អនុក្រឹត្យលេខ ១៥១.អនក្រ.បក ចុះថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១០
ស្ដីពី
ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត
មាតិកា
- ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ
- ជំពូកទី២៖ ប្រភេទសញ្ញាបត្របណ្ឌិត
- ជំពូកទី៣៖ លក្ខខណ្ឌសម្រាប់ការបណ្តុះបណ្តាលថ្នាក់បណ្ឌិតស្រាវជ្រាវ និង បណ្ឌិតវិជ្ជាជីវៈ
- ជំពូកទី៤៖ លក្ខខណ្ឌសម្រាប់ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស
- ជំពូកទី៥៖ យន្តការត្រួតពិនិត្យដើម្បីធានាគុណភាពលើការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
- ជំពូកទី៦៖ អន្តរប្បញ្ញត្តិ
- ជំពូកទី៧៖ អវសានប្បញ្ញត្តិ
ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
អនុក្រឹត្យនេះ មានគោលដៅកំណត់អំពីលក្ខខណ្ឌ និងយន្តការត្រួតពិនិត្យ សម្រាប់ដំណើរការបណ្តុះបណ្តាល ថ្នាក់បណ្ឌិតប្រកបដោយប្រសិទ្ធភាព។
មាត្រា ២.-
អនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖
- បង្កើន និងជានាគុណភាពនិងធ្វើឯកភាពនីយកម្ម ក្នុងការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
- ជួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ឲ្យមានភាពងាយស្រួល ក្នុងការរៀបចំការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
- ជំរុញនិងលើកទឹកចិត្តចំពោះការស្រាវជ្រាវ។
មាត្រា៣.-
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់គ្រឹះស្ថានឧត្តមសិក្សា ដែលធ្វើការបណ្តុះបណ្តាលថ្នាក់ បណ្ឌិតនៅព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី២៖ ប្រភេទសញ្ញាបត្របណ្ឌិត
មាត្រា៤.-
សញ្ញាបត្របណ្ឌិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែកចេញជាបីប្រភេទដូចខាងក្រោម៖
- សញ្ញាបត្របណ្ឌិតស្រាវជ្រាវ ជាប្រភេទសញ្ញាបត្រឧត្តមសិក្សាកម្រិតខ្ពស់បំផុត ដែលត្រូវបាន ប្រគល់ជូនបុគ្គលណាម្នាក់ ដោយផ្អែកលើការទទួលស្គាល់ស្នាដៃថ្មីម ទាំងខាងវិធីសាស្ត្រ ស្រាវជ្រាវ ទាំងខាងលទ្ធផលនៃការស្រាវជ្រាវ ដែលអាចបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ ព្រមទាំងមានការរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ សម្រាប់ការបង្កើតចំណេះដឹងនិងការអនុវត្តថ្មី។
- សញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ ជាប្រភេទសញ្ញាបត្រឧត្តមសិក្សាកម្រិតខ្ពស់បំផុត ដែលត្រូវបានប្រគល់ ជូនទៅបុគ្គលណាម្នាក់ ដែលបានសិក្សាមុខជំនាញ ដូចជា វេជ្ជសាស្រ្ត ទន្តវទនសាស្ត្រ ឱសថសាស្ត្រ វិស្វកម្ម អប់រំ ធុរកិច្ច និងវិចិត្រសិល្បៈ ជាដើម។ បុគ្គលទទួលសញ្ញាបត្រប្រភេទនេះ បំពេញ កិច្ចការជាក់ស្តែងជាចម្បង និងបានចងក្រងចំណេះដឹង ដែលបានពីការសិក្សានិងបទពិសោធការងារ ទៅតាមវិធីសាស្ត្រ។ បុគ្គលទទួលសញ្ញាបត្របណ្ឌិតប្រភេទនេះ មានបំណងជាចម្បងគឺការបង្កើន សមត្ថភាពវិជ្ជាជីវៈផ្ទាល់ខ្លួន ឲ្យកាន់តែប្រសើរឡើង។ ចំពោះគោរម្យងារជាព្រឹទ្ធាចារ្យសិល្បៈ មាន កម្រិតសមមូលនឹងសញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ។
- សញ្ញាបត្របណ្ឌិតកិត្តិយស ជាសញ្ញាបត្របណ្ឌិតដែលគ្រឹះស្ថានឧត្តមសិក្សា ប្រគល់ជូនបុគ្គលណា ម្នាក់ ដោយសារការទទួលស្គាល់ស្នាដៃឆ្នើមកម្រិតខ្ពស់ ដែលមានអត្ថប្រយោជន៍ដល់សង្គម និង មនុស្សជាតិ តាមរយៈសមិទ្ធផលការងារ ការសរសេរសៀវភៅ ឬការផ្សព្វផ្សាយការស្រាវជ្រាវជាដើម។
ជំពូកទី៣៖ លក្ខខណ្ឌសម្រាប់ការបណ្តុះបណ្តាលថ្នាក់បណ្ឌិតស្រាវជ្រាវ និង បណ្ឌិតវិជ្ជាជីវៈ
ផ្នែកទី១៖ លក្ខខណ្ឌសម្រាប់បើកការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
មាត្រា៥.
គ្រឹះស្ថានឧត្តមសិក្សា ដែលបើកវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
៥.១- អង្គភាពទទួលខុសត្រូវ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រង ថ្នាក់បណ្ឌិតមួយច្បាស់លាស់ ស្របនឹងផែនការអភិវឌ្ឍ នៃគ្រឹះស្ថានរបស់ខ្លួន
- អង្គភាពគ្រប់គ្រងថ្នាក់បណ្ឌិត ត្រូវកំណត់អំពីតួនាទី និងភារកិច្ចច្បាស់លាស់ ដើម្បីសម្របសម្រួលតាមកម្មវិធីថ្នាក់បណ្ឌិត
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានអង្គភាពគ្រប់គ្រង ដំណើរការស្រាវជ្រាវរបស់និស្សិត។
៥.២- មន្រ្តីទទួលខុសត្រូវ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានមន្ត្រីដោយឡែក ទទួលបន្ទុកការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់អំពីតួនាទី និងភារកិច្ចរបស់មន្ត្រីម្នាក់ៗ ដែលទទួលបន្ទុកការបណ្តុះ បណ្តាលថ្នាក់បណ្ឌិត ឲ្យបានច្បាស់លាស់
- ប្រធានអង្គភាពគ្រប់គ្រងថ្នាក់បណ្ឌិត (ឬព្រឹទ្ធបុរសទទួលបន្ទុកថ្នាក់ក្រោយបរិញ្ញាបត្រ) ត្រូវមានសញ្ញាបត្របណ្ឌិត។
៥.៣– ការរៀបចំលិខិតូបករណ៍
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានឯកសារបោះពុម្ភផ្សាយជាផ្លូវការ និងជាសាធារណៈ អំពីនីតិវិធីរដ្ឋបាល សំខាន់ៗ ដែលទាក់ទងនឹងការសិក្សានៅថ្នាក់បណ្ឌិត និងលិខិតបទដ្ឋានដទៃទៀត ចាប់ពីការដាក់ ពាក្យចូលសិក្សា រហូតដល់ការបញ្ចប់ការសិក្សា។ ការរៀបរាប់នៅក្នុងលិខិតបទដ្ឋានទាំងនេះ ត្រូវមានភាពច្បាស់លាស់ងាយយល់ សម្រាប់និស្សិតនិងសាស្ត្រាចារ្យ និងត្រូវមានការផ្សព្វផ្សាយតាម គេហទំព័រ របស់គ្រឹះស្ថានឧត្តមសិក្សា និងមានការបោះពុម្ភផ្សាយយ៉ាងទូលំទូលាយ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវធ្វើការកំណត់ឲ្យបានច្បាស់លាស់ អំពីភាពខុសគ្នារវាងនិស្សិតពេញម៉ោង និងនិស្សិតមិនពេញម៉ោង និងត្រូវមានកាលវិភាគច្បាស់លាស់ សម្រាប់ការបញ្ចប់របស់និស្សិតប្រភេទ នីមួយៗ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវធ្វើការណែនាំច្បាស់លាស់ អំពីរយៈពេលអប្បបរមា និងអតិបរមានៃការ សិក្សាថ្នាក់បណ្ឌិត និងអំពីការទទួលចុះឈ្មោះឡើងវិញរាលំដើមថ្នាំសិក្សា ក្នុងកម្មវិធីថ្នាក់បណ្ឌិត
- ការបញ្ចប់ការសិក្សា ដែលហួសពេលកំណត់អតិបរមា ដោយសារមូលហេតុនានា អាចអនុញ្ញាតឲ្យ ចំពោះតែនិស្សិត ដែលបានដាក់ពាក្យសុំជាផ្លូវការ និងមានការឯកភាពពីសាស្ត្រាចារ្យណែនាំប៉ុណ្ណោះ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានលិខិតបទដ្ឋានច្បាស់លាស់ អំពីនីតិវិធីជាលាយលក្ខណ៍អក្សរ ដែល បង្ហាញអំពីដំណាក់កាលនីមួយៗ នៃកម្មវិធីថ្នាក់បណ្ឌិតសម្រាប់សាស្ត្រាចារ្យ និងនិស្សិត
