ការទូត (diplomacy) សំដៅដល់ ទំនាក់ទំនងផ្លូវការរវាងរដ្ឋ និង រដ្ឋ ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ្រាម សេដ្ឋកិច្ច និង វប្បធម៌ ជាដើម។ មុខងារចម្បង របស់ការទូតគឺការចរចាដើម្បីបង្ហាញនូវផលប្រយោជន៍ទូទៅរបស់រដ្ឋមួយ ឬតួអង្គមិនមែនរដ្ឋ ដូចជាអង្គការអន្តរជាតិ និង ដើម្បីដោះស្រាយជម្លោះអ្វីមួយដែលកើតមាននៅក្នុង ទំនាក់ទំនងអន្តរជាតិ។
ឧ. សង្គ្រាមស៊ីវិលនៅកម្ពុជាដែលអូសបន្លាយ ជិតពីរទសវត្សរ៍ត្រូវបានបញ្ចប់តាមរយៈការប្រើ ប្រាស់នូវនយោបាយការទូតរបស់គូភាគីបដិបក្ខ នៅក្នុងជម្លោះ ដែលរួមមានភាគីរដ្ឋកម្ពុជា ភាគីកម្ពុជាប្រជាធិបតេយ្យ (ហ៊្វុនស៊ិនប៉ិច ខ្មែរក្រហម និង រណសិរ្សរួបរួមជាតិរំដោះប្រជាពលរដ្ឋខ្មែរ) ហើយ ជាលទ្ធផលនៃនយោបាយការទូតនេះភាគីទាំងអស់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ដែលធ្វើឡើងនៅទីក្រុងប៉ារីសចុះ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា។
(ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.៣។)
ទាញយកសទ្ទានុក្រម: PDF