ក្រមរដ្ឋប្បវេណី គឺជាក្រម ឬជាសំណុំវិធានដែលចែងអំពីទំនាក់ទំនងរវាងបុគ្គលឯកជនទាក់ទងទៅនឹងទ្រព្យសម្បត្តិ និងគ្រួសារ។[1]
ក៏ប៉ុន្តែ មិនមែនមានតែក្រមរដ្ឋប្បវេណីមួយទេ ដែលគ្រប់គ្រងលើគ្រប់ទំនាក់ទំនងរវាងបុគ្គលឯកជននោះ ព្រោះថាមានទំនាក់ទំនងជាច្រើនផ្សេងទៀតត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ច្បាប់ពិសេស (lex specialis)ផងដែរ។ នេះមានន័យថា ក្រមរដ្ឋប្បវេណី គឺជាច្បាប់មានលក្ខណ:ទូទៅ (lex generalis) ដែលគ្រប់គ្រងលើទំនាក់ទំនងទាំងឡាយរបស់បុគ្គលឯកជន។ ក្រៅពីក្រមនេះ នៅមានច្បាប់ផ្សេងៗទៀត ដែលចែងលម្អិតលើរឿងជាក់លាក់ណាមួយក្នុងទំនាក់ទំនងរវាងបុគ្គលឯកជន ដូចជាច្បាប់ស្ដីពីភតិសន្យាហិរញ្ញវត្ថុ ច្បាប់ស្ដីពីកិច្ចសន្យាទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធ ច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេសជាដើម។
ជាទូទៅ គេបែងចែកច្បាប់ (នីតិ) ជាពីរគឺ នីតិឯកជន និងនីតិសាធារណ:។ នីតិឯកជន សំដៅដល់ក្រម ច្បាប់ វិធាន ឬបទប្បញ្ញត្តិទាំងឡាយដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជន ចំណែកនីតិសាធារណ:សំដៅដល់ក្រម ច្បាប់ វិធាន ឬបទប្បញ្ញត្តិទាំងឡាយដែលទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ឬរវាងស្ថាប័នរដ្ឋជាមួយបុគ្គលឯកជន។ ក្រមរដ្ឋប្បវេណី គឺជាច្បាប់ដែលស្ថិតនៅក្នុងនីតិឯកជន។ ចំណែកក្រមព្រហ្មទណ្ឌ គឺជាច្បាប់ដែលស្ថិតក្នុងនីតិសាធារណ:។
ម្យ៉ាងទៀត ច្បាប់អាចចែកជាច្បាប់សារធាតុ (substantive law)និងច្បាប់នីតិវិធី (procedural law)។ ច្បាប់សារធាតុ សំដៅដល់ច្បាប់ដែលចែងអំពីសិទ្ធិ កាពត្វកិច្ច ការអនុញ្ញាត ការហាមឃាត់ ឬអំពីទោសទណ្ឌជាដើម។ ចំណែក ច្បាប់នីតិវិធី គឺជាច្បាប់ដែលចែងអំពីសកម្មភាពនានាទាក់ទងទៅនឹងបណ្ដឹង ដំណើរការក្ដី ការសម្រេចសេចក្ដី និងការអនុវត្តសេចក្ដីសម្រេច។ ក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ គឺជាច្បាប់សារធាតុ ព្រោះថាក្រមរដ្ឋប្បវេណី ចែងអំពីសិទ្ធិ កាតព្វកិច្ច របស់បុគ្គលឯកជនទាក់ទងទៅនឹងទ្រព្យសម្បត្តិ និងញាតិ ចំណែកក្រមព្រហ្មទណ្ឌ ចែងអំពីអំពើ បទល្មើស ទោស និងគោលការណ៍សំខាន់ៗនៃច្បាប់ព្រហ្មទណ្ឌ។ ក្រៅពីនេះ ក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌ គឺជាច្បាប់នីតិវិធី ព្រោះថា វាចែងអំពីនីតិវិធីបណ្ដឹង ដំណើរការក្ដី ការទាញហេតុផលដោយផ្ទាល់មាត់ ការចេញសេចក្ដីសម្រេច ការប្រកាសទោស ការរឹបអូសទ្រព្យសម្បត្តិជាដើម។
