ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថិទី ៦៖ ការអនុវត្តដោយបង្ខំ
ជំពូកទី ២៖ ការអនុវត្តដោយបង្ខំចំពោះសិទ្ធិទាមទារដែលមានគោលបំណងឱ្យសងជាប្រាក់
ផ្នែកទី ១៖ ទ្រព្យសម្បត្តិដែលអាចរឹបអូសបាន
មាត្រា ៣៧៩.-គោលការណ៍
ការរឹបអូស អាចធ្វើបានចំពោះរូបទ្រព្យ ឬ អរូបទ្រព្យទាំងអស់ដែលធ្លាក់ទៅលើកូន បំណុលនៃការអនុវត្ត លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសនៅក្នុងក្រមនេះ ឬ ច្បាប់ផ្សេង ។
មាត្រា ៣៨០.-ចលនវត្ថុដែលហាមឃាត់មិនឱ្យវីបអូស
ចលនវត្ថុដែលបានកំណត់ដូចខាងក្រោមនេះ មិនអាចត្រូវរឹបអូសបានទេ :
ក-ប្រដាប់ស្លៀកពាក់ ប្រដាប់សម្រាប់ដំណេក តុ ទូ ប្រដាប់សម្រាប់ដាំស្លនិងប្រដាប់សម្រាប់បិទឃាំងបន្ទប់ របស់កូនបំណុលនៃការអនុវត្ត និង ញាតិដែលរស់នៅជាមួយ កូនបំណុលនៃការអនុវត្ត ហើយមានជីវភាពរួមគ្នា ។
ខ-គ្រឿងបភោគ និង ទហនវត្ថុ ដែលត្រូវការចាំបាច់ដើម្បីចិញ្ចឹមជីវិតក្នុងអំឡុង ពេល ២ (ពីរ) ខែ របស់កូនបំណុលនៃការអនុវត្ត និង ញាតិដែលរស់នៅជាមួយកូនបំណុល នៃការអនុវត្ត ហើយមានជីវភាពរួមគ្នា។
គ-របបឧបត្ថម្ភជីវភាព របបឧបត្ថម្ភផ្នែកអប់រំ របបឧបត្ថម្ភសុខភាព និង ប្រាក់ ឬ វត្ថុឧបត្ថម្ភផ្សេងទៀតដែលផ្តល់ពីរដ្ឋ ឬ ពីអាជ្ញាធរដែនដី ដើម្បីការពារដល់ជីវភាពរបស់ កូនបំណុលនៃការអនុវត្ត ។
ឃ-ផ្នែកបា្រក់តិចជាង ឬ ស្មើនឹង ១.០០០.០០០ (មួយលាន) រៀល ក្រៅពីប្រាក់ ដែលបានកំណត់នៅក្នុងចំណុច គ ខាងលើនេះ ។
ង-ឧបករណ៍ ជី សត្វពាហនៈដែលជាចាំបាច់សម្រាប់ការងារកសិកម្មរបស់ខ្លួន និង ចំណីសត្វទាំងនេះ ព្រមទាំងគ្រាប់ពូជ ឬ កសិផលដែលមានប្រភេទដូចគ្នា ដែលត្រូវការ ចាំបាច់សម្រាប់បន្តការងារកសិកម្មរហូត ដល់រដូវបានផលបន្ទាប់ របស់កសិករក្នុងការប្រកប របរកសិកម្ម ។
ច-មង សំណាញ់ ឬ នេសាទុបករណ៍ផ្សេងៗចាំបាច់ ចំណី និង កូនត្រី ឬ ជលផល ប្រភេទដូចគ្នា ដែលត្រូវការចាំបាច់សម្រាប់រកជលផល ឬ ចិញ្ចឹមជលផលរបស់អ្នកប្រកប របរនេសាទ ។
