ក្រុង (Municipality) គឺជារដ្ឋបាលក្រុងដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ក្រុង។

(សទ្ទានុក្រមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, នស/ រកម/០៥០៨/០១៧ ២២ ឧសភា ២០០៨)

ឧទាហរណ៍៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

មាត្រា ២.

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋ បាលឯកភាព ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យ មានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

មាត្រា ៥.

ខេត្ត ចែកជាក្រុង និងជាស្រុក។

ក្រុង ចែកជាសង្កាត់ ។

ស្រុក ចែកជាឃុំ និងជាសង្កាត់ ។

មាត្រា ៧.

ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និង ការកំណត់ឈ្មោះក្រុង ស្រុក ខណ្ឌ ត្រូវសម្រេចដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ខាងក្រោមគឺជាឈ្មោះក្រុងទាំង២៧ នៅព្រះរាជាណាចក្រកម្ពុជា៖

១. រដ្ឋបាលខេត្តកំពង់ធំ

២. រដ្ឋបាលខេត្តព្រះសីហនុ

៣. រដ្ឋបាលខេត្តពោធិ៍សាត់

៤. រដ្ឋបាលខេត្តស្ទឹងត្រែង

៥. រដ្ឋបាលខេត្តបាត់ដំបង

៦. រដ្ឋបាលខេត្តបន្ទាយមានជ័យ

៧. រដ្ឋបាលខេត្តកំពង់ចាម

  • ក្រុងកំពង់ចាម

៨. រដ្ឋបាលខេត្តកណ្តាល

  • ក្រុងតាខ្មៅ

៩. រដ្ឋបាលខេត្តសៀមរាប

  • ក្រុងសៀមរាប

១០. រដ្ឋបាលខេត្តព្រៃវែង

  • ក្រុងព្រៃវែង

១១. រដ្ឋបាលខេត្តស្វាយរៀង

  • ក្រុងស្វាយរៀង
  • ក្រុងបាវិត

១២. រដ្ឋបាលខេត្តតាកែវ

  • ក្រុងដូនកែវ

១៣. រដ្ឋបាលខេត្តត្បូងឃ្មុំ

  • ក្រុងសួង

១៤. រដ្ឋបាលខេត្តកំពត

  • ក្រុងកំពត

១៥. រដ្ឋបាលខេត្តកំពង់ស្ពឺ

  • ក្រុងច្បារមន

១៦. រដ្ឋបាលខេត្តកំពង់ឆ្នាំង

  • ក្រុងកំពង់ឆ្នាំង

១៧. រដ្ឋបាលខេត្តកោះកុង

  • ក្រុងខេមរភូមិន្ទ

១៨. រដ្ឋបាលខេត្តក្រចេះ

  • ក្រុងក្រចេះ

១៩. រដ្ឋបាលខេត្តព្រះវិហារ

  • ក្រុងព្រះវិហារ

២០. រដ្ឋបាលខេត្តមណ្ឌលគិរី

  • ក្រុងសែនមនោរម្យ

២១. រដ្ឋបាលខេត្តរតនគិរី

  • ក្រុងបានលុង

២២. រដ្ឋបាលខេត្តឧត្តរមានជ័យ

  • ក្រុងសំរោង

២៣. រដ្ឋបាលខេត្តកែប

  • ក្រុងកែប

២៤. រដ្ឋបាលខេត្តប៉ៃលិន

  • ក្រុងប៉ៃលិន