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានឯកសារលម្អិតច្បាស់លាស់អំពីក្រមប្រតិបត្តិ និងគោលការណ៍ណែនាំ ដែលធានាតម្នាការពាក់ព័ន្ធនឹងការកិច្ច របស់គ្រប់កាតីនៅក្នុងកម្មវិធីថ្នាក់បណ្ឌិត រួមមាន និស្សិត ថ្នាក់បណ្ឌិតសាស្ត្រាចារ្យណែនាំ មន្ត្រីរដ្ឋបាល និងអ្នកពិនិត្យវាយតម្លៃលើនិក្ខេបបទ។ ចំណុច សំខាន់ៗ ដែលត្រូវបញ្ចូលមានដូចជា៖
ក. ជីវិតស្រាវជ្រាវនិងសិក្សា។
ខ. ការកំណត់អំពីភាពត្រឹមត្រូវជាម្ចាស់ ក្នុងស្នាដៃនិពន្ធតែម្នាក់ឯង ឬក្នុងស្នាដៃនិពន្ធរួមគ្នាដែលត្រូវបានបោះពុម្ពផ្សាយ និងការថ្លែងអំណរគុណ ចំពោះអ្នកដែលបានរួមវិភាគទាន។
គ. បញ្ហាដែលទាក់ទងនឹងក្រមសីលធម៌និងកម្មសិទ្ធិបញ្ញា។
- គ្រឹះស្ថានឧត្តមសិក្សា អាចចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សានៅ ក្នុង និងក្រៅប្រទេស ព្រមទាំងជាមួយអង្គការ សហគ្រាសជាតិនិងអន្តរជាតិ ដើម្បីបង្កភាពងាយ ស្រួល ដល់ការទទួលស្គាល់សញ្ញាបត្របណ្ឌិត និងការអភិវឌ្ឍវិទ្យាសាស្ត្រ
- មុននឹងចាប់ផ្តើមការបណ្តុះបណ្តាល គ្រឹះស្ថានឧត្តមសិក្សា ត្រូវបំពេញបែបបទលើកិច្ចព្រមព្រៀង និក្ខបបទ ដែលត្រូវចុះហត្ថលេខា ដោយនិស្សិត សាស្ត្រាចារ្យណែនាំ និងគណៈគ្រប់គ្រងគ្រឹះស្ថាន បណ្តុះបណ្តាល។ ក្នុងពេលរៀបចំនិក្ខេបបទ និស្សិតត្រូវបានបញ្ចូលទៅក្នុងអង្គភាពស្រាវជ្រាវ នៃ គ្រឹះស្ថានបណ្តុះបណ្តាលរបស់ខ្លួន
- មុននឹងចាប់ផ្តើមការបណ្តុះបណ្តាលថ្នាក់បណ្ឌិត គ្រឹះស្ថានឧត្តមសិក្សា ត្រូវធានាថា លក្ខខណ្ឌ វិទ្យាសាស្ត្រ សម្ភារៈ និងហិរញ្ញវត្ថុ ត្រូវបានត្រៀមជាស្រេច ដើម្បីធានាដំណើរការល្អនៃការបណ្តុះបណ្ដាល។
មាត្រា៦.-
លក្ខខណ្ឌសម្រាប់សាស្ត្រាចារ្យ មានដូចខាងក្រោម៖
៦.១- ប្រកទសាស្ត្រាចារ្យណែនាំ
- សាស្ត្រាចារ្យណែនាំនិស្សិតមានពីរប្រភេទគឺ សាស្ត្រាចារ្យណែនាំគោល និងសាស្ត្រាចារ្យណែនាំរង់ឬសហសាស្ត្រាចារ្យណែនាំ
- សាស្ត្រាចារ្យណែនាំគោល គឺជាសាស្ត្រាចារ្យណែនាំទីមួយ និងជាបុគ្គលិកសិក្សា ដែលមានសញ្ញាបត្រ បណ្ឌិតលើមុខវិជ្ជាសមស្របជាមួយនឹងប្រធានបទស្រាវជ្រាវរបស់និស្សិត និងមានបទពិសោធស្រាវជ្រាវ ឬកាបង្រៀនច្បាស់លាស់។ សាស្ត្រាចារ្យណែនាំគោល ត្រូវជាសាស្ត្រាចារ្យពេញម៉ោង របស់គ្រឹះស្ថានឧត្តមសិក្សាផ្ទាល់ និងជាបញ្ញវន្តដែលសកម្ម និងមានជោគជ័យក្នុងជំនាញរបស់ខ្លួន
- សាស្ត្រាចារ្យណែនាំរង ឬសហសាស្ត្រាចារ្យវ័ណែនាំ គឺជាសាស្ត្រាចារ្យ ឬអ្នកជំនាញ ដែលសហការណែនាំ ជាមួយនឹងសាស្ត្រាចារ្យណែនាំគោល និងដែលមានសញ្ញាបត្របណ្ឌិតលើមុខវិជ្ជាសមស្រប ជាមួយនឹងប្រធានបទស្រាវជ្រាវរបស់និស្សិត និងមានបទពិសោធស្រាវជ្រាវឬបង្រៀនសមស្រប។
៦.២- ការបណ្តុះបណ្តាលនិងការជួយគាំទ្រនិស្សិត
- និស្សិត ថ្នាក់បណ្ឌិតម្នាក់ៗ មានសាស្ត្រាចារ្យណែនាំគោលម្នាក់
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់លក្ខខណ្ឌច្បាស់លាស់អំពីនិរន្តភាពរបស់សាស្ត្រាចារ្យណែនាំ គោលក្នុងការរំណែនាំនិស្សិតម្នាក់ៗ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមាននីតិវិធីច្បាស់លាស់ ដើម្បីកំណត់សមត្ថភាពនិងលទ្ធភាពរបស់ សាស្ត្រាចារ្យម្នាក់ៗ ក្នុងការទទួលយកនិស្សិតមកណែនាំ។ នីតិវិធីទាំងនេះ ត្រូវរាប់បញ្ចូលនូវ បទពិរសាធ កេរ្តិ៍ឈ្មោះ និងជោគជ័យរបស់សាស្ត្រាចារ្យ និងក្រុមរបស់សាស្ត្រាចារ្យនោះ ក្នុងការ ណែនាំនិស្សិតថ្នាក់បណ្ឌិត និងក្នុងការស្រាវជ្រានានា
- ចំនួននិស្សិតដែលសាស្ត្រាចារ្យណែនាំគោលម្នាក់ៗ អាចណែនាំបាន មានការប្រែប្រួលតាមជំនាញ។ ក្នុងត្រប់ករណ៍ សាស្ត្រាចារ្យម្នាក់មិនអាចមាននិស្សិតក្នុងបន្ទុកណែនាំ នៅថ្នាក់បណ្ឌិតលើសពី ៩(ប្រាំបួន)បឡើយ ។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានគោលការណ៍អំពីការលាឈប់ ឬការចូលនិវត្តន៍របស់សាស្ត្រាចារ្យ ណែនាំ។ ត្រូវមានសាស្ត្រាចារ្យណែនាំស្តីទីទទួលខុសត្រូវបន្តជាបន្ទាន់នៅពេលដែលសាស្ត្រាចារ្យណែនាំគោលលាឈប់ ឬចូលនិវត្តន៍។
៦.៣–កាវកិច្ចនិងការទទួលខុសត្រូវរបស់សាស្ត្រាចារ្យ
- សាស្ត្រាចារ្យណែនាំមានភារកិច្ច ជួយនិស្សិតឲ្យបញ្ចប់ការស្រាវជ្រាវរបស់ខ្លួនតាមកាលកំណត់។ ការកិច្ចសំខាន់ៗរួមមាន ៖
ក. ណែនាំដល់និស្សិតអំពីការរៀបចំគម្រោងពេលវេលានៃការស្រាវជ្រាវ។
ខ- ផ្តល់ដល់និស្សិតនូវការណែនាំផ្នែកវិទ្យាសាស្រ្ត។
គ. ធ្វើការវាយតម្លៃលើការរីកចម្រើននៃការស្រាវជ្រាវ។
ឃ. ជួយសម្របសម្រួលផ្នែករដ្ឋបាល។
ង. ណែនាំអំពីវិធីសាស្រ្តឧបករណ៍ និងសម្ភារៈនានាទាក់ទងនឹងការស្រាវជ្រាវរបស់និស្សិត។
ច. ផ្តល់ការណែនាំដល់និស្សិត ដើម្បីមានទំនាក់ទំនងទូលំទូលាយ ជាមួយនឹងអ្នកជំនាញនានា។
ឆ. លើកទឹកចិត្តនិស្សិតឲ្យចូលរួមក្នុងសកម្មភាពសិក្សានិងស្រាវជ្រាវ។
- គ្រប់សាស្ត្រាចារ្យណែនាំគោលនិងសាស្ត្រាចារ្យណែនាំរងឬសហសាស្ត្រាចារ្យណែនាំ ត្រូវយល់អំពី៖
ក. ការកិច្ចនិងសិទ្ធិរបស់ខ្លួនជាសាស្ត្រាចារ្យចំពោះនិស្សិតថ្នាក់បណ្ឌិតដែលខ្លួនណែនាំ។
ខ. ភារកិច្ចនិងសិទ្ធិរបស់និស្សិតថ្នាក់បណ្ឌិត ក្រោមការណែនាំរបស់ខ្លួន។
គ. បញ្ញត្តិទាំងឡាយស្ដីពីកម្មវិធីវគ្គបណ្ឌិតនិងការពិនិត្យវាយតម្លៃលើថ្នាក់បណ្ឌិត។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់អំពីលក្ខខណ្ឌ ដែលតម្រូវឲ្យមានសហសាស្ត្រាចារ្យណែនាំ
- ក្នុងករណីដែលសាស្ត្រាចារ្យណែនាំ ឬនិស្សិត អវត្តមានក្នុងរយៈពេលវែង ដោយមូលហេតុណាមួយ គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការកំណត់ច្បាស់លាស់ អំពីការស្សាផលប្រយោជន៍របស់សាស្ត្រាចារ្យ ណែនាំនិងនិស្សិត
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការកំណត់ច្បាស់លាស់អំពីនីតិវិធីនៃការផ្លាស់ប្តូរសាស្ត្រាចារ្យ ណែនាំគោល ឬសហសាស្ត្រាចារ្យណែនាំ
- តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សាប្រទេសជាដៃគូ រចផ្តល់សាស្ត្រាចារ្យណែនាំបេស់ខ្លួន ឲ្យបំពេញភារកិច្ចជាសហសាស្ត្រាចារ្យណែនាំ
- តាមរយៈកិច្ចព្រមព្រៀង អង្គការ ឬសហគ្រាសជាដៃគូ អាចផ្តល់អ្នកជំនាញដែលមានគ្រប់លក្ខណវិនិច្ឆ័យ សម្រាប់ការណែនាំឲ្យចូលរួមបំពេញភារកិច្ច ជាសហសាស្ត្រាចារ្យណែនាំ
