មាត្រា ២៧៨. អំឡុងពេលដែលសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅមានអត្ថិភាព
១-សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅអាចមានអត្ថិភាពក្នុងអំឡុងពេលដែលបានកំណត់ ឬរហូតដល់ពេលដែលហេតុណាមួយដែលបានកំណត់កើតឡើង ។
២-ប្រសិនបើមិនបានកំណត់អំឡុងពេលដែលសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅមានអត្ថិភាពទេ សិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅនោះត្រូវចាត់ទុកថា មានអត្ថិភាពរហូតដល់ពេលដែលម្ចាស់សិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅនោះទទួលមរណភាព ។
មាត្រា ២៧៩. ការកើនចំនួនសមាជិកគ្រួសារ
សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅនៅតែមានអត្ថិភាពទោះបីជាមានការកើនឡើងនូវចំនួនសមាជិកគ្រួសារដោយអាពាហ៍ពិពាហ៍ ឬកំណើតនៃកូននៅក្រោយពេលបង្កើតសិទ្ធិនេះក៏ដោយ ។
មាត្រា ២៨០. អនុប្បទាន ជាអាទិ៍ នូវសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
១-ម្ចាស់សិទ្ធិប្រើប្រាស់ និងម្ចាស់សិទ្ធិអាស្រ័យនៅពុំអាចធ្វើអនុប្បទាន ឬធ្វើការ ចាត់ចែងផ្សេងទៀតនូវសិទ្ធិនោះបានឡើយ ។
២-ម្ចាស់សិទ្ធិប្រើប្រាស់ និងម្ចាស់សិទ្ធិអាស្រ័យនៅពុំអាចយកអចលនវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិនេះធ្វើជាកម្មវត្ថុនៃភតិសន្យាបានឡើយ ។
មាត្រា ២៨១. សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សរបស់ម្ចាស់សិទ្ធិប្រើប្រាស់ និង
ម្ចាស់សិទ្ធិអាស្រ័យនៅម្ចាស់សិទ្ធិប្រើប្រាស់ និងម្ចាស់សិទ្ធិអាស្រ័យនៅអាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញសិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំង និងសិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំងចំពោះការបំពានសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅដូចសិទ្ធិដែលកម្មសិទ្ធិករមាន ។
មាត្រា ២៨២. ការទាមទារឱ្យរំលត់សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
១-ក្នុងករណីដែលម្ចាស់សិទ្ធិប្រើប្រាស់ ឬម្ចាស់សិទ្ធិអាស្រ័យនៅបានធ្វើអំពើផ្ទុយ នឹងខ្លឹមសារនៃសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅដូចជាករណីដែលបានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់អចលនវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិនោះ ឬថែរក្សាមិនបានត្រឹមត្រូវកម្មសិទ្ធិករនៃអចលនវត្ថុនោះអាចទាមទារទៅតុលាការឱ្យ រំលត់សិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅបាន ។
