នយោបាយ (politics) គឺជាវិធីសាស្រ្ត សិល្បៈ បច្ចេកទេសក្នុងការដឹកនាំគ្រប់គ្រងរដ្ឋឬរដ្ឋាភិបាល។ តាមន័យនេះ យើងអាចសង្កេតឃើញថា ពាក្យនយោបាយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងរដ្ឋ មានន័យ ថា នៅពេលមានព្រំសីមាឬបុរី នៅពេលនោះ ការគ្រប់គ្រងនយោបាយ គឺជាកិច្ចការដែលទាក់ទងទៅនឹងមនុស្សនៅក្នុងរដ្ឋឬបុរី។
ឧទាហរណ៍៖ នៅដើមសតវត្សទី១ នៃគ្រិស្តសករាជ ប្រទេស កម្ពុជាបានបង្កើតទៅជារដ្ឋ ដោយមានការគ្រប់គ្រងតាមបែបនយោបាយដែលមានក្សត្រិយ៍ លីវ យី ជាប្រមុខដឹកនាំ។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២៥។