មាត្រា ១ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្ទអាស៊ី បានកំណត់និយមន័យនៃពាក្យទាំងពីរនេះថា៖
១. “អំពើប្លន់នាវា” មានន័យថាអំពើ ណាមួយដូចខាងក្រោមនេះ៖
ក អំពើហិង្សា ឬឃុំឃាំងដោយខុសច្បាប់ ឬអំពើបំផ្លិចបំផ្លាញដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន ដោយនាវិក ឬអ្នកដំណើរតាមនាវា ឬអាកាសយានឯកជនដោយ មានគោលបំណង៖
- ប្រឆាំងនិងនាវាផ្សេង ឬបុគ្គលផ្សេង ឬទ្រព្យសម្បត្តិនៅលើនាវាក្នុងសមុទ្ទអន្តរជាតិ។
- ប្រឆាំងនឹងនាវា បុគ្គលឬទ្រព្យសម្បត្តិក្នុងកន្លែងនៅក្រៅយុត្តាធិការនៃរដ្ឋ។
ខ- រាល់អំពើនៃការចូលរួមដោយស្ម័គ្រចិត្តក្នុងប្រតិបត្តិការនាវា ឬ អាកាសយាន ដោយបានដឹងពីអង្គហេតុដែលនាំអោយកើតជាអំពើប្លន់នាវា ឬអាកាសយាន ។
គ- អំពើនៃការញុះញង់ ឬការសម្រួលអំពើល្មើសដោយចេតនានូវអំពើ (ក) ឬ (ខ) ខាងលើ។
២. “អំពើប្លន់ប្រដាប់អាវុធលើនាវា” មានន័យថាអំពើណាមួយដូចខាងក្រោមនេះ៖
ក- អំពើហិង្សា ឬឃុំឃាំងដោយខុសច្បាប់ ឬអំពើបំផ្លិចបំផ្លាញដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន សំដៅប្រឆាំងនឹងនាវា ឬបុគ្គល ឬទ្រព្យសម្បត្តិផ្ទុកលើនាវា នៅក្នុងកន្លែងដែលបទល្មើសនោះ ស្ថិតក្នុងយុត្តាធិការរបស់រដ្ឋ ។
ខ-រាល់អំពើនៃការចូលរួមដោយស្ម័គ្រចិត្តក្នុងប្រតិបត្តិការនាវា ឬដោយបានដឹងពីអង្គហេតុដែលនាំអោយកើតជាអំពើប្លន់ប្រដាប់អាវុធលើនាវា។
ត- អំពើនៃការញុះញង់ ឬការសំរួលអំពើល្មើសដោយចេតនាក្នុង (ក) ឬ (ខ)។