២-ការទាមទារឱ្យរំលត់សិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនរារាំងក្នុងការទាមទារសំណងការខូចខាតដោយផ្អែកលើអំពើអនីត្យានុកូលចំពោះម្ចាស់សិទ្ធិប្រើប្រាស់ ឬម្ចាស់សិទ្ធិអាស្រ័យនៅឡើយ ។
មាត្រា ២៨៣. ការរលត់នូវសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ ដោយមរណភាពនៃ
ម្ចាស់សិទ្ធិប្រើប្រាស់ ឬម្ចាស់សិទ្ធិអាស្រ័យនៅ ឬតាមការកំណត់នៅក្នុងកិច្ចសន្យាបង្កើ
តសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅត្រូវរលត់ដោយមរណភាពនៃម្ចាស់សិទ្ធិប្រើបាស់ ឬម្ចាស់សិទ្ធិអាស្រ័យនៅ ឬដោយយោងល័ក្ខខ័ណ្ណដែលបានកំណត់នៅក្នុងកិច្ចសន្យាបង្កើតសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យនៅ ។
មាត្រា ២៨៤. ការទទួលបន្ទុកនូវសោហ៊ុយ
១-ក្នុងករណីដែលម្ចាស់សិទ្ធិប្រើប្រាស់ និងម្ចាស់សិទ្ធិអាស្រ័យនៅអាស្រ័យផល ទាំងឡាយពីដី ឬកាន់កាប់អាគារទាំងមូលម្ចាស់សិទ្ធិនោះមានករណីយកិច្ចត្រូវទទួលបន្ទុក នូវសោហ៊ុយជួសជុលសោហ៊ុយថែរក្សាពន្ធនិងអាករ និងសោហ៊ុយសម្រាប់ការធានារ៉ាបរងដូចផលុបភោគីដែរ ។
២-ក្នុងករណីដែលម្ចាស់សិទ្ធិប្រើប្រាស់ និងម្ចាស់សិទ្ធិអាស្រ័យនៅអាស្រ័យផលមួយភាគ ឬកាន់កាប់អាគារតែមួយភាគម្ចាស់សិទ្ធិនោះមានករណីយកិច្ចត្រូវទទួលបន្ទុកនូវសោហ៊ុយដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តាមសមាមាត្រនៃភាគនោះ ។
ជំពូកទី ៧៖ សេវភាព
ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ
មាត្រា ២៨៥. និយមន័យនៃសេវភាព
១-សេវភាពសំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដី របស់ខ្លួនដោយយោងទៅតាមគោលបំណងដែលបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត ។ ប៉ុន្តែ សេវភាពដែលមានខ្លឹមសារផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈពុំអាចបង្កើតបានឡើយ ។
២-ដីអ្នកដទៃដែលផ្តល់ផលប្រយោជន៍ហៅថា “ដីបម្រើ” រីឯដីដែលធ្វើឱ្យកើនផលប្រយោជន៍របស់ខ្លួនហៅថា “ដីប្រើ” ។
៣-ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍នៃដី ឬផលុបភោគីអាចបង្កើតសេវភាពដោយយកដីនោះធ្វើជាដីប្រើបាន ។
មាត្រា ២៨៦. ការបង្កើតសេវភាព
