អនុក្រឹត្យ
ស្តីពី
របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
រាជរដ្ឋាភិបាលកម្ពុជា
- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣ ២០/៤២១ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីរបបសន្តិសុខសង្គម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៦១៧/៤៨៨ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨ ២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្តីពី ការបង្កើតបេឡាជាតិសន្តិសុខសង្គមជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែ សម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១៩៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃបេឡាជាតិសន្តិសុខសង្គម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
សម្រេច
ជំពូកទី១ បទប្បញ្ញត្តិទូទៅ
មាត្រា១ .
អនុក្រឹត្យនេះមានគោលបំណងដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ តាមរយៈការកំណត់យន្តការ លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន អត្រាភាគទាន អត្រាសមាជ័យ ការទាមទារ និងការផ្តល់ តាវកាលិក។
មាត្រា២ ·
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី២(ពីរ)កន្លែងឡើងទៅ។
មាត្រា៣ .
វាក្យសព្ទបច្ចេកទេសដែលប្រើនៅក្នុងអនុក្រឹត្យនេះ មាននិយមន័យដូចតទៅ៖
កម្មករនិយោជិត សំដៅដល់កម្មករនិយោជិតគ្រប់ប្រភេទនិងគ្រប់សញ្ជាតិនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលរួមមានបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
ប្រាក់ឈ្នួលមធ្យមដែលបានបង់ភាគទាន សំដៅដល់ផលចែកមធ្យមភាគនៃប្រាក់ឈ្នួលជាប់ភាគទានក្នុងរយៈពេលមិនលើសពី១២០(មួយរយម្ភៃ)ខែចុងក្រោយមុនកាលបរិច្ឆេទមានសិទ្ធិទាមទារតាវកាលិកផ្នែកប្រាក់សោធន។
ប្រាក់ឈ្នួលជាប់ភាគទាន សំដៅដល់ប្រាក់ឈ្នួលមុនកាត់ពន្ធរបស់កម្មករនិយោជិតដែលត្រូវយកមកគណនាសម្រាប់ការបង់ភាគទាន។
ប្រាក់ស្នើសុំជាប់ភាគទាន សំដៅដល់ប្រាក់ដែលសមាជិក ប.ស.ស. បានស្នើសុំសម្រាប់ ការគណនាភាគទានផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្ត។
ភាគទានផ្នែកប្រាក់សោធន សំដៅដល់ប្រាក់ដែលសមាជិក ប.ស.ស. និងនិយោជកបាន បង់មក ប.ស.ស. ដោយអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ នេះ ដែលជាទូទៅគិតជាភាគរយនៃប្រាក់ឈ្នួលរបស់សមាជិកម្នាក់ៗ ទុកសម្រាប់ការចំណាយក្នុងការផ្តល់តាវកាលិកដល់ សមាជិក និងការចំណាយប្រតិបត្តិការនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
មតិក ទ្រព្យសម្បត្តិជាកេរទាំងឡាយដែលបុគ្គលម្នាក់មតកជន) បានបន្សល់ទុកក្រោយពេលស្លាប់។
មតកជន ជនដែលបានស្លាប់ទៅហើយ។ មតកជនក្នុងអនុក្រឹត្យនេះ សំដៅដល់សោធនិកជរាភាព ទុព្វលភាព ឬសមាជិក ប.ស.ស.ទទួលមរណភាព។
របបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរបបភាគទានដោយស្ម័គ្រចិត្ត សំដៅដល់របបសន្តិសុខសង្គមផ្នែកសោធនដែលសមាជិកជាប់កាតព្វកិច្ចក្នុងរបបភាគទានកាតព្វកិច្ចស្ម័គ្រចិត្តបង់ក្នុង ករណី៖
១) សមាជិក ប.ស.ស. ដែលបាត់បង់ការងារដែលមានប្រាក់ ឈ្នួលមុនអាយុ៦០(ហុកសិប)ឆ្នាំ និងមានលទ្ធភាពបន្ត។
២) សមាជិក ប.ស.ស. ដែលមានអាយុ៦០(ហុកសិប)ឆ្នាំ និង មានបំណងបង់ភាគទានបន្តដើម្បីទទួលបានសោធនជរាភាព ខ្ពស់ជាងសោធនជរាភាពជាក់ស្តែងដែលសាមីជនត្រូវទទួល បានតាមរបបភាគទានជាកាតព្វកិច្ច។
៣) សមាជិក ប.ស.ស. ដែលមានប្រាក់ចំណូលខ្ពស់ជាងប្រាក់ឈ្នួលពិតាន ដែលសាមីជនជាប់កាតព្វកិច្ចក្នុងរបបភាគទានជា កាតព្វកិច្ច និងដែលការបង់ភាគទានក្នុងផ្នែកនេះត្រូវអនុវត្ត ចំពោះតែចំណែកនៃប្រាក់ឈ្នួលដែលខ្ពស់ជាងប្រាក់ឈ្នួល ពិតានតាមប្រព័ន្ធហិរញ្ញប្បទានពេញលេញក្នុង ប.ស.ស. ឬអាចចូលរួមជាមួយប្រតិបត្តិករផ្សេង។
វិភាជន៍ជរាភាព សំដៅដល់ប្រាក់ឧបត្ថម្ភដែលបើកផ្តល់ជូនដល់សមាជិក ប.ស.ស. តែម្តងគត់ នៅពេលសាមីជនមិនបានបំពេញលក្ខខណ្ឌទទួលបានសោធនជរាភាព។
សន្តតិជន សំដៅដល់ជនដែលទទួលបន្តនូវសិទ្ធិនិងករណីយកិច្ចរបស់ មតកជនតាមរយៈសន្តតិកម្ម ដែលមានចែងនៅក្នុងទម្រង់នៃ ការស្នើសុំចូលរួមដោយស្ម័គ្រចិត្តតាមប្រព័ន្ធហិរញ្ញប្បទានពេញលេញ។
សន្តតិកម្ម ការផ្ទេរនូវសិទ្ធិនិងករណីយកិច្ចរបស់មតកជនទៅឲ្យសន្តតិជនម្នាក់ឬច្រើននាក់តាមឆន្ទៈ ដែលមានកំណត់ក្នុងអនុក្រឹត្យនេះ។
អវសិដ្ឋ តាវកាលិកដែលខកខានមិនបានទាមទារក្នុងករណីប្រធានសក្តិ។
ជំពូកទី២
ស្ថាប័នមានសមត្ថកិច្ច
មាត្រា៤ .
បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស, គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលមាន សមត្ថកិច្ចក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដូចមានចែងនៅក្នុងអនុក្រឹត្យនេះ។
ជំពូកទី៣
លក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច
មាត្រា៥ .
និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពី១(មួយ)នាក់ ឡើង ត្រូវមានកាតព្វកិច្ចចុះបញ្ជីក្នុង ប.ស.ស. ផ្នែកប្រាក់សោធនក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន់ លើកលែងតែសហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជីក្នុងរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងាររួចហើយ។
ទម្រង់និងបែបបទនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថានត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មាត្រា៦ .
និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថានដូចមានចែងនៅក្នុងមាត្រា៥នៃអនុក្រឹត្យនេះត្រូវមានកាតព្វកិច្ច ចុះបញ្ជីកម្មករនិយោជិតក្នុងប.ស.ស. យ៉ាងយូរ៣(បី)ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចូលបម្រើការងារ លើកលែង តែកម្មករនិយោជិតដែលបានចុះបញ្ជីរួចហើយ។ ការចុះបញ្ជីកម្មករនិយោជិតត្រូវអនុលោមតាមទិន្នន័យក្នុង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់កម្មករនិយោជិតបរទេស។
នីតិវិធី ទម្រង់និងបែបបទនៃការចុះបញ្ជី ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មាត្រា៧ .
ប.ស.ស. ត្រូវចេញបណ្ណសមាជិកដល់កម្មករនិយោជិតទាំងអស់ដែលបានចុះបញ្ជីដោយអនុលោមតាម ទិន្នន័យក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនសម្រាប់តែកម្មករនិយោជិតបរទេសប៉ុណ្ណោះ។
បណ្ណសមាជិក ប.ស.ស. ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ។ ក្នុងករណីបាត់ ឬខូចខាត សមាជិក ប.ស.ស. ត្រូវជូនដំណឹងជាបន្ទាន់ទៅនិយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ ប.ស.ស. និងស្នើសុំបណ្ណទុតិយតា យ៉ាងយូរ៣០(សាមសិប)ថ្ងៃ។
បែបបទនិងនីតិវិធីនៃការផ្តល់បណ្ណទុតិយតានៃបណ្ណសមាជិក ប.ស.ស. ត្រូវកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជំពូកទី៤
អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច
មាត្រា៨ .
ភាគទានផ្នែកប្រាក់សោធន ជាបន្ទុករួមគ្នារវាងនិយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិត។ សម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំដំបូង ភាគទាននេះត្រូវកំណត់ក្នុងអត្រាស្មើនឹង៤%(បួនភាគរយ)នៃ ប្រាក់ឈ្នួលជាប់ភាគទានដូចដែលបានកំណត់ខាងក្រោម៖
- ២%(ពីរភាគរយ)ជាបន្ទកនិយោជក
- ២%(ពីរភាគរយ) ជាបន្ទកកម្មករនិយោជិត។
ក្នុងករណីដែលសហគ្រាស គ្រឹះស្ថាន បើកប្រាក់ឈ្នួលជារូបិយបណ្ណបរទេស ប្រាក់ឈ្នួលប្រចាំខែ ត្រវគិតជាប្រាក់រៀលតាមអត្រាប្តូរប្រាក់មធ្យមប្រចាំខែដោយ៏ ផ្អែកតាមអត្រាប្តូរប្រាក់ធនាគារជាតិនៃកម្ពុជា ដែលជូនដំណឹងដោយ ប.ស.ស.។
ប្រាក់ឈ្នួលជាប់ភាគទានដែលមានចែងក្នុងកថាខណ្ឌទី១ នៃមាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យ ដោយឡែក។
មាត្រា៩ .
ការបង់ភាគទានផ្នែកប្រាក់សោធនត្រូវធ្វើឡើងជាប្រចាំខែ។ និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំង អស់ត្រូវមានកាតព្វកិច្ចប្រមូលនិងបង់ភាគទានផ្នែកប្រាក់សោធនដែលជាចំណែករបស់ខ្លួន និងជាចំណែក របស់កម្មករនិយោជិតមកក្នុងគណនី ប.ស.ស. នៅធនាគារដៃគូ យ៉ាងយូរត្រឹមថ្ងៃទី១៥(ដប់ប្រាំ)នៃខែបន្ទាប់។
ក្នុងករណីនិយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថាន មានលទ្ធភាពបង់ភាគទានប្រចាំឆ្នាំត្រូវស្នើសុំមក ប.ស.ស.។ ការបង់ភាគទានប្រចាំឆ្នាំនេះ ត្រូវធ្វើឡើងនៅខែបន្ទាប់គិតចាប់ពីកាលបរិច្ឆេទ នៃខែដែលបាន ស្នើសុំបង់ភាគទាន។ ការបង់ភាគទានធ្វើឡើងជាប្រចាំឆ្នាំ និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវបង់ ភាគទានតាមឆ្នាំនៃប្រតិទិន។ ប.ស.ស. ត្រូវធ្វើការកែតម្រូវចំនួនភាគទាននៅដើមឆ្នាំបន្ទាប់។
មាត្រា១០ .
និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបង់ភាគទានប្រចាំខែ ត្រូវមានកាតព្វកិច្ចផ្តល់ របាយការណ៍អំពីចំនួនកម្មករនិយោជិតទាំងអស់មក ប.ស.ស. យ៉ាងយូរត្រឹមថ្ងៃទី២០(ម្ភៃ)នៃខែបន្ទាប់។
និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបង់ភាគទានប្រចាំឆ្នាំ ត្រូវមានកាតព្វកិច្ចផ្តល់ របាយការណ៍អំពីចំនួនកម្មករនិយោជិតទាំងអស់មក ប.ស.ស. តាមកាលកំណត់ដូចខាងក្រោម៖
១. ក្នុងករណីមិនមានចលនាចេញ-ចូលបុគ្គលិករបស់ខ្លួន និយោជកត្រូវរាយការណ៍រៀងរាល់១២(ដប់ពីរ)ខែម្តង។
២. ក្នុងករណីមានចលនាចេញ-ចូលបុគ្គលិករបស់ខ្លួន និយោជកត្រូវរាយការណ៍យ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃបម្រែបម្រួល។ ទម្រង់និងបែបបទនៃការរាយការណ៍អំពីចំនួនកម្មករនិយោជិតត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មាត្រា១១ .
និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវផ្តល់សៀវភៅបើកប្រាក់ឬតារាងបើកប្រាក់ឈ្នួល ជាទម្រង់អេឡិចត្រូនិចឬឯកសារបើកប្រាក់ផ្សេងទៀតតាមខែនីមួយៗ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មក ប.ស.ស. ដើម្បីត្រួតពិនិត្យតាមការស្នើសុំ។
មាត្រា១២.
និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារមាន កាតព្វកិច្ចជូនដំណឹងមក ប.ស.ស. រាល់ការបិទ ការព្យរ ការប្តូរទីតាំងសហគ្រាស គ្រឹះស្ថាន ឬការកែប្រែ ស្ថានភាពគតិយុត្តនៃនិយោជក ក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃមុនកាលបរិច្ឆេទនៃការបិទ ការ ព្យរ ការប្តូរទីតាំងសហគ្រាស គ្រឹះស្ថាន ឬការកែប្រែស្ថានភាពគតិយុត្តនៃនិយោជក។
ទម្រង់និងបែបបទនៃការបិទ ការព្យរ ការប្តូរទីតាំងសហគ្រាស គ្រឹះស្ថានឬការកែប្រែស្ថានភាព គតិយុត្តនៃនិយោជក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជំពូកទី៥
លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទាមទារ និងការផ្តល់តាវកាលិកផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច
មាត្រា១៣ .
សមាជិកប.ស.ស. ជាកម្មករនិយោជិត មានសិទ្ធិទទួលបានសោធនជរាភាព ប្រសិនបើសាមីជន បានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១.បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន
២.មានអាយុយ៉ាងតិច៦០(ហុកសិប)ឆ្នាំ និង
៣.បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច១២(ដប់ពីរ)ខែ។
សោធនជរាភាពដែលផ្តល់ឲ្យត្រវគណនាតាមរូបមន្តដូចខាងក្រោម៖
សជ = អស x ប្រឈម
សជ ជាសោធនជរាភាពរបស់សាមីជនដែលត្រូវទទួលបាន
អស ជាអត្រាសោធនដែលត្រូវទទួលបានដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃ
អនុក្រឹត្យ
បឈម ជាប្រាក់ឈ្នួលមធ្យមដែលបានបង់ភាគទានរបស់សាមីជន។
ក្នុងករណីសមាជិក ប.ស.ស. ជាកម្មករនិយោជិត មិនបានបំពេញលក្ខខណ្ឌក្នុងចំណុច៣ នៃកថា ខណ្ឌទី១ខាងលើ ត្រូវទទួលបានវិភាជន៍ជរាភាព។ វិភាជន៍ជរាភាពដែលផ្តល់ឲ្យត្រូវគណនាតាមរូបមន្តដូច ខាងក្រោម៖
វភជ = ផភ (១+ សផ)
វភជ ជាវិភាជន៍ជរាភាពរបស់សាមីជនដែលត្រូវទទួលបាន
សផ ជាសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ផ្លូវការ
សភ ជាផលបូកចំនួនភាគទានដែលបានបង់សម្រាប់របបប្រាក់សោធន។
មាត្រា១៤ .
សមាជិក ប.ស.ស. ជាកម្មករនិយោជិត ដែលធ្លាក់ខ្លួនទុព្វលភាព មានសិទ្ធិទទួលបានសោធនទុព្វលភាព ប្រសិនបើសាមីជនបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១.បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន
២.បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច៦០(ហុកសិប)ខែមុនកាលបរិច្ឆេទទទួលរងទុព្វលភាព។ សោធនទុព្វលភាពដែលផ្តល់ឲ្យត្រូវគណនាតាមរូបមន្តដូចខាងក្រោម៖
សទ = អស់ X ប្រឈម
សទ ជាសោធនទុព្វលភាពរបស់សាមីជនដែលត្រូវទទួលបាន
អស ជាអត្រាសោធនដែលត្រូវទទួលបានដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១ នៃអនុក្រឹត្យនេះ
បឈម ជាប្រាក់ឈ្នួលមធ្យមដែលបានបង់ភាគទានរបស់សាមីជន។
កម្រិតអប្បបរមានៃសោធនទុព្វលភាពត្រូវកំណត់ស្មើនឹង៤៥% (សែសិបប្រាំភាគរយ) នៃប្រាក់ឈ្នួល មធ្យមបង់ភាគទានរបស់សាមីជន។
មាត្រា១៥ .
