នយោបាយបដិបក្ខ (adversarial politics) គឺជាបែបបទនយោបាយដែលគណបក្សសំខាន់ៗមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងទៅលើមនោគមវិជ្ជា និងគោលនយោបាយ ដែលពិបាកទៅដល់ការព្រមព្រៀង ឬឯកភាពគ្នា។ គោលនយោបាយគណបក្សចាស់នឹងត្រូវបានផ្លាស់ប្តូរនៅពេលដែលគណបក្សថ្មីឡើងកាន់អំណាច។ រដ្ឋាភិបាលនិងគណបក្សប្រឆាំងវាយ ប្រហារគ្នាក្នុងសភានិងក្នុងប្រព័ន្ធផ្សព្វផ្សាយនៅគ្រប់ឱកាសដែលអាចធ្វើបាន ហើយគណបក្សប្រឆាំងត្រូវបានផាត់ចេញពីដំណើរការសម្រេចចិត្តខាងគោលនយោបាយ។
ប្រភព៖ គណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយ, ពាក្យបច្ចេកសព្ទដែលបានដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ អនុម័ត ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។