១-សេវភាពអាចបង្កើតតាមលិខិតជាលាយល័ក្ខណ៍អក្សរ ឬមិនតាមលិខិតជាលាយល័ក្ខណ៍អក្សរបាន ។
២-កម្មសិទ្ធិករនៃដីបម្រើ អាចស្នើសុំឱ្យរំលត់សេវភាពដែលមិនធ្វើតាមលិខិតជាលាយល័ក្ខណ៍អក្សរនៅពេលណាក៏បាន ។ ក្នុងករណីដែលការស្នើសុំឱ្យរំលត់មិនបានបញ្ជាក់អំពីពេលរលត់ និងក្នុងករណីដែលអំឡុងពេលគិតចាប់ពីពេលស្នើសុំឱ្យរំលត់រហូតដល់ពេលរលត់ដែលបានបញ្ជាក់នៅក្នុងការស្នើសុំឱ្យរំលត់នោះតិចជាងអំឡុងពេល ១ (មួយ) ខែ សេវភាពត្រូវរលត់នៅពេលដែលអំឡុងពេល ១ (មួយ) ខែ បានកន្លងហួស គិតចាប់ពីពេលស្នើសុំឱ្យ រំលត់ ។
មាត្រា ២៨៧. ល័ក្ខខ័ណ្ឌតតាំងនៃសេវភាព
១-សេវភាពពុំអាចតតាំងចំពោះតតិយជនបានឡើយបើពុំបានចុះបញ្ជី ។
២-សេវភាពដែលបានចុះបញ្ជី ហើយអាចតតាំងចំពោះអនុប្បទានិកនៃដីបម្រើបាន ។
មាត្រា ២៨៨. វិសាលភាពនៃជនដែលអាចទទួលបាននូវសេវភាព
ក្រៅពីកម្មសិទ្ធិករនៃដីប្រើភតិកៈ នៃដីប្រើដែលត្រូវបានបង្កើតសេវភាពអ្នកជួលអចិន្ត្រៃយ៍នៃដីប្រើដែលត្រូវបានបង្កើតសេវភាព ផលុបភោគីនៃដីប្រើដែលត្រូវបានបង្កើតសេវភាព និងម្ចាស់សិទ្ធិប្រើប្រាស់និងម្ចាស់សិទ្ធិអាស្រ័យនៅដីប្រើ ដែលត្រូវបានបង្កើតសេវភាពក៏អាចទទួលបាននូវសេវភាពផងដែរ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការកំណត់ផ្សេងនៅក្នុងកិច្ចសន្យាបង្កើតសេវភាព ។
មាត្រា ២៨៩. ភាពទៅជាមួយគ្នានៃសេវភាព
១-សេវភាពត្រូវបានធ្វើអនុប្បទានបើកម្មសិទ្ធិលើដីប្រើត្រូវបានធ្វើអនុប្បទាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការកំណត់ផ្សេងនៅក្នុងកិច្ចសន្យាបង្កើតសេវភាព ។
២-សេវភាពពុំអាចត្រូវបានធ្វើអនុប្បទាន ឬក្លាយជាកម្មវត្ថុនៃសិទ្ធិផ្សេងដោយបំបែកពីកម្មសិទ្ធិលើដីប្រើបានឡើយ ។
មាត្រា ២៩០. ករណីយកិច្ចរបស់កម្មសិទ្ធិករនៃដីបម្រើ
១-កម្មសិទ្ធិករនៃដីបម្រើពុំអាចរារាំងការអនុវត្តសេវភាព ឬធ្វើអំពើណាដែលបន្ថយការប្រើប្រាស់សេវភាពនោះបានឡើយ ។
២-កម្មសិទ្ធិករនៃបម្រើពុំអាចយកដីផ្សេងមកធ្វើជាដីបម្រើដោយប្តូរជាមួយ នឹងដីបម្រើដែលបានព្រមព្រៀងគ្នាពីដំបូងដោយគ្មានការយល់ព្រមពីម្ចាស់សេវភាពបានឡើយ ។ ប៉ុន្តែ ក្នុងករណីដែលការបន្តទុកដីបម្រើពីដំបូងនោះនាំឱ្យមានការខូចខាតផលប្រយោជន៍ យ៉ាងធ្ងន់ដល់កម្មសិទ្ធិករនៃដីបម្រើដោយសារស្ថានភាពនៅក្រោយពេលបង្កើតសេវភាពនោះ មានការប្រែប្រួលកម្មសិទ្ធិករនៃដីបម្រើអាចប្រគល់ដីផ្សេងជាដីបម្រើ ដែលផ្តល់ផលប្រយោជន៍សម្រាប់ដីប្រើដូចគ្នានឹងដីបម្រើពីដំបូងបាន ។ ក្នុងករណីដែលម្ចាស់សេវភាពពុំយល់ព្រមទេជននោះអាចទាមទារឱ្យតុលាការចេញសាលក្រម ឬសាលដីកាដើម្បីជំនួសការយល់ព្រមបាន ។