- ក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃគ្រឹះស្ថានបណ្តុះបណ្តាល ត្រូវចូលរួមក្នុងការកំណត់អំពីលក្ខខណ្ឌ និងការរៀបចំនីតិវិធីខាងលើ។
មាត្រា ៧.-
លក្ខខណ្ឌសម្រាប់និស្សិត មានដូចខាងក្រោម៖
៧.១- ការជ្រើសើសនិស្សិត
- ចំនួននិស្សិតដែលត្រូវជ្រើសរើស ត្រូវសមស្របជាមួយនឹងធនធាន របស់គ្រឹះស្ថានឧត្តមសិក្សា
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់ឲ្យបានច្បាស់លាស់អំពីលក្ខខណ្ឌ នៃការជ្រើសរើសនិស្សិតចូលសិក្សាវត្តបណ្ឌិត។លក្ខខណ្ឌជាមូលដ្ឋាននៃការជ្រើសរើសនិស្សិតមានដូចជា៖
ក. ការឆ្លងកាត់ការសិក្សាគ្រប់ភូមិសិក្សា ដែលមានលក្ខណៈជាប្រព័ន្ធ និងប្រក្រតី។
ខ. ពិន្ទុខ្ពស់ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
គ. សមត្ថភាពក្នុងការស្រាវជ្រាវ។
ឃ. ចំណេះដឹងភាសាបរទេស។
ង. ពិន្ទុនៃការប្រឡងចូល និងសេចក្តីស្នើគម្រោងស្រាវជ្រាវរបស់និស្សិត។ គ្រឹះស្ថានឧត្តមសិក្សា ត្រូវរិះរកលទ្ធភាពក្នុងការផ្តល់ការសិក្សាថ្នាក់បណ្ឌិត ឲ្យនិស្សិតបរទេសអាច មានឱកាសបានចូលសិក្សាផងដែរ។ សាស្ត្រាចារ្យណែនាំនិស្សិតបរទេស ត្រូវបានលើកទឹកចិត្ត និងទទួលការគាំទ្រ។
៧.២- ការកិច្ចនិងការទទួលខុសត្រូវ
ការបញ្ចប់ការសិក្សាវគ្គបណ្ឌិតដោយជោគជ័យ តម្រូវឲ្យមានការអភិវឌ្ឍសមត្ថភាពជំនាញនិងទំនុកចិត្ត លើខ្លួនឯង។ និស្សិតទាំងអស់ត្រូវមានការកិច្ចនិងការទទួលខុសត្រូវលើការស្រាវជ្រាវដោយឯករាជ្យ ក្រោមការដឹកនាំបេស់សាស្ត្រាចារ្យណែនាំ សំដៅអភិវឌ្ឍបញ្ញាញាណផ្ទាល់ខ្លួន។ ភារកិច្ចនិងការទទួលខុសត្រូវទាំងនោះមាន ដូចជា៖
ក. ការលើកផែនការនិងធ្វើការស្រាវជ្រាវយ៉ាងសកម្ម។
ខ. ការកំណត់និងដោះស្រាយបញ្ហាក្នុងការស្រាវជ្រាវ ។
គ. ការឆ្លើយតបតាមតម្រូវការដ្ឋបាលរបស់គ្រឹះស្ថានឧត្តមសិក្សា។
ឃ. ការគោរពក្រមសីលធម៌ជាអ្នកស្រាវជ្រាវ។
ង. ការបោះពុម្ពស្នាដៃស្រាវជ្រាវក្នុងទស្សនាវដ្ដី ឬវេទិកា ដែលមានលក្ខណវិទ្យាសាស្ត្រ ឬវិជ្ជាជីវៈ។
ច. ការទទួលខុសត្រូវលើនិក្ខេបបទចុងក្រោយរបស់ខ្លួន។
ឆ. ការចូលរួមយ៉ាងសកម្មក្នុងជីវភាពសិក្សានៃគ្រឹះស្ថានឧត្តមសិក្សា។
ផ្នែកទី២៖ លក្ខខណ្ឌសម្រាប់ដំណើរការការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
មាត្រា ៨.-
លក្ខខណ្ឌនៃការបណ្តុះបណ្តាល មានដូចខាងក្រោម៖
៨.៦- ចរិតនៃការបណ្តុះបណ្តាល
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់គោលការណ៍ ក្នុងការបណ្តុះបណ្តាលឲ្យបានច្បាស់លាស់
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវរៀបចំកម្មវិធីសិក្សាថ្នាក់បណ្ឌិត ឲ្យមានសមាសភាគនៃចំណេះដឹងកម្រិតខ្ពស់។ សមាសភាពនេះមានដូចជា៖
ក- ការសិក្សាវិធីសាស្រ្តស្រាវជ្រាវ និងវិធីសាស្រ្តនានា នៃការវិភាគទិន្នន័យ។
ខ- ការសិក្សាដែលផ្តល់ចំណេះដឹងខ្ពស់ពាក់ព័ន្ធនឹងទ្រឹស្តី និងការអនុវត្តវិជ្ជាជីវៈសក្តិសមនឹងជំនាញ និងកម្រិតសញ្ញាបត្រ។
គ- សកម្មភាពរៀបចំឡើង ដើម្បីពង្រីកចំណេះដឹងរបស់និស្សិត ក្នុងការស្រាវជ្រាវស្របតាមជំនាញ។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវបង្កើតលក្ខណវិនិច្ឆ័យលើលទ្ធផល នៃការស្រាវជ្រាវនិងអត្ថបទបោះពុម្ព និង បង្កើតគោលការណ៍ នៃការផ្សព្វផ្សាយលទ្ធផល នៃការស្រាវជ្រាវនិងអត្ថបទបោះពុម្ព។ លក្ខណវិនិច្ឆ័យ និងគោលការណ៍នេះ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់និស្សិតនិងសាស្ត្រាចារ្យ
- ការបណ្តុះបណ្តាលថ្នាក់បណ្ឌិតស្រាវជ្រាវ ត្រូវសង្កត់ធ្ងន់ទាំងលើលទ្ធផលនៃការស្រាវជ្រាវ ដែល ខុសប្លែកពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតវិជ្ជាជីវៈ ដែលសង្កត់ធ្ងន់លើលទ្ធផលនៃការសិក្សាទាំងលើការស្រាវជ្រាវ។
៨.២. រចនាសម្ព័ន្ធនិងរយៈពេលនៃការបណ្តុះបណ្តាល
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានសេចក្តីប្រកាសច្បាស់លាស់ អំពីរយៈពេលសិក្សាស្រាវជ្រាវ នៃថ្នាក់ បណ្ឌិត។ ថ្នាក់បណ្ឌិតមានរយៈពេលពី៣(បី)ទៅ៦(ប្រាំមួយ)ឆ្នាំ សម្រាប់ថ្នាក់ បណ្ឌិតពេញ ម៉ោង និងរហូតដល់៨(ប្រាំបី)ឆ្នាំ សម្រាប់ថ្នាកំបណ្ឌិតមិនពេញម៉ោង
- ក្នុងករណីពិសេស សម្រាប់ថ្នាក់បណ្ឌិតវិជ្ជាជីវៈ តាមសំណើរបស់ស្ថាប័នជំនាញដែលជាស្ថាប័នសាមី ដោយមានការឯកភាព ពីក្រសួងទទួលបន្ទុកវិស័យអប់រំ គ្រឹះស្ថានឧត្តមសិក្សា អាចធ្វើការវាយតម្លៃ លើលទ្ធផលស្នាដៃឆ្នើមរបស់បេក្ខជន។ មុននឹងទទួលសញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ បេក្ខជនប្រភេទ នោះ ត្រូវចងក្រងលទ្ធផលស្រាវជ្រាវរបស់ខ្លួនជានិក្ខេបបទ និងដាក់ជូនគ្រឹះស្ថានឧត្តមសិក្សា ដើម្បីប្រគល់ជូនអ្នកពិនិត្យវាយតម្លៃ និងធ្វើការការពាវនៅចំពោះមុខគណៈកម្មការកានិក្ខេបបទ ការសិក្សាថ្នាក់បណ្ឌិតចែកចេញជាបីដំណាក់កាល៖
ក-ដំណាក់កាលទី១ គឺការសិក្សានិងការកែលម្អបញ្ចប់ និងការការពាគម្រោងស្មើ ស្រាវជ្រាវ។ និស្សិតត្រូវប្រឡងបញ្ចប់ការសិក្សាកម្រិតអប្បបរមា ( ទាំងមុខជំនាញទាំងកាសា បទេស) ដោយជោគជ័យ ទើបអាចបន្តទៅដំណាក់កាលទី២បាន។
ខ-ដំណាក់កាលទី២ គឺការស្រាវជ្រាវ (និងការសិក្សាបន្ត សម្រាប់ថ្នាក់បណ្ឌិតវិជ្ជាជីវៈ ) បោះពុម្ពផ្សាយលទ្ធផលនៃការស្រាវជ្រាព និងការរៀបចំនិក្ខេបបទ។
គ-ដំណាក់កាលទី៣ គឺការសរសេរបញ្ចប់និក្ខេបបទ និងការការពារនិរតួបបទ។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវរៀបចំឲ្យនិស្សិតធ្វើបទបង្ហាញ និងការកាញយ៉ាងតិចពីរដំណាក់កាល មុននឹងមានការការពារបញ្ចប់ ។ បទបង្ហាញនិងការការពារទាំងពីរដំណាក់កាលនោះគឺ៖
ក-បទបង្ហាញនិងការការពារគម្រោងស្រាវជ្រាវ (ការការពារគម្រោង)។
ខ-បទបង្ហាញនិងការការពារលទ្ធផលស្រាវជ្រាវបឋម ( ការបង្ហាញអំពីការរីកចម្រើននៃការស្រាវជ្រាវ)។
៨.៣- គណៈកម្មការនិងក្រុមទទួលបន្ទុកការបណ្តុះបណ្តាល
គណៈកម្មការនិងក្រុមសាស្រ្តាចារ្យ ឬអ្នកជំនាញមានបួនប្រភេទ ក្នុងដំណើរការបណ្តុះបណ្តាលថ្នាក់ បណ្ឌិត។ គណៈកម្មការនិងក្រុមទាំងបួននោះគឺ៖
- គណៈកម្មការទទួលខុសត្រូវថ្នាក់បណ្ឌិត ដែលជាក្រុមសាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ នៅក្នុងគ្រឹះស្ថាន ឧត្តមសិក្សា ដែលត្រូវបានបង្កើតឡើងដោយគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកគោលការណ៍ និង ត្រួតពិនិត្យទូទៅលើថ្នាក់បណ្ឌិត
