ចារី (perpetrator) សំដៅដល់បុគ្គល ដែលបំពានដោយខុសច្បាប់លើសិទ្ធិឬផលប្រយោជន៍ជនដទៃ ដោយកំហុសចេតនាក្តី ឬ អចេតនាក្តី។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧, ទំ. ៥។
✍សម្រង់មាត្រាមួយចំនួននៃ ក្រមព្រហ្មទណ្ឌ៖
មាត្រា ២៥.- និយមន័យនៃចារី
ត្រូវចាត់ទុកជាចារី ចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់។
ត្រូវចាត់ទុកជាចារីផងដែរ ចំពោះបុគ្គលណាដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឈឹម។
មាត្រា ២៧.- និយមន័យនៃការប៉ុនប៉ង
ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងក្នុងបទមជ្ឈឹម អាចត្រូវផ្ដន្ទាទោសបាន កាលណាលក្ខខណខាងក្រោមនេះត្រូវបានបំពេញ:
- ចារីបានចាប់ផ្ដើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង
- ចារីបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាល:ទេស:ក្រៅឆន្ទ:របស់ខ្លួន។
អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្ដើមអនុវត្តទេ។
ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្ដន្ទាទោសទេ។