ខេត្ត (Province) គឺជារដ្ឋបាលខេត្ត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ខេត្ត ។

(សទ្ទានុក្រមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, នស/ រកម/០៥០៨/០១៧ ២២ ឧសភា ២០០៨)

ឧទាហរណ៍៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

មាត្រា ២.

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋ បាលឯកភាព ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យ មានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

មាត្រា ៥.

ខេត្ត ចែកជាក្រុង និងជាស្រុក។

ក្រុង ចែកជាសង្កាត់ ។

ស្រុក ចែកជាឃុំ និងជាសង្កាត់ ។

មាត្រា ៦.

បង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការកំណត់ព្រំប្រទល់រាជធានីភ្នំពេញ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

មាត្រា ១៤.

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ណ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះ​ឆ្នោត​អសកលស្របតាមនីតិវិធី ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា “ក្រុមប្រឹក្សា”។

ខាងក្រោមគឺជាឈ្មោះខេត្តទាំង២៤ នៅព្រះរាជាណាចក្រកម្ពុជា៖

១. រដ្ឋបាលខេត្តកំពង់ធំ

២. រដ្ឋបាលខេត្តព្រះសីហនុ

៣. រដ្ឋបាលខេត្តពោធិ៍សាត់

៤. រដ្ឋបាលខេត្តស្ទឹងត្រែង

៥. រដ្ឋបាលខេត្តបាត់ដំបង

៦. រដ្ឋបាលខេត្តបន្ទាយមានជ័យ

៧. រដ្ឋបាលខេត្តកំពង់ចាម

៨. រដ្ឋបាលខេត្តកណ្តាល

៩. រដ្ឋបាលខេត្តសៀមរាប

១០. រដ្ឋបាលខេត្តព្រៃវែង

១១. រដ្ឋបាលខេត្តស្វាយរៀង

១២. រដ្ឋបាលខេត្តតាកែវ

១៣. រដ្ឋបាលខេត្តត្បូងឃ្មុំ

១៤. រដ្ឋបាលខេត្តកំពត

១៥. រដ្ឋបាលខេត្តកំពង់ស្ពឺ

១៦. រដ្ឋបាលខេត្តកំពង់ឆ្នាំង

១៧. រដ្ឋបាលខេត្តកោះកុង

១៨. រដ្ឋបាលខេត្តក្រចេះ

១៩. រដ្ឋបាលខេត្តព្រះវិហារ

២០. រដ្ឋបាលខេត្តមណ្ឌលគិរី

២១. រដ្ឋបាលខេត្តរតនគិរី

២២. រដ្ឋបាលខេត្តឧត្តរមានជ័យ

២៣. រដ្ឋបាលខេត្តកែប

២៤. រដ្ឋបាលខេត្តប៉ៃលិន