- ក្រុមសាស្រ្តាចារ្យណែនាំនិស្សិត ថ្នាក់បណ្ឌិត ដែលត្រូវបានបង្កើតឡើងដោយគ្រឹះស្ថានឧត្តមសិក្សា និងមានសមាជិកជាសាស្ត្រាចារ្យ និង/ឬជាបុគ្គលដែលមានសមត្ថភាព ដូចមានចែងក្នុងអនុក្រឹត្យ នេះដើម្បីណែនាំកិច្ចសិក្សានិងស្រាវជ្រាវរបស់និស្សិតម្នាក់ៗ
- ក្រុមអ្នកពិនិត្យវាយតម្លៃលើនិក្ខេបបទ។ ក្រុមនេះ គឺជាក្រុមអ្នកជំនាញ ដែលមានកាកិច្ចពិនិត្យវាយ តម្លៃលើនិក្ខេបបទ មុនពេលនិក្ខេបបទត្រូវបានការពារបញ្ចប់។ សមាជិកនៃក្រុមនេះមាននៅក្នុងនិង នៅក្រៅគ្រឹះស្ថានឧត្តមសិក្សា។ ក្រសួងទទួលបន្ទុកវិស័យអប់រំមានភារកិច្ចរៀបចំបញ្ជីឈ្មោះក្រុម សាស្ត្រាចារ្យនិងអ្នកជំនាញ ដើម្បីសម្រួលដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងការជ្រើសរើសអ្នកពិនិត្យ និងវាយតម្លៃមកពីខាងក្រៅគ្រឹះស្ថានឧត្តមសិក្សា
- គណៈកម្មការការពារនិក្ខេបបទបញ្ចប់ ត្រូវបានរៀបចំឡើងដោយគ្រឹះស្ថានឧត្តមសិក្សា និងមានការ ឯកភាពពីក្រសួងទទួលបន្ទុកវិស័យអប់រំ។ ចំនួនសមាជិកនៃគណៈកម្មការនេះមានចែងក្នុងផ្នែកទី បី, នៃអនុក្រឹត្យនេះ។ សមាជិកនៃគណៈកម្មការនេះមានមកពីថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាសាស្តា បារ្យណែនាំ អ្នកពិនិត្យវាយតម្លៃលើនិក្ខេបបទ. តំណាងក្រសួងទទួលបន្ទុកវិស័យអប់រំ និងអង្គភាពដទៃទៀតក្នុងករណើចាំបាច់។
៨.៤. បរិយាកាសនៃការបណ្តុះបណ្តាល
- គ្រឹះស្ថានឧត្តមសិក្សា អាចមានកិច្ចសហប្រតិបត្តិការ ជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សា ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីពង្រីកឱកាសសម្រាប់និស្សិតថ្នាក់បណ្ឌិត ក្នុងការទទួលយកជំនាញពី គ្រឹះស្ថានឧត្តមសិក្សាដៃគូ ក៏ដូចជាពីសាស្ត្រាចារ្យបរទេស
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការណែនាំអំពីកម្រិតអប្បបរមា នៃការពិភាក្សាពិគ្រោះយោបល់រវាង និស្សិត និងសាស្ត្រាចារ្យណែនាំ និងត្រូវមានជម្រើសសមរម្យនៅពេលដែលកម្រិតនៃកាជួបពិភាក្សានេះ មិនអាចធ្វើទៅកើតដោយសារមូលហេតុណាមួយ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានយន្តកាដោយឡែក សម្រាប់និស្សិតដែលគម្រោងស្រាវជ្រាវមាន លក្ខណៈពិសេសដោយឡែក និងត្រូវមានការផ្តល់ជូននូវការគាំទ្រមួយសមស្រប ដល់គម្រោង ស្រាវជ្រាវបែបនេះ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវបោះពុម្ពផ្សាយប្រចាំឆ្នាំ នូវបញ្ជីឈ្មោះនិស្សិតថ្នាក់បណ្ឌិតប្រធានបទ និក្ខេបបទ និងឈ្មោះសាស្ត្រាចារ្យណែនាំ ដើម្បីជំរុញឲ្យមានទំនាក់ទំនងគ្នាកាន់តែប្រសើរ រវាង និស្សិតថ្នាក់បណ្ឌិត និងអ្នកស្រាវជ្រាវឯទៀត
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានគោលការណ៍ណែនាំអំពើសម្ភារៈនានា ដែលប្រើប្រាស់ដោយនិស្សិត ថ្នាក់បណ្ឌិត រួមទាំងលក្ខណៈពិសេសនៃការប្រើប្រាស់បណ្ណាល័យ កាខ្ចីសៀវភៅឆ្លងបណ្ណាល័យនិងសិទ្ធិប្រើប្រាស់សម្ភារៈមួយចំនួន របស់បុគ្គលិកនៃគ្រឹះស្ថានឧត្តមសិក្សា។
មាត្រា ៩.-
លក្ខខណ្ឌដែលពាក់ព័ន្ធនឹងប្រធានបទនិក្ខេបបទ មានដូចខាងក្រោម៖
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានបទប្បញ្ញត្តិសម្រាប់គ្រប់គ្រងនិស្សិត និងប្រធានបទស្រាវជ្រាវរបស់។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានក្រមសីលធម៌សម្រាប់ការស្រាវជ្រាវក្នុងវិស័យនីមួយៗ និងមាន យន្តការសម្រាប់ធានាថាប្រធានបទនៃការស្រាវជ្រាវមានផលប្រយោជន៍ដល់សង្គម និងស្របតាម តម្រូវការរបស់ប្រទេស និងមនុស្សជាតិ។
- និស្សិតនិងសាស្ត្រាចារ្យណែនាំ ត្រូវមានការយល់ដឹងអំពីគោលនយោបាយរបស់គ្រឹះស្ថានឧត្តម សិក្សាលើកម្មសិទ្ធិបញ្ញា។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបានផ្តល់ព័ត៌មានអំពីបញ្ហាទាក់ទងនឹងកម្មសិទ្ធិបញ្ញានៅពេលដែលបញ្ហានេះបានលេចឡើងដោយមូលហេតុណាមួយ។
មាត្រា ១០.-
គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានក្រមប្រតិបត្តិស្តីពីសិទ្ធិ និងការទទួលខុសត្រូវរបស់និស្សិតថ្នាក់បណ្ឌិត សាស្ត្រាចារ្យណែនាំ និងគ្រឹះស្ថានឧត្តមសិក្សាផ្ទាល់។ ក្រមប្រតិបត្តិនេះ ត្រូវបានចែកជូនដល់គ្រប់ភាគីពាក់ព័ន្ធ។
មាត្រា ១១.-
ការបោះពុម្ពនិងការចូលរួមសិក្ខាសាលា មានដូចខាងក្រោម៖
- និស្សិតថ្នាក់បណ្ឌិត ត្រូវមានបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវរបស់ខ្លួននៅក្នុងសិក្ខាសាលាឬ សន្និសីទជាតិ ឬអន្តជាតិ
- មុនពេលប្រគល់និក្ខេបបទដើម្បីការពារជាចុងក្រោយ និស្សិត ត្រូវមានអត្ថបទបោះពុម្ពផ្សាយជា សាធារណៈដែលទាក់ទងនឹងប្រធានបទនិក្ខេបបទយ៉ាងតិចមួយអត្ថបទ នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ ទស្សនាវដ្ដីរបាពុម្ពដោយសមាគមវិជ្ជាជីវៈ។
មាត្រា ១២.-
ការត្រួតពិនិត្យកម្មវិធីថ្នាក់បណ្ឌិត មានដូចខាងក្រោម៖
១២.១- កាត្រួតពិនិត្យ
- គ្រឹះស្ថានឧត្តមសិក្សា ដែលមានវត្តបណ្ឌិត ត្រូវមាននីតិវិធីដើម្បីធានាស្តង់ដាគុណភាព នៃកម្មវិធីថ្នាក់ បណ្ឌិត ដែលមានជាអាទិ៍ ៖
ក- ការពិនិត្យឡើងវិញតាមកាលកំណត់លើផ្នែកនីមួយៗនៃថ្នាក់បណ្ឌិត។
ខ- ការអង្កេតតាមកាលកំណត់ ដើម្បីស្វែងយល់អំពីការពេញចិត្ត របស់និស្សិតថ្នាក់បណ្ឌិតលើកម្មវិធីថ្នាក់បណ្ឌិត។
គ- ការអង្កេតលើការបញ្ចប់របស់និស្សិតថ្នាក់បណ្ឌិត។
ឃ- ការចងក្រងនិងការបោះពុម្ភ នូវពេលវេលានិងអត្រានៃការបញ្ចប់ និងទិន្នន័យទូទៅដែលអាចឆ្លុះឲ្យឃើញអំពីការបំពេញភារកិច្ចរបស់ផ្នែកនីមួយៗនៃគ្រឹះស្ថានឧត្តមសិក្សា។
- ការត្រួតពិនិត្យរបស់គ្រឹះស្ថានឧត្តមសិក្សា មានដូចជា ៖
ក- ការជួបប្រជុំគ្នាដំបូងរវាងនិស្សិតថ្នាក់បណ្ឌិតនិងក្រុមសាស្រ្តាចារ្យណែន ដើម្បីកំណត់នីតិវិធីក្នុងការស្រាវជ្រាវឲ្យមានការឯកភាពគ្នា។ ក្នុងកិច្ចប្រជុំដំបូងនេះ គម្រោងស្រាវជ្រាវរបស់និស្សិត ថ្នាក់បណ្ឌិត ត្រូវបានលើកយកមកពិភាក្សាលម្អិត។
ខ- ការកំណត់ឲ្យនិស្សិតរៀបចំផែនការ សម្រាប់ការស្រាវជ្រាវ និងការកំណត់ចន្លោះពេលពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត នៃការស្រាវជ្រាវ។
គ- ការវាយតម្លៃលើការវិវត្តទូទៅរបស់និស្សិត ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។
