គ្រោះមហន្តរាយធម្មជាតិ (natural disaster) មានន័យថា ការខូចខាត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី…។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ៤៩៨.- ការ​បង្អង់​ការ​សម្រេច​អាជ្ញា​យុកាល​នៃ​ការ​រំលត់​សិទ្ធិលើ​បំណុល​ដោយ​សារ​មហន្តរាយ​ធម្មជាតិ

ប្រសិនបើអ្នកមានសិទ្ធិ​​មិន​អាច​ផ្អាក​អាជ្ញា​យុកាល​នៃ​ការ​រំលត់​សិទ្ធិ​លើបំណុល​ដោយសារ​ការ​ជួប​ប្រទះ​នូវ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ ឬប្រធានសក្តិ​ផ្សេង​នៅពេលណាមួយក្នុង ៦ (ប្រាំមួយ) ខែ មុន​ពេល​ផុត​អំឡុងពេល​នៃអាជ្ញា​យុកាល​នៃការរំលត់​សិទ្ធិលើបំណុល អាជ្ញាយុកាលនៃការរំលត់​សិទ្ធិលើបំណុលនេះមិនត្រូវបានសម្រេចក្នុងអំឡុង​ពេល ៦ (​ប្រាំ​មួយ) ខែបន្ទាប់​ពីប្រធាន​សក្តិនោះ​​បាន​កន្លង​ផុតឡើយ។