គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល
ជំពូកទី ១៣៖ ការសះជា
មាត្រា ៧២៤. និយមន័យ
ការសះជា សំដៅទៅលើកិច្ចសន្យាមួយដែលភាគី បានព្រមព្រៀងបញ្ចប់វិវាទដែលមានរវាងគ្នានឹងគ្នាដោយធ្វើសម្បទានទៅវិញទៅមក ។
មាត្រា ៧២៥. វត្ថុដែលជាកម្មវត្ថុនៃការសះជា
១-ដើម្បីធ្វើការសះជា ភាគីត្រូវមានសិទ្ធិអំណាចចាត់ចែងវត្ថុដែលជាកម្មវត្ថុ មាននៅក្នុងការជិះជានោះ ។
២-ការសះជា ដើម្បីធ្វើឱ្យទំនាក់ទំនងគតិយុត្តដែលមោឃៈដោយសារភាពផ្ទុយ នឹងសណ្ឋាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់ល្អ ឬបញ្ញត្តិដែលអនុវត្តដោយបង្ខំឱ្យមានអានុភាព
ឡើងនោះ ត្រូវទុកជាមោឃៈ ។
មាត្រា ៧២៦. ខ សន្យាអំពីប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា
ក្នុងកិច្ចសន្យាសះជា អាចបន្ថែមខសន្យាអំពីប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា ចំពោះបុគ្គលដែលមិនអនុវត្តកិច្ចសន្យានោះ បាន ។
មាត្រា ៧២៧. អានុភាពនៃការសះជា
ក្នុងករណីដែលទទួលស្គាល់ថាភាគីម្ខាងមានសិទ្ធិ ឬបានទទួលស្គាល់ថាភាគីម្ខាង ទៀតគ្មានសិទ្ធិលើកម្មវត្ថុនៃវិវាទដោយការលះជា ហើយបើបានរកឃើញភស្តុតាងដែល សន្និដ្ឋានបានថា ភាគីនោះគ្មានសិទ្ធិនោះតាំងពីដើមមក ឬវើបានរកឃើញភស្តុតាងដែល សន្និដ្ឋានបានថា ភាគីម្ខាងទៀតមានសិទ្ធិនោះត្រូវចាត់ទុកថា សិទ្ធិនោះត្រូវបានផ្ទេរទៅឱ្យភាគីនោះដោយការសះជា ឬត្រូវចាត់ទុកថា សិទ្ធិរបស់ភាគីម្ខាងទៀតត្រូវបានរលត់ ។
មាត្រា ៧២៨. ការភាន់ច្រឡំដែលទាក់ទងទៅនឹងសិទ្ធិដែលជាកម្មវត្ថុនៃវិវាទ ជាអាទិ៍
ទោះបីជាក្នុងករណីដែល បានសះជា ដោយភាគីម្ខាងភាន់ច្រឡំអំពីម្ចាស់សិទ្ធិ ឬអង្គហេតុដែលជាមូលដ្ឋាននៃការគណនាតម្លៃនៃកម្មវត្ថុក៏ដោយ ប្រសិនបើការសះជានោះបានធ្វើដោយសម្បទានគ្នាទៅវិញទៅមកអំពីម្ចាស់សិទ្ធិ ឬអត្ថិភាព នត្ថិភាពនៃអង្គហេតុ ឬការវាយតម្លៃ ជាអាទិ៍ ភាគីពុំអាចយកមូលហេតុនៃការភាន់ច្រឡំពីម្ចាស់សិទ្ធិ ឬអត្ថិភាព នត្ថិភាពនៃអង្គហេតុ ឬការវាយតម្លៃ ជាអាទិ៍ មកលុបចោលការសះជាបានឡើយ ។