រដ្ឋអាយ៉ង (puppet state) គឺជារដ្ឋដែលសន្មតថាមានឯករាជ្យនិងអធិបតេយ្យ ព្រមទាំងមានឈ្មោះប្រទេស ទង់ជាតិ ភ្លេងជាតិ រដ្ឋធម្មនុញ្ញ ច្បាប់ និងបាវចនារបស់ខ្លួន ប៉ុន្តែជាក់ស្តែងស្ថិតនៅក្រោមការបង្គាប់បញ្ជា និងពឹងផ្អែកទាំងស្រុងលើអំណាចពីខាងក្រៅ ទាំងនយោបាយ សេដ្ឋកិច្ច និង យោធា។ រដ្ឋបែបនេះមិនត្រូវបានទទួលស្គាល់ថាជារដ្ឋអធិបតេយ្យ ពេញលេញតាមច្បាប់អន្តរជាតិនោះឡើយ។

ប្រភពគណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយ, ពាក្យបច្ចេកសព្ទដែលបានដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ អនុម័ត ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។