ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ មករា ឆ្នាំ២០១៩ ដោយប្រកាសជាការប្រញាប់។

ច្បាប់នេះ បានធ្វើវិសោធនកម្មទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌដូចខាងក្រោម៖

  • ជំពូកទី៣ (អំពីថវិកា) និងជំពូកទី៥ (អំពីអន្តរប្បញ្ញត្តិ) ត្រូវលុបចោល
  • ជំពូកទី៤ ត្រូវបានកែប្រែមកជាជំពូកទី៣ថ្មី (អំពីទោសប្បញ្ញត្តិ)
  • ជំពូកទី៦ ត្រូវបានកែប្រែមកជា ជំពូកទី៤ ថ្មី (អំពីអវសានប្បញ្ញត្តិ)
  • មាត្រា ១១ មាត្រា ៨៥ មាត្រា៨៦ មាត្រា ៨៧ និងមាត្រា ៨៨ ត្រូវលុបចោល
  • វិសោធនកម្មលើមាត្រា ៣ មាត្រា ១០ មាត្រា១២ មាត្រា ១៣ មាត្រា ១៣ស្ទួន មាត្រា១៧ មាត្រា២៩ មាត្រា៣០ មាត្រា៤៤ មាត្រា៤៦ មាត្រា៥៥ មាត្រា៥៧ មាត្រា៥៨ និងមាត្រាទាំងឡាយចាប់ពីជំពូកទី៤ ដល់ជំពូកទី៦។