ជំនួយស្មារតី (aide-memoire) គឺជាលិខិតដែលប្រគល់ឬផ្ញើជូន បន្ទាប់ពីមានកិច្ច សន្ទនាការទូតមួយ ដើម្បីជៀសវាងការយល់ច្រឡំគ្នាទាក់ទងនឹងសេចក្តីថ្លែងនៅពេលសន្ទនា ជាមួយគ្នា។
ឧទាហរណ៍៖ ជំនួយស្មារតីស្ដីពីការផ្តល់គ្រូបង្ហាត់កីឡារបស់ប្រទេសជប៉ុនមកបង្ហាត់កីឡាករកម្ពុជា។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២២។