ធម្មនុញ្ញ (charter) គឺជាក្រម ឬលិខិតូបករណ៍នានាដែលមានលក្ខណ ផ្លូវការក្នុងការបង្កើតអង្គការអន្តរជាតិណាមួយ ឬស្ថាប័នណាមួយ។
ឧទាហរណ៍៖ ធម្មនុញ្ញអង្គការសហប្រជាជាតិ (United Nations Charter) ធម្មនុញ្ញអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ ធម្មនុញ្ញគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២៥។