មាត្រា ២៩១. ករណីយកិច្ចរបស់ម្ចាស់សេវភាព
១-ម្ចាស់សេវភាពពុំអាចប្រើប្រាស់ដីបម្រើឱ្យហួសពីកម្រិត ដែលបានកំណត់នៅក្នុងកិច្ចសន្យាបង្កើតឡើយ ។ សេវភាពនៃការយកទឹកបង្កើតឡើងនៅកន្លែងប្រភពទឹករាប់បញ្ចូលសិទ្ធិឆ្លងកាត់ដីដែលមានប្រភពទឹកនោះដែរ ។
២-ម្ចាស់សេវភាពក៏ពុំអាចធ្វើការផ្លាស់ប្តូរណាមួយទៅលើដីបម្រើ ឬ ដីប្រើ ដែលអាចមានឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថានភាពនៃដីបម្រើបានឡើយ ។
៣-បើម្ចាស់សេវភាពបានធ្វើផ្ទុយនឹងបញ្ញត្តិនៃវាក្យខណ្ឌទី ១ កថាខណ្ឌទី ១ និង កថា ខណ្ឌទី ២ ខាងលើនេះកម្មសិទ្ធិករនៃដីបម្រើអាចទាមទារទៅតុលាការឱ្យរំលត់សេវភាពបាន ។
៤-ការទាមទារឱ្យរំលត់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះមិនរារាំងក្នុងការទាមទារសំណងនៃការខូចខាតដោយផ្អែកលើអំពើអនីត្យានុកូល ចំពោះផលុបភោគីឡើយ ។
៥-នៅក្នុងករណីដែលមានកំណត់តម្លៃថ្នូរចំពោះសេវភាព បើម្ចាស់សេវភាពមិនបានបង់តម្លៃថ្នូរដែលបានកំណត់ទេកម្មសិទ្ធិករនៃដីបម្រើអាចទាមទារទៅតុលាការឱ្យ រំលត់សេវភាព បាន ។
មាត្រា ២៩២. សិទ្ធិសាងសង់ការ្យរបស់ម្ចាស់សេវភាព
១-អ្នកមានសេវភាពអាចសាងសង់ការ្យ ដែលចាំបាច់ក្នុងការអនុវត្តសេវភាពនៅលើដីបម្រើបាន ។ ម្ចាស់សេវភាពមានករណីយកិច្ចត្រូវយកការ្យចេញ និងធ្វើបដិទាននូវ ដីបម្រើ នៅពេលដែលសេវភាពរលត់ ។
២-កម្មសិទ្ធិករនៃបម្រើ អាចប្រើប្រាស់ការ្យដែលត្រូវបានសាងសង់នៅលើដីបម្រើដើម្បីអនុវត្តសេវភាពបានក្នុងកម្រិតដែលមិនរារាំងការអនុវត្តសេវភាព ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី២ ខាងលើនេះកម្មសិទ្ធិករនៃ ដីបម្រើត្រូវទទួលបន្ទុកនូវសោហ៊ុយក្នុងការសាងសង់ និងរក្សាទុកការ្យនោះតាមសមា មាត្រនៃចំណែកដែលខ្លួនទទួលផលប្រយោជន៍ ។
មាត្រា ២៩៣. បន្ទុកនៃសោហ៊ុយសម្រាប់ការសាងសង់ការ្យ
១-កម្មសិទ្ធិករនៃដីប្រើត្រូវទទួលបន្ទុកនូវសោហ៊ុយសាងសង់ និងរក្សាទុកការ្យដែលចាំបាច់ដើម្បីអនុវត្តសេវភាពលើកលែងតែមានការកំណត់ផ្សេង ។
២-នៅក្នុងករណីដែលមានការសន្យាពិសេសដែលកំណត់ថា កម្មសិទ្ធិករនៃដីបម្រើត្រូវទទួលបន្ទុកនូវសោហ៊ុយក្នុងការសាងសង់ និងរក្សាទុកការ្យបើបានចុះបញ្ជីអំពីការសន្យាពិ
សេសនោះអនុប្បទានិកនៃកម្មសិទ្ធិលើដីបម្រើនោះក៏ត្រូវទទួលបន្តនូវករណីយកិច្ចនោះដែរ ។