ឃ- ការវាយតម្លៃជាទៀងទាត់ ដោយមានការកត់ត្រាជាលាយលក្ខណ៍អក្សរប្រកប ដោយតម្លាភាពក្នុងការវាយតម្លៃ ដើម្បីកំណត់ការរីកចម្រើននៃការស្រាវជ្រាវ។
ង- ការឯកភាពគ្នារបស់ក្រុមសាស្រ្តាចារ្យណែនាំ អំពីលទ្ធផលនៃការវាយតម្លៃលើការវិវត្ត នៃការស្រាវជ្រាវរបស់និស្សិតមុនពេលអនុញ្ញាតឱ្យមានការបន្តការស្រាវជ្រាវតទៅទៀត។
១២.២- កាវប្តឹងតវ៉ា
គ្រឹះស្ថានឧត្តមសិក្សា ត្រូវមាននីតិវិធីច្បាស់លាស់ ងាយយល់ ក្នុងកាវប្តឹងតវ៉ា។ និស្សិតម្នាក់ៗ អាចប្តឹងតវ៉ា ពេលណាក៏បានអំពីបញ្ហា ដែលទាក់ទងនឹងតម្រោងស្រាវជ្រាវ និងសាស្ត្រាចារ្យណែនាំរបស់ខ្លួន។ យន្តការបណ្តឹង នេះផ្តើមចេញពីការតវ៉ាមិនផ្លូវការនៅត្រាដំបូងៗ និងឈានទៅការប្តឹងតវ៉ាជាផ្លូវការីនៅកាលៈទេសៈមួយ ដែលសមស្រប។ នីតិវិធីនៃការប្តឹងតវ៉ា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យអប់រំ។
មាត្រា ១៣.-
ចំណុចពាក់ព័ន្ធនឹងនិក្ខេបបទ មានដូចខាងក្រោម៖
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវបញ្ជាក់ច្បាស់លាស់នៅក្នុងការណែនាំរបស់ខ្លួនអំពីទម្រង់និងកត្តាធានា គុណភាពដទៃទៀតនៃនិក្ខេបបទ។ ទម្រង់និងកត្តាធានាគុណភាពនេះ អាចមានភាពខុសប្លែកគ្នាខ្លះៗ ទៅតាមជំនាញនីមួយៗ។ ជារួម និក្ខេបបទថ្នាក់បណ្ឌិតមួយសមមូលនឹងអត្ថបទ ដែលអាចបោះពុម្ពបាននៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ យ៉ាងតិចចំនួន២ (ពីរ)អត្ថបទ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានសេវារហ័ស និងប្រកបដោយប្រសិទ្ធភាព ដើម្បីជួយនិស្សិតក្នុងការ សសេរនិក្ខេបបទ។ សេវាទាំងនេះមានដូចជា៖
ក- ផែនការការងារជាប្រព័ន្ធ រួមទាំងការពិគ្រោះយោបល់តាមកាលកំណត់ ជាមួយនឹងសាស្ត្រាចារ្យណែនាំគោល។
ខ- ការបណ្តុះបណ្តាលបន្ថែម អំពីការរៀបចំផែនការការងារ បែបបទនៃការសរសេធីសាស្ត្រ និងការប្រើកុំព្យូទ័រ។
គ. ផ្ដល់សម្ភារៈចាំបាច់ដើម្បីសសេរនិក្ខេបបទ ដូចជាការប្រើប្រាស់កុំព្យូទ័ររបស់គ្រឹះស្ថានឧត្តមសិក្សា។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់ថ្ងៃចុងក្រោយ ក្នុងឆ្នាំសិក្សានីមួយៗ ក្នុងការទទួលនិក្ខេបបទ និង ទុករយៈពេលសមស្របមួយ ដើម្បីឱ្យមានការពិនិត្យវាយតម្លៃ ការកែលម្អ និងការសរសេររបាយ ការណ៍របស់អ្នកពិនិត្យ និងវាយតម្លៃ
- និស្សិត អាចធ្វើការសម្រេចចិត្ត ក្នុងការសរសេនិក្ខេបបទបញ្ចប់ និងការប្រគល់ដីភ្លេបបទ ទៅគ្រឹះ ស្ថានឧត្តមសិក្សា ដើម្បីស្នើសុំការធ្វើកាកោះពោរ ក្រោយពេលទទួលការណែនាំ ពីក្រុមសាស្រ្តាចារ្យ រំណែនាំ
- និក្ខេបបទ ត្រូវយកទៅតម្កល់ទុកនៅបណ្ណសាដ្ឋានជាតិកម្ពុជា ក្រោយពេលការការពារបញ្ចប់ដោយ ជោគជ័យ។
ផ្នែកទី៣៖ លក្ខខណ្ឌសម្រាប់ការបញ្ចប់ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
មាត្រា ១៤.-
ការប្រឡងបញ្ចប់ការសិក្សា មានដូចខាងក្រោម៖
១៤.១- លក្ខខណ្ឌទូទៅ
- និស្សិត ត្រូវបញ្ចប់ដោយជោគជ័យគ្រប់មុខវិជ្ជាសិក្សា គ្រប់ជំហាននៃដំណើការបណ្តុះបណ្តាលមុនពេលប្រគល់និក្ខេបបទ សម្រាប់ការពិនិត្យ និងការវាយតម្លៃ
- ការចេញសញ្ញាបត្របណ្ឌិត ត្រូវផ្អែកលើគោលការណ៍នៃការវាយតម្លៃឯករាជ្យពីខាងក្រៅ ដោយគ្មាន ភាពលម្អៀង ទៅលើគុណភាពនៃស្នាដៃស្រាវជ្រាវ និងត្រូវធ្វើឡើងអាស្រ័យលើលទ្ធផល នៃការការពារជាចុងក្រោយ ដោយមិនគិតអំពីការសិក្សាមុន។
- បេក្ខជន ត្រូវទទួលបាននូវការពន្យល់អំពីបែបបទ នៃការប្រឡងបញ្ចប់ និងកាលបរិច្ឆេទនៃការប្រឡងបញ្ចប់មិនតិច ជាង៤(បួន)ខែមុន។
១៤.២- យន្តការត្រួតពិនិត្យវាយតម្លៃនិក្ខេបបទ និងរបាយការណ៍
- ការប្រឡងបញ្ចប់រួមមានការពិនិត្យវាយតម្លៃ របស់អ្នកជំនាញលើនិក្ខេបបទ ដោយអ្នកពិនិត្យវាយ តម្លៃនិក្ខេបបទ ៣(បី)រូប រួមនឹងការការពារដោយផ្ទាល់មាត់ពីបេក្ខជនបណ្ឌិត និងជាសាធារណៈ នៅពេលការពារនិក្ខេបបទ
- គណៈមេប្រយោគជាអ្នកទទួលខុសត្រូវ លើការពិនិត្យរបាយការណ៍ទាំងអស់ និងវាយតម្លៃលើលទ្ធផល នៃដំរការប្រឡងជាទូទៅ។ គណៈមេប្រយោគមានសមាសភាពពី៥(ប្រាំ) ទៅ៧(ប្រាំពីរ) រូប ដែល ក្នុងនោះមានទាំងអ្នកពិនិត្យវាយតម្លៃ៣(បី)រូបផងដែរ
- និក្ខេបបទត្រូវមានការពិនិត្យវាយតម្លៃពីសំណាក់អ្នកពិនិត្យវាយតម្លៃ៣(បី)រូប ដែលជាអ្នក មានសញ្ញាបត្របណ្ឌិត និងស្នាដៃឆ្នើមក្នុងវិស័យរបស់និក្ខេបបទ និងជាទូទៅមានបទពិសោធក្នុង ការដឹកនាំការសរសេរនិក្ខេបបទ និងពិនិត្យវាយតម្លៃនិរក្ខបបទ។ ក្នុងចំណោមអ្នកពិនិត្យនិងវាយ តម្លៃទីបបទទាំងបីនាក់មាន២(ពីរ)រូបជាអ្នកខាងក្រៅ គ្រឹះស្ថានឧត្តមសិក្សា និង១(មួយ)រូប ជាបុគ្គលិករបស់គ្រឹះស្ថានឧត្តមសិក្សា ដែលប្រគល់សញ្ញាបត្រ។ អ្នកពិនិត្យនិងវាយតម្លៃមកពី ខាងក្រៅ អាចជាសាស្ត្រាចារ្យមកពីគ្រឹះស្ថានឧត្តមសិក្សា នៅកម្ពុជាឬបរទេស។ ក្នុងករណីដែល បេក្ខជនបណ្ឌិតជាបុគ្គលិកនៃគ្រឹះស្ថានឧត្តមសិក្សា ដែលប្រគល់សញ្ញាបត្រ អ្នកពិនិត្យនិងវាយតម្លៃ ខាងក្នុងគ្រឹះស្ពានឧត្តមសិក្សាមិនអាចជាសាច់ញាតិ មិត្តភក្តិ ឬអ្នករួមការងារជិតដិតនឹងបេក្ខជន បានឡើយ អ្នកពិនិត្យវាយតម្លៃ មិនអាចជាសាស្ត្រាចារ្យណែនាំនិស្សិតនោះបានឡើយ
- អ្នកពិនិត្យវាយតម្លៃនិក្ខេបបទ គឺជាអ្នកដែលពុំមានទំនាក់ទំនងបុគ្គល ទំនាក់ទំនងវិជ្ជាជីវៈ ឬជាប់កិច្ចសន្យាណាមួយ ជាមួយបេក្ខជនបណ្ឌិត ដែលអាចមានឥទ្ធិពលដល់ការវាយតម្លៃ។ អ្នកពិនិត្យ វាយតម្លៃ ត្រូវស្ថិតក្នុងស្ថានភាពមួយ ដែលអាចផ្តល់នូវការវាយតម្លៃដ៏សុក្រឹត លើគុណភាពនៃនិក្ខេបបទ។
១៤.៣. ដំណើរការការប្រឡងបញ្ចប់
- មុននឹងរៀបចំកាកោរពារនិក្ខេបបទផ្ទាល់មាត់ គ្រឹះស្ថានឧត្តមសិក្សា ត្រូវផ្ញើនិក្ខេបបទដែលសរសេរចប់សម្រាប់ឡើងការពារទៅអ្នកពិនិត្យវាយតម្លៃនិក្ខេបបទ
- ជាទូទៅ ក្រោយពីបានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការការពារ បេក្ខជនបណ្ឌិតត្រូវធ្វើការការពារនិក្ខេបបទផ្ទាល់មាត់ ដោយផ្ទាល់និងជាសាធារណៈ។
មាត្រា ១៥.-
ការពិនិត្យនិងវាយតម្លៃនិក្ខេបបទ មានដូចខាងក្រោម៖
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវផ្ញើរទៅគ្រប់អ្នកពិនិត្យវាយតម្លៃ នូនិក្ខេបបទមួយច្បាប់ និងព័ត៌មាន (ទាក់ទងនឹងតម្រូវការនានាដែលអ្នកពិនិត្យវាយតម្លៃត្រូវធ្វើ