ឆ-ឧបករណ៍ និង វត្ថុផ្សេងៗដែលចាំបាច់សម្រាប់អ្នកបច្ចេកទេស សិប្បករ កម្មករ និង អ្នកផ្សេងទៀតដែលប្រកបរបរវិជ្ជាជីវៈ ឬ សាជីវកម្ម ដោយប្រើកម្លាំងប្រាជ្ញា កម្លាំង កាយ ។ ប៉ុន្តែ បើជាវត្ថុដែលអ្នកនោះមាន ក្នុងគោលបំណងសម្រាប់លក់ ឬ ជួលវិញ អាច រឹបអូសយកបាន ។
ជ-ព្រះពុទ្ធរូបក្បួនវីតិ៏សាសនា និង វត្ថុផ្សេងៗដែលចាំបាច់សម្រាប់ពិធីក្នុងសាសនា។
ឈ-ពង្សាវលី កំណត់ប្រចាំថ្ងៃ បញ្ជីប្រកបមុខរបរ និង ឯកសារប្រភេទដូចគ្នា ដែលចាំបាច់របស់កូនបំណុលនៃការអនុវត្ត ។
ញ-គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរផ្សេងទៀតរបស់កូនបំណុលនៃការ អនុវត្ត ឬ របស់ញាតិរបស់ជននោះ ។
ដ-ឯកសារ និង ឧបករណ៍ ដែលចាំបាច់ក្នុងការសិក្សា នៅសាលា ឬ នៅ ស្ថាប័ន អប់រំផ្សេងទៀត របស់កូនបំណុលនៃការអនុវត្ត និង ញាតិដែលរស់នៅជាមួយកូនបំណុល នៃការអនុវត្តហើយមានជីវភាពរួមគ្នា ។
ឋ-វត្ថុដែលទាក់ទងនឹងតក្កកម្ម ឬ ស្នាដៃនិពន្ធដែលមិនទាន់បានផ្សាយជាសាធារណៈ ។
ឌ-អវយវៈសិប្បនិមិត្ត សរីរាង្គសិប្បនិមិត្តផ្សេងទៀត និង ឧបករណ៍ជំនួយខ្លួន បា្រណផ្សេងទៀត ដែលចាំបាច់របស់កូនបំណុលនៃការអនុវត្ត និង ញាតិដែលរស់នៅជា មួយកូនបំណុលនៃការអនុវត្ត ហើយមានជីវភាពរួមគ្នា ព្រមទាំងវត្ថុផ្សេងៗសម្រាប់ថែទាំ អ្នកជម្ងឺ ដែលជាកូនបំណុលនៃការអនុវត្ត និង ញាតិដែលរស់នៅជាមួយកូនបំណុលនៃការ អនុវត្ត ហើយមានជីវភាពរួមគ្នា ។
ឍ-ម៉ាស៊ីន ឬ ឧបករណ៍ពន្លត់ភ្លើង ឧបករណ៍ជន្លៀសខ្លួនពេលមានអាសន្ន ឬ ឧបករណ៍ផ្សេងទៀត សម្រាប់អាគារ ឬ សំណង់ផ្សេងទៀត ដែលច្បាប់ ឬ បទដ្ឋានគតិ-យុត្ត ផ្សេងៗតម្រូវឱ្យមានបរិក្ខារ ដើម្បីបង្ការមហន្តរាយ ឬ ការពារសន្តិសុខ ។
មាត្រា ៣៨១.-ការប្តូរទំហំនៃចលនវត្ថុដែលហាមឃាត់មិនឱ្យ រឹបអូស
១-សាលាដំបូងដែលអាជ្ញាសាលាស្ថិតនៅ អាចបង្គាប់ឱ្យលុបចោលទាំងអស់ ឬ មួយ ផ្នែកនូវកាវវីបអូសដែលធ្វើឡើងដោយអាជ្ញាសាលា ឬ អាចអនុញ្ញាតឱ្យរឹបអូសនូវចលនវត្ថុ ដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃមាត្រា ៣៨០ (ចលនវត្ថុដែលហាមឃាត់មិន ឱ្យរឹបអូស) នៃក្រមនេះ ដោយពិចារណាទៅលើជីវភាព និង ស្ថានភាពផ្សេងៗរបស់កូនបំណុល នៃការអនុវត្ត និង ម្ចាស់បំណុលនៃការអនុវត្ត តាមពាក្យសុំបាន ។