សិទ្ធិវន្តនៃសោធនឧត្តរជីវី មានសិទ្ធិទទួលបានសោធនឧត្តរជីវី លុះត្រាតែមានការទទួលមរណភាព នៃសាមីជនជាសោធនិកជរាភាព ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាង តិច៦០(ហុកសិប)ខែ។
សោធនឧត្តរជីវីដែលផ្តល់ឲ្យត្រូវគណនាតាមរូបមន្តដូចខាងក្រោម៖
សជវ = ៤៥% x សជ ឬ ៤៥% X សទ
សជវ ជាសោធនឧត្តរជីវីដែលសិទ្ធិវន្តត្រូវទទួលបាន
សជ ជាសោធនជរាភាព
សទ ជាសោធនទុព្វលភាព។
ចំណែកសោធនឧត្តរជីវី ត្រូវបានបែងចែកដូចខាងក្រោម៖
- សម្រាប់សហព័ទ្ធ៥០% (ហាសិបភាគរយ)
- សម្រាប់កូន៥០% (ហាសិបភាគរយ)
- ក្នុងករណីដែលសិទ្ធិវន្តមានតែសហព័ទ្ធ ឬកូន ត្រូវទទួលបាន១០០% (មួយរយភាគរយ)។
មាត្រា១៦ .
សិទ្ធិវន្តនៃសោធនឧត្តរជីវីមានសិទ្ធិទទួលបានវិភាជន៍បូជាសព នៅពេលដែលសោធនិកជរាភាព ឬ ទុព្វលភាពសាមីទទួលមរណភាព។ ប្រសិនបើករណីយកិច្ចនេះមិនបានបំពេញដោយសិទ្ធិវន្តនៃសោធនឧត្តរជីវី វិភាជន៍បូជាសពអាចត្រូវបានផ្តល់ដល់ជនណាដែលជាអ្នកចាត់ចែងបូជាសពសាមីជនផ្ទាល់។
លក្ខខណ្ឌនៃការទទួលបានវិភាជន៍បូជាសពត្រូវកំណត់ដូចខាងក្រោម៖
- ជូនដំណឹងមក ប.ស.ស. អំពីមរណភាពរបស់សោធនិកជរាភាព ឬទុព្វលភាព ក្នុងរយៈពេលយ៉ាង យូរ២(ពីរ)សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទទទួលមរណភាព
- បំពេញទម្រង់ស្នើសុំវិភាជន៍បូជាសពដោយភ្ជាប់ជាមួយនូវសំបុត្រមរណភាព ឬឯកសារផ្សេងៗដែល ទទួលស្គាល់ដោយ ប.ស.ស.។
ប.ស.ស. ត្រូវចេញសេចក្តីសម្រេចផ្តល់វិភាជន៍បូជាសព ក្នុងរយៈពេលមិនលើស២(ពីរ)សប្ដាហ៍ គិត ចាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំ។
នីតិវិធីនិងបែបបទនៃការផ្តល់តាវកាលិកវិភាជន៍បូជាសពត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមសំណើរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.។
មាត្រា១៧ .
សមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានតាវកាលិកសោធនជរាភាពត្រូវបំពេញ ទម្រង់ទាមទារតាវកាលិកនេះ ក្នុងអំឡុងពេល៣(បី)ខែមុនកាលបរិច្ឆេទដែលសាមីជនមានសិទ្ធិទាមទារ។ ក្នុងករណីសមាជិក ប.ស.ស. ដែលត្រូវទទួលបានវិភាជន៍ជរាភាព ត្រូវបំពេញទម្រង់ទាមទារវិភាជន៍ជរាភាព ក្នុងអំឡុងពេល១(មួយ)ខែ ក្រោយពេលអាយុ៦០(ហុកសិប)ឆ្នាំ។
សមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានតាវកាលិកសោធនទុព្វលភាព ត្រូវ បំពេញទម្រង់ទាមទារតាវកាលិកនេះ ក្នុងអំឡុងពេល១(មួយ)ខែ គិតចាប់ពីកាលបរិច្ឆេទធ្លាក់ខ្លួនទុព្វលភាព។ ក្នុងករណីដែលទុព្វលជនមិនមានលទ្ធភាពក្នុងការទាមទារតាវកាលិក ដោយសារមានភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ការស្នើសុំត្រូវធ្វើដោយអ្នកតំណាងស្របច្បាប់នៃទុព្វលជននោះ។
សិទ្ធិវន្តនៃសោធនឧត្តរជីវីត្រូវបំពេញទម្រង់ទាមទារតាវកាលិកនេះក្នុងអំឡុងពេល៣(បី)ខែបន្ទាប់ពី កាលបរិច្ឆេទទទួលមរណភាពនៃសាមីជនជាសោធនិកជរាភាព ឬទុព្វលភាព ឬសមាជិក ប.ស.ស. ដែលបាន បង់ភាគទានយ៉ាងតិច៦០(ហុកសិប)ខែ។
សិទ្ធិវន្តនៃសោធនឧត្តរជីវី ឬបុគ្គលដែលចាត់ចែងបូជាសពសោធនិកជរាភាព ឬទុព្វលភាពត្រូវបំពេញ ទម្រង់ទាមទារតាវកាលិកវិភាជន៍បូជាសពយ៉ាងយូរ៣(បី)ខែ បន្ទាប់ពីកាលបរិច្ឆេទសោធនិកជរាភាពឬ ទុព្វលភាពទទួលមរណភាព។
តាវកាលិកសោធនជរាភាព ទុព្វលភាព និងសោធនឧត្តរជីវី ត្រូវគិតចាប់ពីកាលបរិច្ឆេទនៃការទាមទារ។ ក្នុងករណីខកខានការទាមទារ ដោយករណីប្រធានសក្ដិ សាមីជនអាចទាមទារអវសិដ្ឋ។ អវសិដ្ឋនេះត្រូវផ្តល់ ជូនតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.។
ទម្រង់នៃការទាមទារតាវកាលិកនីមួយៗត្រូវកំណត់ដោយអគ្គនាយក ប.ស.ស.។
ជំពូកទី៦
របបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្ត
មាត្រា១៨ .
សមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌណាមួយដូចខាងក្រោម មានសិទ្ធិស្នើសុំមក ប.ស.ស ដើម្បីចូលរួមក្នុងផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្ត៖
១.បាត់បង់ការងារដែលមានប្រាក់ឈ្នួលមុនអាយុ៦០(ហុកសិប)ឆ្នាំ និងមានលទ្ធភាពបង់ភាគទានបន្ត។
២.មានអាយុ៦០(ហុកសិប)ឆ្នាំ និងមានបំណងបង់ភាគទានបន្តដើម្បីទទួលបានសោធនជរាភាព ខ្ពស់ជាងសោធន់ជរាភាពជាក់ស្តែង ដែលសាមីជនត្រូវទទួលបានតាមរបបភាគទានជាកាតព្វកិច្ច។
៣.មានប្រាក់ចំណូលខ្ពស់ជាងប្រាក់ឈ្នួលពិតាន ដែលសាមីជនជាប់កាតព្វកិច្ចក្នុងរបបភាគទាន ជាកាតព្វកិច្ច។ ប្រាក់ឈ្នួលពិតាន ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
មាត្រា១៩ .
សមាជិក ប.ស.ស. អាចស្នើសុំចុះបញ្ជីផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្តនៅ ប.ស.ស. ដោយសាមីជនផ្ទាល់។ ទម្រង់និងបែបបទនៃការចុះបញ្ជីកម្មករនិយោជិតត្រូវកំណត់ដោយអគ្គនាយក ប.ស.ស.។ ប.ស.ស.ត្រូវចេញវិញ្ញាបនបត្ររដ្ឋបាល បញ្ជាក់អំពីអត្តសញ្ញាណសោធនស្ម័គ្រចិត្ត។
មាត្រា២០ .
ភាគទានផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្តជាបន្ទុកផ្ទាល់របស់សាមីជនដែលបាន ចុះបញ្ជីក្នុងផ្នែកនេះ។ អត្រាភាគទានផ្នែកនេះត្រូវកំណត់ស្មើនឹងអត្រាភាគទានតាមរបបភាគទានជាកាតព្វកិច្ច។ ចំនួនទឹកប្រាក់ជាប់ភាគទានត្រូវអនុវត្តតាមប្រាក់ស្នើសុំជាប់ភាគទានរបស់សាមីជនផ្ទាល់។
ប្រាក់ស្នើសុំជាប់ភាគទានសម្រាប់សមាជិក ប.ស.ស. ដែលបាត់បង់ការងារមុនអាយុ៦០(ហុកសិប)ឆ្នាំ និងមានលទ្ធភាពបង់ភាគទានបន្ត ត្រូវកំណត់ស្មើនឹងប្រាក់ឈ្នួលមធ្យម៦(ប្រាំមួយ)ខែចុងក្រោយ គិតចាប់ ពីកាលបរិច្ឆេទបាត់បង់ការងារ។
ចំពោះសមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌក្នុងចំណុច១ឬ២នៃមាត្រា១៨ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តនីតិវិធីនៃការបង់ភាគទានក្នុងផ្នែកនេះយ៉ាងតិចចាប់ពី៦(ប្រាំមួយ)ខែឡើង។
ចំពោះសមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌក្នុងចំណុច៣នៃមាត្រា១៨ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមប្រព័ន្ធហិរញ្ញប្បទានពេញលេញ។
មាត្រា២១ .
សមាជិក ប.ស.ស. ដែលបានចូលរួមក្នុងរបបប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្តមាន កាតព្វកិច្ចបង់ភាគទាន ដោយផ្អែកតាមលេខអត្តសញ្ញាណសោធនស្ម័គ្រចិត្តដែលចេញដោយ ប.ស.ស. មកក្នុង គណនី ប.ស.ស.នៅធនាគារដៃគូ។
យន្តការបង់ភាគទាននៃផ្នែកនេះត្រូវប្រើប្រាស់ដូចគ្នានឹងយន្តការបង់ភាគទានផ្នែកប្រាក់សោធនតាម របបភាគទានជាកាតព្វកិច្ចដូចមានចែងក្នុងមាត្រា៩នៃអនុក្រឹត្យនេះ។
មាត្រា២២ .
សមាជិក ប.ស.ស.នៃផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្តត្រូវមានកាតព្វកិច្ចជូន ដំណឹងមក ប.ស.ស. រាល់ការឈប់ ឬការព្យរការបង់ភាគទាននៃផ្នែកនេះ យ៉ាងយូរ៣០(សាមសិប)ថ្ងៃ។
ទម្រង់និងបែបបទនៃការស្នើសុំឈប់ឬព្យួរការបង់ភាគទានត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ អគ្គនាយក ប.ស.ស. ។
មាត្រា២៣ .
