កើយ (balcony) សំដៅដល់យ៉ ឬរានហាលតូចគ្មានសសរទ្រពីក្រោមទេ តែមានបង្កាន់ដៃព័ទ្ធជុំវិញ។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ១៥៣. ករណីយកិច្ចដាក់រនាំងបាំងនៅបង្អួច កើយ ជាអាទិ៍
អ្នកដែលធ្វើបង្អួច កើយ ឬសិល្បៈការ្យប្រហាក់ប្រហែលរបស់ទាំងអស់នេះ ដែលសម្លឹងទៅឃើញដីផ្ទះអ្នកជិតខាងនោះ នៅចម្ងាយតិចជាង ២ (ពីរ) ម៉ែត្រ ពីព្រំដីអ្នកជិតខាង ត្រូវដាក់រនាំងបាំង។