នយោបាយច័ក្កច័ន គឺជាប្រភេទនយោបាយមួយ ដែលគេរៀបចំឡើងដោយមានពហុមនោគមវិជ្ជា ដើម្បីសម្រេចគោលដៅណាមួយរបស់អ្នកនយោបាយ ដូចជា ការបង្កើតរដ្ឋាភិបាលឬចលនានយោបាយចម្រុះពណ៌។

ឧ. ក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩ ក្រុមអ្នកតស៊ូត្រីភាគីដែលមាននិន្នាការនយោបាយច័ក្កច័នបានរួបរួមគ្នាប្រឆាំងនឹង​របបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២៦-២៧។