រដ្ឋសមរភូមិក្នុងការបោះឆ្នោត (battleground state) សំដៅដល់រដ្ឋដែលមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកក្នុងការ​បោះឆ្នោត ហើយគណបក្សនយោបាយ​ឬបេក្ខជន​ដែលប្រកួត​ប្រជែង​គ្នា​មាន​ការ​គាំទ្រ​យ៉ាង​ប្រកៀកប្រកិតគ្នា។ សំឡេងឆ្នោត​នៅក្នុងរដ្ឋសមរភូមិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលនៃការបោះឆ្នោត។

ប្រភព៖ ពាក្យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។