ច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (Law on the Establishment of the Ministry of Industry, Science, Technology and Innovation) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ មីនា ២០២០ ជាការប្រញាប់។
ច្បាប់ដែលមានចំនួន ៨មាត្រានេះមានគោលបំណងបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងកំណត់សមត្ថកិច្ចរបស់ក្រសួងនេះ។ ចំណែកច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី៩ ធ្នូ ២០១៣ ត្រូវទុកជានិរាករណ៍ (មាត្រា៧)។