តុល្យភាពអំណាច (balance of power) សំដៅដល់ការបែង​ចែក​អំណាចនៃ​រដ្ឋ​និង​រដ្ឋ​ឬបក្សសម្ព័ន្ធ និងសម្ព័ន្ធមិត្តដែលប្រឆាំងគ្នាហើយ ការបែង ចែក​នេះ​មិន​មាន​រដ្ឋ ឬ​បក្សសម្ព័ន្ធ​ណាមួយ​មាន​ប្រៀប​ជាង​រដ្ឋ​ ឬបក្ស​សម្ព័ន្ធ​ណាមួយទេ។

ឧទាហរណ៍៖ សហរដ្ឋអាម៉េរិកនិង​សហភាពសូវៀត​បាន​​រក្សា​ឱ្យ​មាន​តុល្យ​ភាព​អំណាច​ក្នុង​ការ​​ប្រើ​ប្រាស់ចំនួន​​អាវុធ​​នុយ​​ក្លេអ៊ែរ​ស្មើ​គ្នា នៅក្នុងទសវត្សរ៍ ៧០-៨០ នៃសតវត្សរ៍ទី២០ ដែលបានជួយធ្វើឱ្យ​មាននិរន្តរភាព​នៃ​តុល្យភាព​អំណាច​ខាងយោធា។

ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២២។