ក្រមរដ្ឋប្បវេណី ចែកជា៩គន្ថី និងមានចំនួន១៣០៥មាត្រា។ ខ្លឹមសារសំខាន់នៃក្រមនេះ មានដូចខាងក្រោម៖
- ផ្នែកទី ១៖ សមត្ថភាពទទួលសិទ្ធិ
- ផ្នែកទី ២៖ សិទ្ធិបុគ្គល
- ផ្នែកទី៣៖ សមត្ថភាពខាងឆន្ទៈ
- ផ្នែកទី ៤៖ សមត្ថភាពក្នុងការធ្វើសកម្មភាព
- ផ្នែកទី ៥៖លំនៅឋាន
- ផ្នែកទី ៦៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់បុគ្គលដែលអវត្តមាន និង ការប្រកាសអំពីការបាត់ខ្លួន
- ផ្នែកទី ៧៖ការចាត់ទុកថាបានទទួលមរណភាពព្រមពេលជាមួយគ្នា
- ផ្នែកទី ១៖ វត្ថុ
- ផ្នែកទី២៖ សិទ្ធិប្រត្យក្ស
- ផ្នែកទី ៣៖ គោលការណ៍នៃការបង្កើត ការផ្ទេរ និងការកែប្រនូវសិទ្ធិប្រត្យក្ស
- ផ្នែកទី ១៖ ខ្លឹមសារ និងកម្រិតនៃកម្មសិទ្ធិ
- ផ្នែកទី ២៖ ទំនាក់ទំនងរវាងដឺដែលនៅជាប់គ្នា
- ផ្នែកទី ៣៖ សិទ្ឋិទាមទារដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ
- ផ្នែកទី ៤៖ លទ្ឋកម្មនៃកម្មសិទ្ធិ
- ផ្នែកទី ៥៖ កម្មសិទ្ធិអវិភាគ
- ផ្នែកទី ៦៖ អឌ្ឍសិទ្ធិភាព
- ផ្នែកទី ១៖បទប្បញ្ញត្តិទូទៅ
- ផ្នែកទី ២៖ សិទ្ធិទាមទារឱ្យការពារការកាន់កាប់
- ផ្នែកទី ៣៖ ការការពារអ្នកកាន់កាប់ពិសេសអំពីអចលនវត្ថុ
ជំពូកទី ៤៖ សិទ្ធិជួលអចិន្ត្រៃយ៍
ជំពូកទី ៦៖ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
ជំពូកទី ៩៖ សិទ្ធិដែលត្រូវបានបង្កើតឡើងដោយសម្បទានដីធ្លី
- ផ្នែកទី ១៖ ប្រភពនៃកាតព្វកិច្ច និងនិយមន័យនៃទស្សនៈផ្សេងៗ
- ផ្នែកទី ២៖ ប្រភេទ និង បែបយ៉ាងនៃកាតព្វកិច្ច
- ផ្នែកទី៣៖ ល័ក្ខខ័ណ្ឌកំណត់ពេល និងអំឡុងពេល
ជំពួកទី ២៖ ការបង្ហាញឆន្ទៈ និង កិច្ចសន្យា
- ផ្នែកទី ១៖ ការបង្កើតកិច្ចសន្យា
- ផ្នែកទី ២៖ វិការៈក្នុងការបង្ហាញឆន្ទៈ និង សុពលភាពនៃកិច្ចសន្យា
- ផ្នែកទី ៣៖ មោឃភាព និងការលុបចោល
- ផ្នែកទី ៤៖ ការតំណាង
- ផ្នែកទី ៥៖ កិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន
ជំពូកទី ៣៖ ការអនុវត្តកិច្ចសន្យា
