បទដ្ឋានសង្គ្រាម (rule of war) គឺជា វិធានទាំងឡាយណាដែលមានចែងនៅក្នុងច្បាប់អន្តរជាតិនិងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនឹងសង្គ្រាម។ សិទ្ធិកាតព្វកិច្ចដែលភាគីពាក់ព័ន្ធនៅក្នុងសង្គ្រាម ត្រូវគោរពពេលធ្វើសង្គ្រាមមានដូចខាងក្រោម៖
- អំឡុងពេលមានសង្គ្រាម ការសម្លាប់ជនស៊ីវិលគ្មានអាវុធដោយចេតនាមិនត្រូវបានអនុញ្ញាតឡើយ។
- ទាហានម្ខាងមិនអាចសម្លាប់ឬធ្វើឱ្យរបួសដល់ទាហានម្ខាងទៀត ដែលបានចុះចូលហើយនោះទេ។
- មន្ទីរពេទ្យមិនត្រូវបានប៉ះពាល់ឬវាយប្រហារទេក្នុងពេលមានសង្គ្រាម។
- ឈ្លើយសឹកមិនត្រូវបានគេប្រព្រឹត្តដោយអមនុស្សធម៌ឬធ្វើទារុណកម្មទេ។
- ការចាប់យកឬសម្លាប់ចំណាប់ខ្មាំងមិនត្រូវអនុញ្ញាតឡើយ។
- ទាហានត្រូវពាក់ឯកសណ្ឋានដើម្បីឱ្យគេ បានស្គាល់អត្តសញ្ញាណច្បាស់លាស់ជៀសវាងការច្រឡំជាមួយជនស៊ីវិល។
- សមរភូមិត្រូវធ្វើឱ្យឆ្ងាយពីតំបន់ទីក្រុងដែលមានប្រជាជនរស់នៅ។
- នៅពេលត្រូវវាយប្រហារទៅលើទីក្រុងត្រូវទុកពេលវេលាសម្រាប់ជម្លៀសជនស៊ីវិលចេញ។
- ជនស៊ីវិលស្លូតត្រង់ត្រូវទទួលការគាំពារ។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២៨-២៩។