- ការពិភាក្សាជូនដំណឹងគ្នា រវាងអ្នកពិនិត្យវាយតម្លៃ និងសាស្ត្រាចារ្យណែនាំ និងបេក្ខជនបណ្ឌិត ត្រូវបានហាមឃាត់ជាដាច់ខាត មុនពេលរបាយការណ៍អំពីការវាយតម្លៃ មិនទាន់ដាក់ជូនផ្នែក ទទួលបន្ទុកវគ្គបណ្ឌិត ឬគណៈកម្មការគ្រប់គ្រងវគ្គបណ្ឌិត។
- ដំណើរការប្រឡងបញ្ចប់ ត្រូវចប់សព្វគ្រប់ នៅពេលបញ្ចប់ការការពារផ្ទាល់មាត់។ រាល់អនុសាសន៍ដែលបេក្ខជនបណ្ឌិតទទួលបានមុនពេលនោះ គឺជាអនុសាសន៍បណ្តោះអាសន្នប៉ុណ្ណោះ
- បន្ទាប់ពីការពិនិត្យពិចារណាលើនិក្ខេបបទ អ្នកពិនិត្យ និងវាយតម្លៃ និក្ខេបបទ ត្រូវសរសេរបាយការណ៍ទៅគ្រឹះស្ថានឧត្តមសិក្សា។
- របាយការណ៍របស់អ្នកពិនិត្យវាយតម្លៃនិក្ខេបបទ គឺជារបាយការណ៏ឯករាជ្យរៀងៗខ្លួន។
មាត្រា ១៦.-
ការរៀបចំទូទៅនៃការប្រឡងបញ្ចប់ មានដូចខាងក្រោម៖
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការពន្យល់ច្បាស់លាស់អំពីដំណើរការប្រឡងបញ្ចប់ ចាប់តាំងពីការ ចាប់ផ្តើមរបស់អ្នកពិនិត្យនិងវាយតម្លៃ រហូតដល់លទ្ធផលចុងក្រោយនៃការការពារផ្ទាល់មាត់។ ការ ពន្យល់នេះត្រូវចែកជូនដល់គ្រប់ភាគីពាក់ព័ន្ធ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានទម្រង់ជាលាយលក្ខណ៍អក្សរងាយយល់និងច្បាស់លាស់ សម្រាប់បំពេញដើម្បីជួយដំណើរការរដ្ឋបាល នៃកិច្ចការប្រឡងបញ្ចប់
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការទទួលខុសត្រូវ ក្នុងការរៀបចំកាវតាពោរផ្ទាល់មាត់ ដែលស្ថិតក្នុងពេលវេលាមួយត្រឹមត្រូវ និងច្បាស់លាស់
- ការការពារផ្ទាល់មាត់ ត្រូវស្ថិតនៅក្នុងបរិយាកាសសមស្រប ទីតាំងសក្តិសម មានសម្ភារៈគ្រប់គ្រាន់និងស្វាគមន៍ការចូលរួមស្តាប់ជាសាធារណៈ។
មាត្រា ១៧-
ការរៀបចំមុន សម្រាប់ការការពារផ្ទាល់មាត់ មានដូចខាងក្រោម៖
- ប្រធានផ្នែកបណ្ឌិត ឬព្រឹទ្ធបុរសនៃថ្នាក់ក្រោយបរិញ្ញាបត្រវផ្អើលទ្ធផលនៃការអាន និងវាយតម្លៃ របស់អ្នកពិនិត្យវាយតម្លៃ ទៅក្រុមសាស្តាចារ្យណែនាំគណៈរមប្រយោគ និងនិស្សិតយ៉ាងតិច ៣០(សាមសិប)ថ្ងៃ មុនថ្ងៃឡើងការផ្ទាល់មាត់
- ការការពារផ្ទាល់មាត់ រៀបចំដោយប្រធានផ្នែកបណ្ឌិត ឬព្រឹទ្ធបុរសនៃថ្នាក់ក្រោយបរិញ្ញាបត្រ និងដែល ជាប្រធានដឹកនាំការការពារផ្ទាល់មាត់។ ប្រធានផ្នែកបណ្ឌិត ឬព្រឹទ្ធបុរសនៃថ្នាក់ក្រោយបរិញ្ញាបត្រ អាចចាត់អ្នកតំណាងក្នុងការដោពុំអាចចូលរួមដឹកនាំបាន
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវព្យាយាមឲ្យមានការចូលរួម ពីសំណាក់អ្នកពិនិត្យវាយតម្លៃនិក្ខេបបទ ទាំងអស់ ក្នុងពេលការពារផ្ទាល់មាត់។ ករណីចាំបាច់ត្រូវប្រើបច្ចេកវិទ្យាព័ត៌មានជាតិរសស សម្រាប់អ្នកពិនិត្យវាយតម្លៃមកពីបរទេស។ ក្នុងករណី អ្នកពិនិត្យវាយតម្លៃ មកពីបរទេសអវត្តមាន សំណួរទាំងអស់របស់គាត់ត្រូវបានលើកយកមកចោទសួរ ក្នុងការការពារផ្ទាល់មាត់។ ក្រុម សាស្ត្រាចារ្យណែនាំត្រូវចូលរួមក្នុងការការពារផ្ទាល់មាត់ផងដែរ។ សាស្ត្រាចារ្យវ័ណែនាំគោល ដើរតួ ជាគណៈមេប្រយោតម្នាក់ដែរក្នុងការផ្តល់ពិន្ទ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់នីតិវិធីសម្រាប់អនុវត្តនៅពេលដែលអ្នកពិ និត្យ និងវាយតម្លៃពុំឯកភាពគ្នា លើលទ្ធផលនៃការប្រឡងបញ្ចប់។
មាត្រា ១៨.-
ការរៀបចំសម្រាប់អំឡុងពេល កាពារផ្តល់មាត់ មានដូចខាងក្រោម៖
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការកំណត់របៀបនៃការការពារផ្ទាល់មាត់នូវនិក្ខេបបទថ្នាក់ បណ្ឌិតផ្សេងៗគ្នា អាស្រ័យតាមជំនាញ
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានរបាយការណ៍វាយតម្លៃដំបូងជាលាយលក្ខណ៍អក្សរខ្លី រៀបចំឡើង ដោយមានលក្ខណឯករាជ្យ ពីសំណាក់អ្នកពិនិត្យវាយតម្លៃនិក្ខេបបទ មុនពេលការពារផ្ទាល់មាត់ ជាក់ជូនគណៈមេប្រយោតទាំងអស់
- គ្រឹះស្ថានឧត្តមសិក្សាត្រូវមានការកំណត់ជាមុននូវតារាងលទ្ធផលប្រឡង ដើម្បីឲ្យគណៈមេប្រយោគងាយស្រួលមានយោបល់ និងដាក់ពិន្ទុ និងដើម្បីរក្សាស្តង់ដាគុណភាពថ្នាក់បណ្ឌិត
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានការកំណត់នីតិវិធីគ្រប់ដំណាក់កាល នៃដំណើរការប្រឡង ដែលច្បាស់លាស់ និងងាយយល់។ ការកំណត់វន មានដូចជា៖
ក- កាកំណត់និយាមនៃដំណើរការប្រឡង។
ខ- ការកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់អ្នកពិនិត្យ និងវាយតម្លៃមកពីក្រៅ និងអ្នកពិនិត្យនិងវាយតម្លៃមកពីក្នុងគ្រឹះស្ថានឧត្តមសិក្សា សាស្ត្រាចារ្យណែនាំ និងគណៈមេប្រយោគនៅពេលការពារផ្ទាល់មាត់។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានគោលការណ៍ណែនាំ អំពីការការពារផ្ទាល់មាត់ ដែលផ្តោតទៅលើ៖
ក- ទម្រង់និងកាលវិភាគនៃការការពារផ្ទាល់មាត់។
ខ- រយៈពេលរួមនៃការការពាផ្ទាល់មាត់។
គ- ការផ្តល់អនុសាសន៍ទៅបេក្ខជន នៅចុងបញ្ចប់នៃការការពារផ្ទាល់មាត់។
មាត្រា ១៩.-
របាយការណ៍ក្រោយការការពារផ្ទាល់មាត់ មានដូចខាងក្រោម៖
- សេចក្តីសម្រេចរបស់គណៈមេប្រយោតអាច មានមួយក្នុងចំណោមចំណុច ខាងក្រោម៖
ក- និក្ខេបបទមានតម្លៃ ជានិក្ខេបបទកម្រិតបណ្ឌិត។
ខ- និក្ខេបបទមានតម្លៃ ជានិក្ខេបបទកម្រិតបណ្ឌិត បន្ទាប់ពីមានការកែលម្អតិចតួច តាមតារណែនាំរបស់មេប្រយោគ។ ក្នុងកលើនេះ និស្សិតនិងសាស្ត្រាចារ្យណែនាំធ្វើការកែលម្អ និងដាក់ជូនគ្រឹះស្ថានឧត្តមសិក្សាឡើងវិញ តាមការព្រមព្រៀងគ្នា។
គ- និក្ខេបបទមានតម្លៃជានិរត្តបបទកម្រិតបណ្ឌិត បន្ទាប់ពីមានការកែសម្រួលឡើងវិញ តាមការណែនាំរបស់មេប្រយោគ។ ក្នុងករណីនេះ និស្សិតនិងសាស្ត្រាចារ្យណែនាំ ត្រូវធ្វើការសរសេរកែ លម្អឡើងវិញ និងដាក់ជូនគ្រឹះស្ថានឧត្តមសិក្សា តាមការព្រមព្រៀងគ្នាជាមួយនឹងគណៈមេប្រយោគ។
ឃ- និក្ខេបបទពុំទាន់មានតម្លៃជានិក្ខេបបទកម្រិតបណ្ឌិត ក៏ប៉ុន្តែបេក្ខជនអាចដាក់និក្ខេបបទ ដើម្បីពិនិត្យនិងវាយតម្លៃម្តងទៀត ក្នុងរយៈពេលដែលកំណត់ ដោយគណៈមេប្រយោគ។ ក្នុងករណីនេះ មេប្រយោគត្រូវរៀបរាប់ពន្យល់លម្អិត អំពីមូលហេតុនិងអនុសាសន៍របស់ខ្លួន ឲ្យបានក្បោះក្បាយ ដើម្បីជួយបេក្ខជន ក្នុងការទទួលបានជោគជ័យនាព្រាក្រោយ។ និស្សិតនិងសាស្ត្រាចារ្យណែនាំ ត្រូវធ្វើការស្រាវជ្រាវ ឬសរសេរឡើងវិញតាមការផ្តល់អនុសាសន៍ ដែលបានព្រមព្រៀងគ្នាជាមួយ នឹងគណៈមេប្រយោគ មុនពេលកំណត់ថ្ងៃការពារផ្ទាល់មាត់ ឡើងវិញម្តងទៀត។
ង- សញ្ញាបត្របណ្ឌិត មិនត្រូវបានប្រគល់ជូន ហើយការចុះឈ្មោះជាបេក្ខជនបណ្ឌិត ត្រូវបានបញ្ចប់។