ជំពូកទី ៤៖ ការសង្គ្រោះចំពោះការបំពានលើកិច្ចសន្យា
- ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅស្តីពីការមិនអនុវត្តកាតព្វកិច្ច
- ផ្នែកទី ២៖ ការឱ្យអនុវត្តកាតព្វកិច្ចដោយបង្ខំ
- ផ្នែកទី ៣៖ សំណងនៃការខូចខាត
- ផ្នែកទី ៤៖ ការរំលាយកិច្ចសន្យា
ជំពូកទី ៥៖ ការទទួលបន្ទុកហានិភ័យ
ជំពូកទី ៦៖ អានុភាពនៃសិទ្ធិលើបំណុលចំពោះតតិយជន
ជំពូកទី ៨៖ អាជ្ញាយុកាលនៃការរំលត់សិទ្ឋិលើបំណុល
ជំពូកទី ៩៖ អនុប្បទានសិទ្ធិលើបំណុលការទទួលកាតព្វកិច្ច
- ផ្នែកទី ១៖ អនុប្បទានសិទ្ធិលើបំណុល
- ផ្នែកទី ២៖ ការទទួលកាតព្វកិច្ច
- ផ្នែកទី ៣៖ អនុប្បទានឋានៈក្នុងកិច្ចសន្យា
គន្ថីទី ៥៖ កិច្ចសន្យសំខាន់ៗ និងអំពើអនីត្យានុកូល
- ផ្នែកទី ១៖ លក្ខណៈនៃការលក់ និងការបង្កើតកិច្ចសន្យាលក់ទិញ
- ផ្នែកទី ២៖ ភាគីនៃកិច្ចសន្យាលក់ទិញ និងកម្មវត្ថុនៃកិច្ចសន្យាលក់ទិញ
- ផ្នែកទី៣៖ អានុភាពនៃកិច្ចសន្យាលក់ទិញ
- ផ្នែកទី ៤៖ ការរំលាយកិច្ចសន្យាលក់ទិញដោយអនុវត្តសិទ្ឋិលោះ
ផ្នែកទី ១៖ និយមន័យ និងការបង្កើតកិច្ចសន្យាខ្ចីបរិភោគ
- ផ្នែកទី ២៖ ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់
- ផ្នែកទី ៣៖ ករណីយកិច្ចឱ្យខ្ចីរបស់អ្នកឱ្យខ្ចី
- ផ្នែកទី ៤៖ ករណីយកិច្ចសងរបស់អ្នកខ្ចី
- ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ
- ផ្នែកទី ២៖ អានុភាពនៃភតិសន្យា
- ផ្នែកទី ៣៖ ការបញ្ចប់ភតិសន្យា
- ផ្នែកទី ៤៖ កិច្ចសន្យាប្រវាស់
- ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅស្តីពីបញ្ញើ
- ផ្នែកទី ២៖ បញ្ញើដោយរួមបញ្ចូលគ្នា
- ផ្នែកទី៣៖ បញ្ញើបរិភោគ
- ផ្នែកទី ៤៖ វិសុណ្ឋាប័ន
ជំពូកទី ១១៖ កិច្ចសន្យាក្រុមហ៊ុន
ជំពូកទី ១២៖ កិច្ចសន្យាធនលាភសាមយិកមួយជីវិត
ជំពូកទី ១៤៖ ការគ្រប់គ្រងដោយឈឺឆ្អាល
ជំពូកទី ១៥៖ សេចក្តីចម្រើនដោយឥតហេតុ
ជំពូកទី ៦៖ ប្រាតិភោគដោយអនុប្បទាន
ជំពូកទី ៨៖កាតព្វកិច្ចដោយសាមគ្គីភាព
ជំពូកទី៣៖ អំពីសន្តតិកម្មតាមច្បាប់
ជំពូកទី ៥៖ ការយល់ព្រម និងការបោះបង់សន្តតិកម្ម
ជំពូកទី ៦៖ ការគ្រប់គ្រង និង ការបែងចែកមត៌ក
ជំពូកទី ៨៖ ការទាមទារឱ្យធ្វើបដិទានសន្តតិកម្ម
[1] ក្រមរដ្ឋប្បវេណី, នស/រកម/១២០៧/០៣០ ចុះថ្ងៃទី ០៨ ធ្នូ ២០០៧, មាត្រា ១។