មណ្ឌលសមរភូមិ (battleground constituency) គឺជាមណ្ឌលបោះឆ្នោតដែលមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកក្នុងការបោះឆ្នោត ហើយគណបក្សនយោបាយឬបេក្ខជនដែលប្រកួតប្រជែងគ្នាមានការគាំទ្រយ៉ាងប្រកៀកប្រកិតគ្នា។ សំឡេងឆ្នោតនៅក្នុងមណ្ឌលសមរភូមិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលនៃការបោះឆ្នោត។
ប្រភព៖ ពាក្យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។