- នៅពេលដែលមេប្រយោគមានយោបល់ និងការវាយតម្លៃផ្សេងៗគ្នា លើលទ្ធផលនៃការប្រឡង បញ្ចប់ អ្នកវាយតម្លៃខាងក្នុង ត្រូវដើរតួជាអ្នកសម្របសម្រួល រវាងមេប្រយោគទាំងអស់ ដើម្បី ដោះស្រាយបញ្ហា។ របាយការណ៍ចុងក្រោយរួមគ្នា និងឯកភាពគ្នាមួយ ត្រូវរៀបចំឡើងជូនប្រធាន ថ្នាក់បណ្ឌិត (ឬព្រឹទ្ធបុរស នៃថ្នាក់ក្រោយបរិញ្ញាបត្រ) ដោយអ្នកសម្របសម្រួល។ ក្នុងកលើពុំ មានការឯកភាពគ្នាទេ ត្រូវយកមធ្យមភាគនៃពិន្ទុ ដែលផ្តល់ឲ្យដោយគណៈមេប្រយោគទាំងអស់ជា លទ្ធផលក្នុងការចេញសញ្ញាបត្របណ្ឌិត
- មេប្រយោគទាំងអស់ ត្រូវមានការឯកភាពគ្នា និងចុះហត្ថលេខាលើរបាយការណ៍ នៃការការពារផ្ទាល់មាត់
- ប្រធានផ្នែកបណ្ឌិត ឬព្រឹទ្ធបុរសនៃថ្នាក់ក្រោយបរិញ្ញាបត្រ ដែលជាប្រធានគណៈកម្មការការពារបន្ទាប់ពីការការពារផ្ទាល់មាត់ ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល នៃការប្រឡងជារួមទៅគណៈកម្មការ គ្រប់គ្រងថ្នាក់បណ្ឌិត ។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវមានយន្តការប្តឹងតវ៉ា ក្នុងករណីដែលនិស្សិត ឬសាស្ត្រាចារ្យណែនាំ ពុំយល់ ព្រមលើលទ្ធផលនៃការប្រឡង។
ជំពូកទី៤៖ លក្ខខណ្ឌសម្រាប់ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស
មាត្រា ២០.-
គ្រឹះស្ថានឧត្តមសិក្សា ដែលផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ត្រូវមានលក្ខណសម្បត្តិ ដូចខាងក្រោម៖
- មានតែគ្រឹះស្ថានឧត្តមសិក្សា ដែលបានទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ឬគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលនិងធ្លាប់បាន ប្រគល់សញ្ញាបត្របណ្ឌិតប៉ុណ្ណោះ ទើបអាច ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសបាន
- គ្រឹះស្ថានឧត្តមសិក្សា អាចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសបានតែនៅក្នុងជំនាញដែលមានការ បណ្តុះបណ្តាល នៅក្នុងគ្រឹះស្ថានឧត្តមសិក្សានោះ តែប៉ុណ្ណោះ គ្រឹះស្ថានឧត្តមសិក្សា ត្រូវបង្កើតគណៈកម្មការ សម្រាប់បណ្ឌិតកិត្តិយស។ សមាសភាពនៃគណៈ កម្មការនេះ ត្រូវចម្លងជូនជ្រាបទៅក្រសួងទទួលបន្ទុកវិស័យអប់រំ និងគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា ឬគណៈកម្មាធិការជាតិ បណ្តុះបណ្តាល
- ក្នុងមួយឆ្នាំសិក្សា គ្រឹះស្ថានឧត្តមសិក្សាមួយ អាចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនទៅត្រឹមតែបក្ខជន២(ពីរ)រូប ប៉ុណ្ណោះ។
មាត្រា ២១.-
គោលការណ៍នៃការជ្រើសរើសបេក្ខជន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស មានដូចខាងក្រោម៖
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់ឲ្យបានច្បាស់លាស់ និងផ្សព្វផ្សាយជាសាធារណៈ នូវគោលការណ៍នៃការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស បេក្ខជនទទួលសញ្ញាបត្របណ្ឌិតកិត្តិយស
- ពុំអាចជាអ្នករាជការសាធារណៈ ដែលកំពុងស្ថិតក្នុង តំណែងសំខាន់ មានឥទ្ធិពលដោយផ្ទាល់លើគ្រឹះស្ថានឧត្តមសិក្សា ដែលប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសឡើយ
- បេក្ខជនទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពុំអាចជានិស្សិតដែលកំពុងសិក្សា ឬជាមន្ត្រីដែលកំពុងបម្រើការក្នុងគ្រឹះស្ថានឧត្តមសិក្សានោះបានឡើយ សញ្ញាបត្របណ្ឌិតកិត្តិយស ពុំត្រូវបានអនុញ្ញាតឲ្យប្រគល់ជូន ដើម្បីដោះដូរនឹងប្រាក់ លាភសក្ការៈ ឬសេវាកម្មណាមួយសម្រាប់គ្រឹះស្ថានឧត្តមសិក្សាឡើយ។ លើកលែងតែសកម្មភាពសប្បុរសធម៌ ក្នុងអតីតកាល និងអនាគតក្នុងរយៈពេលវែងពុំមែនជាឧបសគ្គ ក្នុងការប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយសនេះទេ
- សញ្ញាបត្របណ្ឌិតកិត្តិយស ត្រូវប្រគល់ជូនបុគ្គលដែលបានរួមវិភាគទាន ក្នុងការកសាង ព្រះរាជាណាចក្រកម្ពុជាជាចម្បង។
មាត្រា ២២.
ការជ្រើសរើសបេក្ខជន សម្រាប់ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ត្រូវអនុវត្តដូចខាងក្រោម៖
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវកំណត់ឲ្យបានច្បាស់លាស់ និងផ្សាយជាសាធារណៈពីកាលបរិច្ឆេទ ចុងក្រោយសម្រាប់
ក-ប្រធានផ្នែកក្រោយបរិញ្ញាបត្រ ឬផ្នែកបណ្ឌិតនៃគ្រឹះស្ថានឧត្តមសិក្សា ទទួលការស្នើតាំងបេក្ខជន ពីសាស្ត្រាចារ្យ។
ខ- បញ្ជីឈ្មោះនៃបេក្ខជន ដែលបានស្នើតាំងទាំងអស់ សម្រាប់ឆ្នាំសិក្សា ដើម្បីដាក់ជូននាយកគ្រឹះស្ថានឧត្តមសិក្សា និងជូនអង្គប្រជុំវាយតម្លៃសម្រេច។
គ- សំណុំឯកសារសម្រាប់បេក្ខជន ដែលបានស្នើតាំងផ្តាច់ព្រ័ត្រ សម្រាប់ការប្រជុំចុងក្រោយ។ យប្រជុំសម្រេចចុងក្រោយ។
- ការស្នើតាំងនីមួយៗ ត្រូវឆ្លងកាត់គណៈកម្មការជ្រើសរើស ដើម្បីធ្វើការវាយតម្លៃជម្រុះបេក្ខជនខ្លះ
- បេក្ខជន ដែលត្រូវបានជាប់ក្នុងបញ្ជីស្នើតាំងផ្តាច់ព្រ័ត្រ ត្រូវឆ្លងកាត់ការប្រជុំវាយតម្លៃចុងក្រោយ កាប្រជុំវាយតម្លៃនេះ ធ្វើការសម្រេចចិត្តឡើង ដោយផ្អែកលើលទ្ធផល នៃការពិនិត្យ និងវាយតម្លៃ របស់អនុគណៈកម្មការសម្រាប់បេក្ខជន ដែលបានស្នើតាំងនីមួយៗ
- អនុគណៈកម្មការពិនិត្យ និងវាយតម្លៃលើបេក្ខជនដែលបានស្នើតាំងនីមួយៗ មានតួនាទីរៀបចំ សំណុំឯកសារ សម្រាប់បេក្ខជនដែលបានស្នើតាំងម្នាក់។ សំណុំឯកសារនេះមានរៀបរាប់អំពីអាជីព និងស្នាដៃសំខាន់ៗរបស់បេក្ខជន ដែលបានស្នើតាំងផ្ដាច់ព្រ័ត្រ និងជំនាញដែលត្រូវប្រគល់ជូន
- សេចក្តីសម្រេចចិត្តចុងក្រោយ ធ្វើឡើងតាមរយៈការបោះឆ្នោត របស់សមាជិកទាំងអស់ នៃគណៈកម្មការជ្រើសរើស។ សមាជិកដែលអវត្តមាន ត្រូវប្រគល់សិទ្ធិ សម្រេចជូនប្រធានអង្គប្រជុំ ជា លាយលក្ខណ៍អក្សរ។ សញ្ញាបត្របណ្ឌិតកិត្តិយស អាចប្រគល់ជូនតែចំពោះបេក្ខជន ដែលទទួលបានសំរឡងគាំទ្រ ចាប់ពី២ភាគ៣ ឡើងទៅ
- ការប្រជុំសម្រេចចុងក្រោយ នៅកម្រិតគ្រឹះស្ថានឧត្តមសិក្សា មិនត្រូវធ្វើឡើងជាចំហ ឬជាសាធារណៈ។
- គ្រឹះស្ថានឧត្តមសិក្សា ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងទទួលបន្ទុកវិស័យអប់រំ ដើម្បីរចញសញ្ញាបត្របណ្ឌិតកិត្តិយស ជូនបេក្ខជន ក្រោយពីពេលការសម្រេចជាចុងក្រោយរួចរាល់។
មាត្រា ២៣.-
គោលការណ៍នៃការរៀបចំឯកសារពាក់ព័ន្ធ និងការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស អាចមានភាព ប្រែប្រួលពីបេក្ខជន ដែលបានស្នើតាំងចុងក្រោយម្នាក់ ទៅបេក្ខជនដែលបានស្នើតាំងចុងក្រោយម្នាក់ទៀត អាស្រ័យដោយព័ត៌មានដែលបានទទួល។ ទោះជាយ៉ាងណាក្តី សំណុំឯកសារសម្រាប់បេក្ខជន ដែលបានស្នើតាំងចុង ក្រោយម្នាក់ៗដែលមិនអាចខ្វះបាន មានដូចខាងក្រោម៖