សមាជិក ប.ស.ស. ជាកម្មករនិយោជិតដែលបានចុះបញ្ជីក្នុងផ្នែកប្រាក់សោធនតាមរបបភាគទានដោយ ស្ម័គ្រចិត្ត ហើយបានបំពេញលក្ខខណ្ឌក្នុងចំណុច១ឬ២នៃមាត្រា១៨ នៃអនុក្រឹត្យនេះ មានសិទ្ធិទទួលបាន សោធនជរាភាព សោធនទុព្វលភាព សោធនឧត្តរជីវី និងវិភាជន៍បូជាសព។
ការគណនាតាវកាលិកសោធនជរាភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ត្រូវអនុវត្តដូចផ្នែក ប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច។
មាត្រា២៤ .
សមាជិក ប.ស.ស. ជាកម្មករនិយោជិត ដែលបានចុះបញ្ជីក្នុងផ្នែកប្រាក់សោធនតាមរបបភាគទាន ដោយស្ម័គ្រចិត្ត ហើយបានបំពេញលក្ខខណ្ឌក្នុងចំណុច៣នៃមាត្រា១៨នៃអនុក្រឹត្យនេះ មានសិទ្ធិទទួល បានតែសោធនជរាភាពតែមួយគត់ប៉ុណ្ណោះ។ សោធន់ជរាភាពត្រូវបែងចែកដូចខាងក្រោម៖
- ១/៣(មួយភាគបី)នៃចំនួនភាគទានដែលបានបង់សរុប ដោយរួមបញ្ចូលទាំងផលនៃការវិនិយោគ ត្រូវបើកផ្តល់ប្រាក់វិភាជន៍ជូនសោធ និកតែម្តងគត់នៅពេលចូលនិវត្តន៍
- ២/៣(ពីរភាគបី)នៃចំនួនភាគទានដែលបង់សរុបដែលរួមបញ្ចូលទាំងផលនៃការវិនិយោគត្រូវបើក ផ្តល់ជាប្រចាំខែជូនសោធនិកតាមរូបមន្តដូចខាងក្រោម៖
សជ=បស / ចខរ
ចខរ = (អយ-អច) x ១២
ចខរ ចំនួនខែដែលសាមីជនរំពឹងរស់បានក្រោយអាយុចូលនិវត្តន៍
សជ ជាសោធនជរាភាពរបស់សាមីជនដែលត្រូវទទួលបាន
បស ជាប្រាក់ដែលនៅសល់២/៣ នៃចំនួនប្រាក់ភាគទានដែលបានបង់សរុប ដោយបូកនឹងផលនៃការវិនិយោគ
អយ ជាអាយុរំពឹងទុក
អច ជាអាយុចូលនិវត្តន៍ដែលកំណត់ដោយច្បាប់។
អាយុរំពឹងទុកត្រូវអនុលោមតាមស្ថិតិដែលចេញដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។
ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ត្រូវកំណត់ផលនៃការវិនិយោគរបស់មូលនិធិប្រាក់សោធនតាមប្រព័ន្ធ ហិរញ្ញប្បទានពេញលេញជាប្រចាំឆ្នាំអនុលោមតាមគោលការណ៍ណែនាំស្តីពីការវិនិយោគរបស់និយ័តករ សន្តិសុខសង្គម។
មាត្រា២៥ .
សន្តតិជននៃសមាជិក ប.ស.ស. ឬសន្តតិជននៃសោធនិកជរាភាពក្នុងផ្នែកប្រាក់សោធនតាមប្រព័ន្ធ ហិរញ្ញប្បទានពេញលេញមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភតែម្តងគត់។
ប្រាក់ដែលសន្តតិជនត្រូវទទួលបាន គឺជាចំនួនប្រាក់ភាគទានសរុបរបស់មតកជនបានបង់ភាគទានតាម ប្រព័ន្ធហិរញ្ញប្បទានពេញលេញ ដោយរួមបញ្ចូលទាំងផលនៃការវិនិយោគនៃប្រាក់ភាគទានរបស់សមាជិក ប.ស.ស.ឬសោធនិកជរាភាពនៃប្រព័ន្ធហិរញ្ញប្បទានពេញលេញសរុបដែលនៅសល់ បន្ទាប់ពីការទទួល មរណភាពនៃមតកជន។
មាត្រា២៦ .
សមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌក្នុងចំណុច១ឬ២នៃមាត្រា១៨ នៃអនុក្រឹត្យនេះត្រូវ បំពេញទម្រង់ទាមទារតាវកាលិកសោធនជរាភាព ទុព្វលភាព ឧត្តរជីវី និងវិភាជន៍បូជាសពដូចមានចែងក្នុង មាត្រា១៩នៃអនុក្រឹត្យនេះ។
សមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌក្នុងចំណុច៣នៃមាត្រា១៨ នៃអនុក្រឹត្យនេះ ដើម្បី ទទួលសោធនជរាភាពតាមប្រព័ន្ធហិរញ្ញប្បទានពេញលេញ ត្រូវបំពេញទម្រង់ទាមទារតាវកាលិកសោធនជរា ភាពក្នុងអំឡុងពេល៣(បី)ខែមុនកាលបរិច្ឆេទដែលសាមីជនមានសិទ្ធិទាមទារ។
សន្តតិជននៃសមាជិក ប.ស.ស. ឬសោធនិកជរាភាពផ្នែកប្រាក់សោធនតាមប្រព័ន្ធហិរញ្ញប្បទានពេញ លេញ ត្រូវបំពេញទម្រង់ទាមទារមត៌ក យ៉ាងយូរ៣(បី)ខែ បន្ទាប់ពីកាលបរិច្ឆេទនៃមរណភាពរបស់មតកជន។
តាវកាលិកសោធនជរាភាព ទុព្វលភាព និងសោធនឧត្តរជីវី ត្រូវគិតចាប់ពីកាលបរិច្ឆេទនៃការទាមទារ។ ក្នុងករណីខកខានការទាមទារដោយករណីប្រធានសក្ដិ សាមីជនអាចទាមទារអវសិដ្ឋ។ អវសិដ្ឋនេះត្រូវផ្តល់ ជូនតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.។ ទម្រង់នៃការទាមទារតាវកាលិកនីមួយៗត្រូវកំណត់ដោយអគ្គនាយក ប.ស.ស.។
ជំពូកទី៧
សហវិធាន
មាត្រា២៧.