២-ប្រសិនបើស្ថានភាពមានការផ្លាស់ប្តូរ សាលាដំបូងដែលអាជ្ញាសាលាស្ថិតនៅ អាច អនុញ្ញាតឱ្យរឹបអូសចលនវត្ថុដែលត្រូវបានលុបចោលការរឹបអូស តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ឬ អាចបង្គាប់ឱ្យ លុបចោលទាំងអស់ ឬ មួយផ្នែកនូវការរឹបអូសតាមបញ្ញត្តិនៃ កថាខណ្ឌទី ១ ដដែលនេះ តាមពាក្យសុំបាន ។
៣-ប្រសិនបើមានពាក្យសុំឱ្យចេញដីកាសម្រេចលុបចោលនូវការរឹបអូសតាមបញ្ញត្តិ នៃកថាខណ្ឌទី ១ ឬ ទី ២ ខាងលើនេះ សាលាដំបូងដែលអាជ្ញាសាលាស្ថិតនៅ អាចបង្គាប់ ឱ្យ ផ្អាកការអនុវត្តដោយបង្ខំនោះ ដោយឱ្យដាក់បា្រតិភោគ ឬ មិនឱ្យដាក់បាតិភោគបានរហូតដល់ដីកាសម្រេចនោះមានអានុភាព ។
៤-ចំពោះដីសម្រេចលើកចោលពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ២ ខាងលើនេះ និង ចំពោះដីកាសម្រេចអនុញ្ញាតឱ្យរឹបអូស តាមបញ្ញត្តិទាំង ឡាយខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ៣៨២.-សិទ្ធិលើបំណុលដែលហាមឃាត់មិនឱ្យរឹបអូស
១-បៀវត្ស បា្រក់ឈ្នួល និង សិទ្ធិលើបំណុលដែលមានលក្ខណៈដូចបាក់បៀវត្សផ្សេងទៀត អាចរឹបអូសបាន ចំពោះប្រាក់សល់ក្រោយពីបានកាត់នូវពន្ធអាករ និង បា្រក់ធានារ៉ាប់រងសង្គមកិច្ច ពីចំនួនទឹកប្រាក់ដែលកូនបំណុលនៃការអនុវត្តត្រូវទទួលសំណង នៅ ពេលកំណត់ត្រូវសងនោះលុះត្រាតែស្របតាមចំណុចនីមួយៗដែលកំណត់ ដូចខាងក្រោមនេះ:
ក-ផ្នែកតិចជាង ឬ ស្មើនឹង ២០០.០០០ ( ពីរសែន ) រៀល ក្នុងមួយខែនោះ ពុំអាច វីបអូសបានទេ ។
ខ-ផ្នែកក្នុងខ្ទង់លើសពី ២០០.០០០ ( ពីរសែន ) រៀល ទៅ ៦០០.០០០ (ប្រាំមួយសែន) រៀល ក្នុងមួយខែនោះ ពុំអាចរឹបអូសលើសចំនួនទឹកប្រាក់ ១ ភាគ ៤ (មួយភាគបួន) នៃផ្នែកនេះទេ ។
គ-ផ្នែកក្នុងខ្ទងលើសពី ៦០០.០០០ (ប្រាំមួយសែន)រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ក្នុងមួយខែនោះ ពុំអាចរឹបអូសលើសចំនួនទឹកប្រាក់ ១ ភាគ ៣ (មួយភាគបី) នៃផ្នែកនេះទេ ។
ឃ-ផ្នែកក្នុងខ្ទង់លើសពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៤.០០០.០០០ (បួន លាន) រៀល ក្នុងមួយខែនោះ ពុំអាចរឹបអូសលើសចំនួនទឹកប្រាក់ ១ ភាគ ២ ( មួយភាគ ពីរ ) នៃផ្នែកនេះទេ ។