មាត្រា ២៩៤. សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សរបស់ម្ចាស់សេវភាព
ម្ចាស់សេវភាពអាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញ សិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំង និងសិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំងចំពោះការបំពានសេវភាពដូចសិទ្ធិ ដែលកម្មសិទ្ធិករមាន ។
មាត្រា ២៩៥. ការលះបង់ និងផ្ទេរកម្មសិទ្ធិនៃដីប្រើឱ្យ ម្ចាស់សេវភាព
១-ក្នុងករណីដែលមានការសន្យាពិសេសដែលកំណត់ថា កម្មសិទ្ធិករនៃដីបម្រើត្រូវ ទទួលបន្ទុកនូវសោហ៊ុយដែលបានកំណត់នៅក្នុងមាត្រា ២៩៣ ( បន្ទុកនៃសោហ៊ុយសម្រាប់ ការសាងសង់ការ្យ ) នៃក្រមនេះ កម្មសិទ្ធិករនៃដីបម្រើអាចរួចខ្លួនពីករណីយកិច្ចនេះបាន ដោយលះបង់ និងផ្ទេរនូវកម្មសិទ្ធិលើចំណែកដីដែលចាំបាច់សម្រាប់សេវភាពឱ្យទៅម្ចាស់សេវភាពនៅពេលណាក៏បាន ។
២-ការលះបង់ និងផ្ទេរ គឺជាការបោះបង់កម្មសិទ្ធិនៃដីបម្រើដោយឆន្ទៈឯកតោភាគី របស់កម្មសិទ្ធិករនៃដីបម្រើហើយធ្វើឱ្យកម្មសិទ្ធិនោះស្ថិតនៅក្រោមម្ចាស់សេវភាព ។
មាត្រា ២៩៦. ការកំណត់អំឡុងពេលដែលសេវភាពមានអត្ថិភាព
១-បើមានការកំណត់អំឡុងពេលក្នុងកិច្ចសន្យាបង្កើត សេវភាពសេវភាពនោះត្រូវរលត់ ដោយការបញ្ចប់អំឡុងពេលនោះ ។
២-បើពុំបានកំណត់អំឡុងពេលក្នុងកិច្ចសន្យាបង្កើតសេវភាពទេកម្មសិទ្ធិករនៃដី បម្រើ អាចទាមទារទៅតុលាការឱ្យរំលត់សេវភាពបាន ។ តុលាការត្រូវវិនិច្ឆ័យទទួលស្គាល់ ឬមិនទទួលស្គាល់ការទាមទារឱ្យរំលត់ដោយពិចារណាទៅលើស្ថានភាពទាំងឡាយដូចជាកាលៈទេសៈនៃការបង្កើតអំឡុងពេលដែលមានកន្លងទៅអត្ថិភាព ឬនត្ថិភាពនៃតម្លៃថ្នូរជាអាទិ៍ ។
មាត្រា ២៩៧. ការរលត់សេវភាព ដោយមហន្តរាយទាំងស្រុងនៃដីប្រើ
សេវភាពត្រូវរលត់ក្នុងករណីដែលដីប្រើទទួលរងនូវមហន្តរាយទាំងស្រុង ។
មាត្រា ២៩៨. ការរំលត់សេវភាពដោយម្ចាស់កម្មសិទ្ធិអវិភាគ
១-កម្មសិទ្ធិអវិភាគម្នាក់នៃដី ប្រើពុំអាចរំលត់សេវភាពចំពោះចំណែករបស់ខ្លួនបាន ឡើយ ។
២-ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់នៃដីបម្រើពុំអាចរំលត់សេវភាពចំពោះចំណែករបស់ ខ្លួន បានឡើយ ។
មាត្រា ២៩៩. ការបែងចែកដី ឬអនុប្បទាននូវដីមួយផ្នែក និងសេវភាព
១-ក្នុងករណីដែលដីប្រើត្រូវបានបែងចែក ឬផ្នែកនៃដីប្រើណាមួយត្រូវបានធ្វើអនុប្បទានសេវភាពនៅតែមានបន្តសម្រាប់ផ្នែកនីមួយៗនោះ ។ ប៉ុន្តែ ប្រសិនបើសេវភាពមានទំនាក់ទំនងតែមួយផ្នែកនៃដីប្រើតាមលក្ខណៈនៃសេវភាពនោះ សេវភាពមិនត្រូវមានបន្តសម្រាប់ផ្នែកឯទៀតឡើយ ។
