ការពិពណ៌នាមុខតំណែង សំដៅដល់ការកំណត់នូវកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ។ ការពិពណ៌នាមុខតំណែងនឹងត្រូវរៀបចំឡើងដំបូង សម្រាប់មុខតំណែងចាប់ពីអគ្គនាយក អគ្គលេខាធិការដល់ប្រធាន ការិយាល័យ។ ការពិពណ៌នាមុខតំណែងក៏នឹងត្រូវរៀបចំឡើងសម្រាប់ក្រុមគោលដៅមួយចំនួនដូចជាគ្រូបង្រៀន អ្នកមានវិជ្ជាជីវៈខាងវេជ្ជសាស្ត្រឬអ្នកស្រាវជ្រាវជាដើម។ កម្រងឯកសារស្តីពីអភិក្រមនៃការគ្រប់គ្រងធនធានមនុស្សមានរៀបរាប់ពីនីតិវិធីលម្អិតក្នុងការបង្កើតនិង ការរៀបចំធ្វើបច្ចុប្បន្នកម្មទៅលើការពិពណ៌នាមុខតំណែង។
ប្រភព៖ ឧបសម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨,ទំ.១។