នយោបាយចម្រុះពណ៌ (multi-colored politics) សំដៅដល់ នយោបាយដែលទទួលយកមនោគមវិជ្ជានយោ​បាយគ្រប់និន្នាការ ក្នុងទិស​ដៅបង្ហាញពិភពលោកថា ខ្លួនមិនរើសអើងនិន្នាការនយោបាយ។

ឧទាហរណ៍៖ ក្រោយពីការបង្កើតបក្សសម្ព័ន្ធសេអាតូ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៥៤ ប្រទេសកម្ពុជាបានប្រកាសជាប្រទេសអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ។ ក្រោមនយោបាយនេះ ប្រទេសកម្ពុជា បានប្រើប្រាស់នយោបាយ​ចម្រុះពណ៌ដើម្បីអាច​ទទួលបានជំនួយពីចិន រុស្ស៊ី អាម៉េរិក។

ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២៧។