ការបណ្តេញចេញពីអំណាច ( overthrow from a position of power) សំដៅដល់ការបង្ខំនរណាម្នាក់ឬក្រុមណាមួយឱ្យចេញពីតំណែង មុខងារ តួនាទី ក្នុងគណបក្សនយោបាយ ឬ ស្ថាប័នរដ្ឋ ពីព្រោះពួកគេបានបាត់បង់ជំនឿទុកចិត្តពីក្រុមឬស្ថាប័នរបស់ខ្លួនឬដោយសារតែពួកគេមិនគោរពតាមលក្ខខណ្ឌច្បាប់និង គោលការណ៍ផ្សេងៗនៃក្រុមរបស់ខ្លួន។

ឧ. នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានសេនាប្រមុខ លន់ នល់ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារបណ្តេញចេញពីអំណាច ដោយសារព្រះអង្គត្រូវបានគេចោទប្រកាន់ថាមិនអាចគ្រប់គ្រងស្ថានភាពនយោបាយនិងវិបត្តិសេដ្ឋកិច្ចនៅពេលនោះបាន។

(ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.៤។)

ទាញយកសទ្ទានុក្រម: PDF