ការកាត់សេចក្តីឧក្រិដ្ឋកម្មសង្គ្រាម (war crimes trials) សំដៅដល់ការកាត់សេចក្តីចំពោះអំពើទាំងឡាយណាដែលត្រូវបានគេចោទប្រកាន់ទៅលើបទរំលោភច្បាប់សង្គ្រាមនិងទំនៀមទម្លាប់សង្គ្រាមធ្ងន់ធ្ងរ និង គោលការណ៍នៃច្បាប់អន្តរជាតិ។

ឧ. ខែវិច្ឆិកា ឆ្នាំ១៩៩៤ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តលេខ៩៥៥ បង្កើតសាលាជម្រះក្តី ឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់កាត់ទោសនៅ ប្រទេសរវាន់ដា។ សាលាជម្រះក្តីនេះមានសិទ្ធិ អំណាចកាត់ទោសបុគ្គលទាំងឡាយណាដែល ទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ និងអំពើរំលោភបំពានធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌ អំឡុងសង្គ្រាមស៊ីវិល ឆ្នាំ១៩៩៤ ក្នុងប្រទេស រវ៉ាន់ដា។

(ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២។)

ទាញយកសទ្ទានុក្រម: PDF