ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ៣៖ បណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់
ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ
មាត្រា ២៥៩.-ប្រភេទនៃបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់
១-ប្រភេទនៃបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ចំពោះការសម្រេចសេចក្តីដែល មិនទាន់ចូលជាស្ថាពរ មានដូចខាងក្រោមនេះ :
ក-បណ្តឹងឧទ្ធរណ៍ ចំពោះសាលក្រមរបស់សាលាដំបូង ឬ បណ្តឹងសាទុក្ខ ក្នុងករណីមានការព្រមព្រៀងរវាងភាគីដែលបានកំណត់នៅក្នុងចំណុច ក កថាខណ្ឌទី ១ នៃ មាត្រា២៦០ (សាលក្រមដែលអាចប្តឹងឧទ្ធរណ៍បាន ជាអាទិ៍) នៃក្រមនេះ ។
ខ-បណ្ដឹងសាទុក្ខ ចំពោះសាលដីការបស់តុលាការនៃបណ្ដឹងឧទ្ធរណ៍ ។
គ-បណ្ដឹងជំទាស់ ចំពោះដីកាសម្រេច ។
២-បណ្ដឹងជំទាស់ អាចធ្វើឡើងបាន លុះត្រាតែមានបញ្ញត្តិក្នុងច្បាប់ ។
៣-ចំពោះដីកាសម្រេចលើបណ្ដឹងជំទាស់ មិនអាចប្ដឹងជំទាស់ទៀតបានឡើយ ។