កតិកាសញ្ញា (pact): គឺជាកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាង ភាគីពីរឬច្រើនឬរវាងរដ្ឋនិងរដ្ឋ ទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីធ្វើអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។

ឧ. នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ប្រទេសអាល្លឺម៉ង់ អ៊ុតាលីនិងជប៉ុនបានចុះកតិកាសញ្ញាមួយមានឈ្មោះថា “កតិកាសញ្ញា រ៉ូម ប៊ែរឡាំង តូក្យូ”ដើម្បីរួបរួមកម្លាំងយោធាគ្នាប្រឆាំងនឹងសរដ្ឋ អាម៉េរិក អង់គ្លេស បារាំងនិងសហភាពសូវៀត។

(ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ. ១។)

ទាញយកសទ្ទានុក្រម: PDF