២-ក្នុងករណីដែលដីបម្រើត្រូវបានបែងចែក ឬផ្នែកនៃដីបម្រើណាមួយត្រូវបានធ្វើអនុប្បទាន សេវភាពនៅតែមានបន្តលើផ្នែកនីមួយៗនោះ ។ ប៉ុន្តែ ប្រសិនបើសេវភាព មានទំនាក់ទំនងតែមួយផ្នែកនៃដីបម្រើតាមលក្ខណៈនៃសេវភាពនោះ សេវភាពមិនត្រូវ មានបន្តលើផ្នែកឯទៀតឡើយ ។
ផ្នែកទី ២៖ សេវភាព និងអាជ្ញាយុកាល
មាត្រា ៣00. អាជ្ញាយុកាលនៃលទ្ធកម្មសេវភាព
១-មានតែសេវភាពដែលបន្តជានិរន្តរ៍ និងអាចមើលឃើញជាក់ស្តែងតែប៉ុណ្ណោះទេ ដែលអាចធ្វើលទ្ធកម្មដោយអាជ្ញាយុកាលនៃលទ្ធកម្មសិទ្ធិបាន ។
២-សេវភាពដែលបន្តជានិរន្តរ៍ សំដៅទៅលើសេវភាពដែលស្ថិតនៅក្នុងស្ថានភាពដែលសេវភាពនោះមានអត្ថិភាពដោយពុំចាំបាច់ឱ្យមានសកម្មភាពរបស់បុគ្គលដោយសារតែទីតាំងនៃកន្លែង ហើយផ្តល់ប្រយោជន៍ដល់ដីប្រើដោយមិនផ្អាករអាក់រអួល ហើយធ្វើឱ្យមានបន្ទុកដល់ដីបម្រើ ។
៣-សេវភាពដែលអាចមើលឃើញជាក់ស្តែង សំដៅទៅលើសេវភាពដែលស្ថិតនៅក្នុងស្ថានភាពដែលសេវភាពនោះ មានអត្ថិភាពដោយការបង្ហាញខ្លួនតាមរយៈសំណង់ ឬសញ្ញាសំគាល់ខាងក្រៅ ។
មាត្រា ៣0១. អាជ្ញាយុកាលនៃលទ្ធកម្មសេវភាពដោយម្ចាស់កម្មសិទ្ធិអវិភាគម្នាក់នៃដី
១-ប្រសិនបើម្ចាស់កម្មសិទ្ធិអវិភាគម្នាក់នៅក្នុងចំណោម ម្ចាស់កម្មសិទ្ធិអវិភាគនៃដីប្រើ បានធ្វើលទ្ធកម្មនូវសេវភាពដោយអាជ្ញាយុកាល ម្ចាស់កម្មសិទ្ធិអវិភាគដទៃទៀតក៏ត្រូវធ្វើលទ្ធកម្មនូវសេវភាពដែរ ។
២-ការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មចំពោះម្ចាស់កម្មសិទ្ធិអវិភាគពុំមានអានុភាព ឡើយ បើពុំបានធ្វើចំពោះម្ចាស់កម្មសិទ្ធិអវិភាគនីមួយៗដែលអនុវត្តសេវភាព ។
៣-ក្នុងករណីម្ចាស់កម្មសិទ្ធិអវិភាគ ដែលអនុវត្តសេវភាពមានចំនួនច្រើននាក់ទោះជាមានមូលហេតុបង្អង់អាជ្ញាយុកាល ចំពោះតែម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ក៏ដោយក៏អាជ្ញាយុកាលនៅតែមានដំណើរការទៅមុខចំពោះម្ចាស់កម្មសិទ្ធិអវិភាគនីមួយៗដែរ ។
មាត្រា ៣០២. ពេលចាប់ផ្តើមគិតអាជ្ញាយុកាលនៃការរំលត់សេវភាព
អំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់ដែលបានកំណត់នៅក្នុងមាត្រា៥០០ ( អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើទ្រព្យសម្បត្តិ ក្រៅពីសិទ្ធិលើបំណុល ឬកម្មសិទ្ធិ ) នៃ ក្រមនេះត្រូវគិតចាប់ពីពេលដែលបានអនុវត្តចុងក្រោយបំផុតចំពោះសេវភាពដែលមិនបន្តជានិរន្តរ៍ រីឯសេវភាពដែលបន្តជានិរន្តរ៍វិញ ត្រូវគិតចាប់តាំងពីពេលហេតុដែលរារាំងការអនុវត្តសេវភាពនោះ បានកើតឡើង ។
