វណ្ណៈសក្តិភូមិ (feudal class) គឺជារបបសង្គមដែលឱ្យតម្លៃខ្ពស់ទៅលើពួកអភិជន ដោយគេចាត់ទុកក្រុមនេះ ថាជាមនុស្សដែលកើតចេញពីសាវ័ករបស់ព្រះឬមនុស្សទេព ហើយពួកនេះគ្រប់គ្រងអំណាចជាម្ចាស់ដីរហូតទៅដល់ម្ចាស់ទាសករទៀត។ គេបែងចែកមនុស្សជា៤ស្រទាប់ រួមមានស្រទាប់សក្តិភូមិ (ត្រកូលស្ដេចឬអភិជន) ពួកមូលធន(នាយទុន) ពួកវណ្ណៈអធន (កសិករនិងកម្មករ) និងពួកទាសករ។
ប្រភព៖ ពាក្យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។