ប្រាក់សោធននៃតាវកាលិក សោធនជរាភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ត្រូវគណនាជា ប្រចាំខែ។ ប.ស.ស. ត្រូវរៀបចំបើកផ្តល់តាវកាលិកប្រចាំខែផ្នែកប្រាក់សោធនជាអឌ្ឍមាស ដោយការបើក ជាអឌ្ឍមាសទី១ យ៉ាងយូរនៅថ្ងៃទី១៥(ដប់ប្រាំ)នៃខែនីមួយៗ និងអឌ្ឍមាសទី២យ៉ាងយូរនៅថ្ងៃទី៣០ (សាមសិប)នៃខែនីមួយៗ។ ប្រសិនបើកាលបរិច្ឆេទនៃការចូលនិវត្តន៍មិនស្ថិតចំថ្ងៃដើមខែ ថ្ងៃដែលនៅសល់ ត្រូវបូកបញ្ចូលទៅខែបន្ទាប់។
មាត្រា២៨.
ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. ត្រូវមានភារកិច្ចក្នុងការវាយតម្លៃឬសម្រេចអំពីស្ថានភាពទុព្វលភាព។ ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
មាត្រា២៩ .
ប.ស.ស. ត្រូវធ្វើការសិក្សា វិភាគវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកប្រាក់សោធន យ៉ាងយូរ៥(ប្រាំ)ឆ្នាំ ម្តង។ ប.ស.ស.មានសិទ្ធិស្នើសុំទិន្នន័យដែលទាក់ទងនឹងការវិភាគវាយតម្លៃហានិភ័យហិរញ្ញវត្ថុពីស្ថាប័ន ឬ អង្គភាព ដែលពាក់ព័ន្ធ។
មាត្រា៣០ .
តាវកាលិកផ្នែកប្រាក់សោធន ត្រូវធ្វើការកែសម្រួលជារៀងរាល់ឆ្នាំ ផ្អែកតាមសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សាភិបាលនៃប.ស.ស. អនុលោមតាមសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ផ្លូវការរបស់ក្រសួងផែនការ។ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ផ្លូវការប្រចាំឆ្នាំត្រូវគណនាដោយយកផលបូកនៃសន្ទស្សន៍រៀងរាល់ខែក្នុងឆ្នាំ ចែកនឹងដប់ពីរ។
ការកែសម្រួលតាវកាលិកផ្នែកប្រាក់សោធនត្រូវធ្វើឡើងនៅឆ្នាំបន្ទាប់ គិតចាប់ពីសាមីជនបើកប្រាក់ សោធននៅឆ្នាំដំបូង។ ការកែសម្រួលត្រូវគណនាតាមរូបមន្តដូចខាងក្រោម៖
តវឆ = តវឆ-១ (១+ សផឆ)
តវឆ ជាតាវកាលិកដែលត្រូវកែសម្រួលនៅក្នុងឆ្នាំបន្ទាប់
តវឆ-១ ជាតាវកាលិកដែលបានកែសម្រួលក្នុងឆ្នាំមុន
សផឆ ជាសន្ទស្សន៍ថ្លៃទំនិញក្នុងឆ្នាំបន្ទាប់។
មាត្រា៣១ .
សមាជិក ប.ស.ស. ដែលធ្វើការងារចាប់ពី ២ (ពីរ)កន្លែងឡើងទៅ ត្រូវបង់ភាគទានក្នុងខែតែមួយ។ ឆ្នាំភាគទានត្រូវគណនាដោយរាប់បញ្ចូលចំនួនខែទាំងអស់ដែលសមាជិក ប.ស.ស. បានបង់ភាគទាន។
មាត្រា៣២ .
អត្រាសមាថ៍យសោធនជរាភាព និងអត្រាសមាថ៍យសោធនទុព្វលភាព ត្រូវកំណត់ស្មើ១,៧៥% (មួយស្លៀសចិតសិបប្រាំភាគរយ) សម្រាប់១៥(ដប់ប្រាំ)ឆ្នាំភាគទានដំបូង និង១,២៥%(មួយក្បៀសម្ភៃប្រាំ ភាគរយ) សម្រាប់ឆ្នាំភាគទានបន្តបន្ទាប់។
ចំពោះសមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតដែលមានចែងក្នុងចំណុច១ឬ២នៃមាត្រា២០ នៃអនុក្រឹត្យនេះ ឆ្នាំភាគទាន ដែលត្រូវគណនាអត្រាសមាថ៍យសោធនជរាភាព និងសោធនទុព្វលភាព ត្រូវរាប់បញ្ចូលទាំងរបបភាគទានជាកាតព្វកិច្ច និងទាំងរបបភាគទានដោយស្ម័គ្រចិត្ត។
មាត្រា៣៣ .
កាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទាននៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនទាំងរបបភាគទាន ជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ តាមសំណើរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.។
មាត្រា៣៤ .