មាត្រា ៣០៣. ការផ្អាក ឬបង្អង់អាជ្ញាយុកាលនៃការរំលត់សេវភាពក្នុងករណីមាន
កម្មសិទ្ធិអវិភាគលើដីប្រើក្នុងករណី ដែលដីប្រើស្ថិតនៅក្រោមកម្មសិទ្ធិអវិភាគរបស់បុគ្គ
លច្រើននាក់ប្រសិនបើមានការផ្អាក ឬបង្អង់អាជ្ញាយុកាលចំពោះបុគ្គលណាម្នាក់ក្នុងចំណោមម្ចាស់កម្មសិទ្ធិអវិភាគការផ្អាក ឬបង្អង់នោះត្រូវមានអានុភាពលើម្ចាស់កម្មសិទ្ធិអវិភាគដទៃទៀត ។
មាត្រា ៣០៤. ការរលត់សេវភាពតែមួយផ្នែកដោយអាជ្ញាយុកាល
ប្រសិនបើម្ចាស់សេវភាពពុំបានអនុវត្តផ្នែកណាមួយនៃសិទ្ធិរបស់ខ្លួន ផ្នែកដែលពុំបាន
អនុវត្តនោះ នឹងត្រូវរលត់ដោយអាជ្ញាយុកាលនៃការរំលត់សិទ្ធិ ។
មាត្រា ៣០៥. លទ្ធកម្មដោយអាជ្ញាយុកាលរបស់អ្នកកាន់កាប់ដីបម្រើ និងភ័ព្វវាសនានៃសេវភាព
១-ប្រសិនបើអ្នកកាន់កាប់ដីបម្រើបានកាន់កាប់ ដោយមានល័ក្ខខ័ណ្ឌចាំបាច់សម្រាប់អាជ្ញាយុកាលនៃលទ្ធកម្មសិទ្ធិសេវភាពត្រូវរលត់ដោយសារហេតុនោះ ។
២-ប្រសិនបើម្ចាស់សេវភាពបានអនុវត្តសិទ្ធិរបស់ខ្លួន នៅក្នុងអំឡុងពេលនៃការកាន់ កាប់ដែលចាំបាច់សម្រាប់អាជ្ញាយុកាលនៃលទ្ធកម្មសិទ្ធិអ្នកកាន់កាប់នោះត្រូវធ្វើលទ្ធកម្មដោយអាជ្ញាយុកាលនូវដីដែលមានបន្ទុករបស់សេវភាព ។
ជំពូកទី ៨៖ កម្មសិទ្ធិ និង សិទ្ធិប្រត្យក្សផ្សេងៗរបស់រដ្ឋវត្តអារាម នៃព្រះពុទ្ឋសាសនាសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងៗ
មាត្រា ៣០៦. កម្មសិទ្ធិ និង សិទ្ធិប្រត្យក្សផ្សេងៗ របស់រដ្ឋ វត្តអារាមនៃព្រះពុទ្ធសាសនាសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងៗ
បញ្ញត្តិនៃក្រមរដ្ឋប្បវេណីត្រូវយកមកអនុវត្តចំពោះកម្មសិទ្ធិ និងសិទ្ធិប្រត្យក្សផ្សេងៗ របស់រដ្ឋ វត្តអារាមនៃព្រះពុទ្ធសាសនា សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងៗ លើកលែងតែមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ពិសេស ឬទំនៀមទម្លាប់ ។
ជំពូកទី ៩៖ សិទ្ធិដែលត្រូវបានបង្កើតឡើងដោយសម្បទានដីធ្លី
មាត្រា ៣០៧. សិទ្ធិដែលត្រូវបានបង្កើតឡើងដោយសម្បទាន
បញ្ញត្តិស្តីពីសិទ្ធិជួលអចិន្ត្រៃយ៍ ក្នុងក្រមរដ្ឋប្បវេណីត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះសិទ្ធិលើដីដែលត្រូវបានបង្កើតឡើងដោយសម្បទាន ក្នុងទំហំនៃល័ក្ខខ័ណ្នៃសម្បទាន លើកលែងតែករណីដែលមានកំណត់ផ្សេងនៅក្នុងច្បាប់ពិសេស ។