នីតិវិធីកុមារមេត្រី សំដៅដល់ដំណើរការ និងនីតិវិធីដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តឱ្យអនីតិជនចូលរួមក្នុងរឿងក្តី តាមរយៈការប្រើប្រាស់ភាសានិងអាកប្បកិរិយាក្នុងកម្រិត ដែលអនីតិជនអាចយល់បាន និងក្នុងបរិយាកាសដែលផ្តល់ឱ្យអនីតិជននូវសុវត្ថិភាព សន្តិសុខ សិទ្ធិ និងតម្រូវការជាមូលដ្ឋាន។
(ច្បាប់ស្តីពីយុត្តិធម៌អនីតិជន, នស/រកម/០៧១៦/០០៩ ចុះថ្ងៃទី១៤ កក្កដា ២០១៦, មាត្រា ៤។)