ង-ផ្នែកក្នុងខ្ទង់លើសពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំ មួយលាន) រៀល ក្នុងមួយខែនោះ ពុំអាចរឹបអូសលើសចំនួនទឹកប្រាក់ ២ ភាគ ៣ (ពីរភាពបី) នៃផ្នែកនេះទេ ។
ច-ផ្នែកលើសពី ៦.០០០.០០០ ( ប្រាំមួយលាន ) រៀល ក្នុងមួយខែ អាចរឹបអូស យកបានទាំងអស់ ។
២-ចំពោះសិទ្ធិលើបំណុលចំពោះប្រាក់ឧបត្ថម្ភជីវភាព បា្រក់ឧបត្ថម្ភផ្នែកសិក្សាបា្រក់ឧបត្ថម្ភសុខភាព និង សិទ្ធិលើបំណុលផ្សេងទៀតដែលមានគោលបំណងការពារជីវភាព របស់កូនបំណុលនៃការអនុវត្ត ពុំអាចរឹបអូសបានឡើយ ។
មាត្រា ៣៨៣.- ការផ្លាស់ប្តូរទំហំនៃសិទ្ធិលើបំណុលដែលហាមឃាត់មិនឱ្យរឹបអូស
១-តុលាការនៃការអនុវត្តអាចលុបចោលដីកាសម្រេចរឹបអូសទាំងអស់ ឬ មួយផ្នែក ឬ អាចចេញដីកាសម្រេចរឹបអូសសិទ្ធិលើបំណុលទាំងអស់ ឬ មួយផ្នែកដែលត្រូវបានហាម ឃាត់ការរឹបអូសតាមបញ្ញត្តិនៃមាត្រា ៣៨២ (សិទ្ធិលើបំណុលដែលហាមឃាត់មិនឱ្យរឹបអូស) នៃក្រមនេះ ដោយពិចារណាទៅលើជីវភាព និងស្ថានភាពផ្សេងៗរបស់កូនបំណុលនៃការអនុវត្ត និង ម្ចាស់បំណុលនៃការអនុវត្ត តាមពាក្យសុំបាន ។
២-ប្រសិនបើស្ថានភាពមានការផ្លាស់ប្តូរ តុលាការនៃការអនុវត្តអាចរឹបអូសសិទ្ធិលើ បំណុល ដែលត្រូវបានលុបចោលដីកាសម្រេចវីបអូសនោះតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើ ឬ អាចលុបចោលនូវដីកាសម្រេចរឹបអូសទាំងអស់ ឬ មួយផ្នែកតាមបញ្ញត្តិនៃកថាខណ្ឌ ដដែលនេះ តាមពាក្យសុំបាន ។
៣-ប្រសិនបើមានពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ឬ ទី ២ ខាងលើនេះ តុលាការនៃការអនុវត្ត អាចបង្គាប់ហាមឃាត់កូនបំណុលទី ៣ ដែល បានកំណត់នៅក្នុង កថាខណ្ឌទី ២ នៃមាត្រា ៤០២ (អត្ថន័យនៃការអនុវត្តចំពោះសិទ្ធិលើបំណុល និង តុលាការ អនុវត្ត) នៃក្រមនេះ មិនឱ្យបង់ ឬ ផ្តល់តាវកាលិកផ្សេងទៀត ដោយឱ្យដាក់បា្រតិភោគ ឬ មិនឱ្យដាក់បា្រតិភោគបានរហូតដល់ដីកាសម្រេចនោះមានអានុភាព ។
៤-ចំពោះដីកាសម្រេចលើកចោលពាក្យសុំឱ្យ លុបចោលដីកាសម្រេចរឹបអូស តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ២ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។