របបសក្តិភូមិ (feudal regime) គឺជារបៀបគ្រប់គ្រងរដ្ឋនៅសម័យ​កណ្តាល​ដែលកើតរវាងសតវត្សរ៍​ទី៩-១៥ នៅបស្ចិមប្រទេស។ របបសក្តិភូមិប្រកាន់ឋានានុក្រម យោធាមួយដែលអ្នកគ្រប់គ្រងអំណាចឬម្ចាស់កម្មសិទ្ធិផ្តល់ថ្លៃឈ្នួលដល់ពលករ និងដីធ្លីក្នុងការបំពេញការងារ ដើម្បីជាថ្នូរនឹងសេវាយោធា។ វាជាការបញ្ចូលគ្នារវាងប្រព័ន្ធច្បាប់និងយោធាក្នុងសម័យកណ្តាល។

ប្រភព៖ ពាក្យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។