អត្រាភាគទាននៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ត្រូវបានកំណត់តាមវិធីសាស្រ្តបុព្វលាភជណ្តើរ ដូចខាងក្រោម៖
- ដំណាក់កាលទី១ ៖ ភាគទានត្រូវកំណត់ស្មើនឹង៤%(បួនភាគរយ) នៃប្រាក់ឈ្នួលជាប់ភាគទាន ឬប្រាក់ស្នើសុំជាប់ភាគទានក្នុងរយៈពេល៥(ប្រាំ)ឆ្នាំដំបូង គិតចាប់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទាន ដូចមានចែងក្នុងមាត្រា៣៣ខាងលើ
- ដំណាក់កាលទី២ ៖ ភាគទានត្រូវកំណត់ស្មើនឹង៨%(ប្រាំបីភាគរយ) នៃប្រាក់ឈ្នួលជាប់ភាគទាន ឬប្រាក់ស្នើសុំជាប់ភាគទានក្នុងរយៈពេល៥(ប្រាំ)ឆ្នាំ បន្ទាប់ពីដំណាក់កាលទី១
- ដំណាក់កាលទី៣៖ អត្រាភាគទានត្រូវដំឡើង២,៧៥%(ពីរសចិតសិបប្រាំភាគរយ) នៃ ប្រាក់ឈ្នួលជាប់ភាគទានឬប្រាក់ស្នើសុំជាប់ភាគទានក្នុងរយៈពេល១០(ដប់)ឆ្នាំ និងដំណាក់កាល១០(ដប់) ឆ្នាំបន្តបន្ទាប់។
ការកែសម្រួលវិធីសាស្រ្តនៃការកំណត់អត្រាភាគទានខាងលើ ត្រូវកំណត់ដោយអនុក្រឹត្យតាម សំណើរបស់ក្រុមប្រឹក្សាភិបាលនៃប.ស.ស. ដោយមានការគាំទ្រពីនិយ័តករសន្តិសុខសង្គម និងមានការ យល់ព្រមពីក្រុមប្រឹក្សាជាតិគាំពារសង្គម។
ជំពូកទី៨
ទោសប្បញ្ញត្តិ
មាត្រា៣៥ .
ជនដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិទាំងឡាយណានៃអនុក្រឹត្យនេះ នឹងត្រូវទទួលទោសតាមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបទប្បញ្ញត្តិជាធរមានដទៃផ្សេងទៀត។
ជំពូកទី៩
អន្តរប្បញ្ញត្តិ
មាត្រា៣៦ .
សមាជិក ប.ស.ស. ជាកម្មករនិយោជិតមានសិទ្ធិទទួលបានសោធនជរាភាពអយ្យកប្បញ្ញត្តិ ត្រូវបំពេញ លក្ខខណ្ឌគិតចាប់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមដំណើរការដំបូង នៃផ្នែកប្រាក់សោធនដូចខាងក្រោម៖
- មានអាយុលើសពី៣០(សាមសិប)ឆ្នាំ
- បានបង់ភាគទានយ៉ាងតិច២៤(ម្ភៃបួន)ខែ ក្នុងរយៈពេល៣៦(សាមសិបប្រាំមួយខែ។ សោធនជរាភាពអយ្យកប្បញ្ញត្តិដែលផ្តល់ឲ្យត្រវគណនាតាមរូបមន្តដូចខាងក្រោម៖
សជអ = អស x បឈម
អស = ឆក+អូប
អប = (សជអ-៣០)/២
សជអ ជាសោធនជរាភាពអយ្យកប្បញ្ញត្តិរបស់សាមីជនដែលត្រូវទទួលបាន
បឈម ជាប្រាក់ឈ្នួលមធ្យមដែលបានបង់ភាគទានរបស់សាមីជន
អស ជាអត្រាសោធនដែលត្រូវទទួលបានដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃអនុក្រឹត្យនេះ
ឆក ជាចំនួនឆ្នាំដែលបានបង់ភាគទាន
អប ជាចំនួនឆ្នាំដែលត្រូវបន្ថែមសម្រាប់សោធនជរាភាពអយ្យកប្បញ្ញត្តិ ដែលមាន
កម្រិតអតិបរមា១៥ឆ្នាំ
អសប ជាអាយុរបស់សមាជិក ប.ស.ស. ដែលចូលបម្រើការងារដំបូងគិតចាប់ពីកាល
បរិច្ឆេទដំណើរការដំបូងនៃផ្នែកប្រាក់សោធន។
មាត្រា៣៧ .
សមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារដែលមាន អាយុចាប់ពី៥៩(ហាសិបប្រាំបួន)ឆ្នាំឡើង គិតចាប់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមដំណើរការដំបូងនៃផ្នែក ប្រាក់សោធន មានសិទ្ធិបង់ភាគទានបង្គ្រប់លក្ខខណ្ឌដូចមានចែងក្នុងមាត្រា៣៦នៃអនុក្រឹត្យនេះ ដើម្បីទទួល បានសោធនជរាភាពអយ្យកប្បញ្ញត្តិ។ ការបង់ភាគទានបង្គប់សម្រាប់សោធនជរាភាពអយ្យកប្បញ្ញត្តិនេះជា បន្ទុកផ្ទាល់របស់សាមីជន។ មាត្រា៣៨ .
សមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលចុះបញ្ជី ក្នុងផ្នែកប្រាក់សោធននេះ ក៏ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារដែលកំពុងដំណើរការ។
ជំពូកទី១០
អវសានប្បញ្ញត្តិ
មាត្រា៣៩ .
កាលបរិច្ឆេទនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវកំណត់ដោយប្រកាសរួមរវាងក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
មាត្រា៤០ –
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម គ្រប់អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១
នាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ចុចទាញយកអត្ថបទអនុក្រឹត្យជាPDF ពីឆាណែលតេឡេក្រាមLAWKH