១- ប្រវត្តិរូបរបស់បេក្ខជន ដែលបានស្នើតាំងចុងក្រោយ ដែលបរិយាយអំពីការអប់រំ ការងារ រង្វាន់និងការលើកទឹកចិត្តនានា។
២- កាវិភាគនិងវាយតម្លៃលើជោគជ័យ ឬស្នាដៃរបស់បេក្ខជន ដែលបានស្នើតាំងចុងក្រោយ ដោយមានការបញ្ជាក់ថា តើជោគជ័យឬស្នាដៃនោះមានទំនាក់ទំនងយ៉ាងណា ជាមួយ គ្រឹះស្ថានឧត្តមសិក្សា ជាមួយកម្ពុជា ឬជាមួយមនុស្សជាតិទាំងមូល។
ជំពូកទី៥៖ យន្តការត្រួតពិនិត្យដើម្បីធានាគុណភាពលើការបណ្តុះបណ្តាលថ្នាក់បណ្ឌិត
មាត្រា ២៤.-
ក្របខ័ណ្ឌនៃការត្រួតពិនិត្យទូទៅ នៃវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវធ្វើឡើងដោយផ្អែកលើបីចំណុច សំខាន់ៗ ដូចខាងក្រោម៖
១-រដ្ឋបាលនិងការគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សា។
២- ការស្រាវជ្រាវនិងការផ្សព្វផ្សាយរបស់គ្រឹះស្ថានឧត្តមសិក្សា។
៣- ការបណ្តុះបណ្តាលរបស់គ្រឹះស្ថានឧត្តមសិក្សា។
មាត្រា ២៥.-
កម្មវត្ថុនៃការត្រួតពិនិត្យមាន ដូចខាងក្រោម៖
- ការត្រួតពិនិត្យលើរដ្ឋបាលនិងការគ្រប់គ្រង ធ្វើការវាយតម្លៃលើភាពសមស្របនៃ ទីតាំងសិក្សាសមាសកាព្យសាស្រ្តាចារ្យ និងធនធានហិរញ្ញវត្ថុ ដែលអាចធានាឲ្យមានដំណើការ នៃវត្តិបណ្តុះបណ្តាលមួយ ប្រកបរដោយគុណភាព
- ការត្រួតពិនិត្យលើកាស្រាវជ្រាវ និងផ្សព្វផ្សាយរបស់គ្រឹះស្ថានឧត្តមសិក្សា ធ្វើការវាយតម្លៃលើការ បង្កើតអង្គភាពស្រាវជ្រាវ ដំណើរការស្រាវជ្រាវ និងការផ្សព្វផ្សាយរបស់គ្រឹះស្ថានឧត្តមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សា ដែលដំណើរការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវមានអង្គភាពស្រាវជ្រាវដែល ផ្សារភ្ជាប់ការងាររបស់ខ្លួនយ៉ាងសកម្មជាមួយផ្នែកបណ្ដុះបណ្ដាល។ រៀងរាល់លទ្ធផលនៃកិច្ចការ ស្រាវជ្រាវ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវឯទៀត។ ការផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវ បស់គ្រឹះស្ថានឧត្តមសិក្សា ដែលដំណើការថ្នាក់បណ្ឌិត អាច ធ្វើតាមរយៈរូបភាពផ្សេងៗ ជាអាទិ៍ ទស្សនាវដ្ដីប្រចាំឆ្នាំ (ឬធមាស ឬត្រីមាស) ឯកសារពិភាក្សាសិក្ខា សាលាជំនាញ ឬតាមរូបភាពផ្សេងៗទៀត
- ការត្រួតពិនិត្យលើការបណ្តុះបណ្តាល ធ្វើការវាយតម្លៃលើគ្រប់ដំណាក់កាលនៃការបណ្តុះបណ្តាល គិតចាប់ពីការប្រឡងជ្រើសរើសនិស្សិត ការសិក្សាជាមួយនឹងសាស្ត្រាចារ្យ ការស្រាវជ្រាវ ការសរសេរ និក្ខេបបទ និងការប្រឡងបញ្ចប់វគ្គសិក្សា។ ការត្រួតពិនិត្យការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវធ្វើឡើង ដោយឈរលើគោលការណ៍ធានាគុណភាពកម្រិតបណ្ឌិត នៅព្រះរាជាណាចក្រកម្ពុជា ភាពឯករាជ្យ ផ្នែកវិជ្ជាជីវៈនៃគ្រឹះស្ថានឧត្តមសិក្សា និងការកាត់បន្ថយឲ្យបានជាអតិបរមា នូវកម្រិតការិយាធិបតេយ្យ សំដៅធានាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងពេលវេលា និងធនធាននៃការបណ្តុះបណ្តាល។
មាត្រា ២៦.-
យន្តការត្រួតពិនិត្យនិងវាយតម្លៃគុណភាព មានដូចខាងក្រោម៖ យន្តការត្រួតពិនិត្យដើម្បីធានាគុណភាព លើការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ជាកិច្ចសហការរវាង ក្រសួងទទួលបន្ទុកវិស័យអប់រំ ជាមួយក្រសួង ស្ថាប័នដែលមានគ្រឹះស្ថានឧត្តមសិក្សារបណ្តុះបណ្តាល ថ្នាក់បណ្ឌិត គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវមាននាយកដ្ឋានទទួលស្គាល់គុណភាពអប់រំ ថ្នាក់ក្រោយបរិញ្ញាបត្រ ដើម្បីវាយតម្លៃទទួលស្គាល់គុណភាពថ្នាក់បណ្ឌិត និងសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់ស្តង់ដាគុណភាពអប់រំអប្បបរមា សម្រាប់ការវាយតម្លៃទទួលស្គាល់គុណភាពថ្នាក់បណ្ឌិត។
មាត្រា ២៧.-
ការលើកកម្ពស់កិច្ចការស្រាវជ្រាវ មានដូចខាងក្រោម៖
- កិច្ចការស្រាវជ្រាវ គឺជាលក្ខខណ្ឌចាំបាច់មួយ ដែលមិនអាចខ្វះបាន ក្នុងគ្រឹះស្ថានឧត្តមសិក្សាជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដែលមានបណ្តុះបណ្តាលថ្នាក់បណ្ឌិត។ គ្រប់ក្រសួង ស្ថាប័ន ត្រូវបង្កើតបរិយាកាស ឲ្យគ្រឹះស្ថានឧត្តមសិក្សា ជំញសកម្មភាពស្រាវជ្រាវរបស់ខ្លួន តាមរយៈគ្រប់រូបភាព
- ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវដើតួជាអ្នកសម្របសម្រួលថវិកាជាតិ សម្រាប់ការស្រាវជ្រាវ និងសកម្មភាពស្រាវជ្រាវកម្រិតជាតិ ដែលមានលក្ខណៈលំបាកស្មុគស្មាញ។
មាត្រា ២៨.-
សេចក្តីណែនាំលម្អិតពាក់ព័ន្ធនឹងដំណើរភារបណ្តុះបណ្តាលថ្នាក់បណ្ឌិត និង យន្តការត្រួតពិនិត្យ គុណភាពបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកស័យអប់រំស្តង់ដាគុណភាពអប្បបរមានិងយន្តការវាយតម្លៃ ដើម្បីទទួលស្គាល់គុណភាពថ្នាក់បណ្ឌិត ត្រូវកំណត់ ដោយសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ស្តង់ដាជាតិសមត្ថភាពបណ្តុះបណ្តាលត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការ ជាតិបណ្តុះបណ្តាល។
មាត្រា ២៩.-
គ្រឹះស្ថានឧត្តមសិក្សា ដែលកំពុងដំណើរការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនាពេលបច្ចុប្បន្ន មានរយៈពេល ១ (មួយ)ឆ្នាំ ដើម្បីកែលម្អឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
គ្រឹះស្ថានឧត្តមសិក្សា ដែលទើបចាប់ផ្តើមបើកដំណើរការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវអនុវត្តឲ្យបាន ត្រឹមត្រូវតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងអនុក្រឹត្យនេះ មុននឹងដំណើរការបណ្តុះបណ្តាល។
ប្រធានបទស្រាវជ្រាវរបស់និស្សិតថ្នាក់បណ្ឌិត ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ របស់គណៈកម្មាធិការជាតិ រៀបចំគោលការណ៍ណែនាំ និងនីតិវិធីក្នុងការដឹកនាំការការពារសារណា និងនិក្ខេបបទ។
មាត្រា ៣០.-
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣១.-
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ប្រធានគណៈកម្មាធិការ ជាតិបណ្តុះបណ្តាល រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ។
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១០
នាយករដ្ឋមន្ត្រី