ចុល្លព្រឹក្ស (shrubs) សំដៅដល់ដើមឈើតូចៗ ។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ១៥៤.- ដើមឈើនៅជិតព្រំដី

កម្ម​សិទ្ធិ​ករ​នៃ​ដី​មិន​អាច​ដាំដើម​ឈើ គុម្ពោត ឬ​ចុ​ល្លព្រឹក្ស ​ដែល​មាន​កម្ពស់លើស​ពី ២ (ពីរ) ម៉ែត្រ ក្នុង​ចម្ងាយ ២ (ពីរ) ម៉ែត្រ ពី​ព្រំ​ប្រទល់​ដី​អ្នក​ជិតខាង​បាន​ឡើយ។   ក្នុង​ករណី​ដែល​ធ្វើ​ផ្ទុយ​ពីបញ្ញត្តិ​នេះ កម្មសិទ្ធិករ​នេះមាន​ករណីយ​​កិច្ច​ដក​ចេញ​តាម​ការ​ទាម​ទារ​របស់​កម្ម​សិទ្ធិ​ករ​នៃ​ដី​ជិត​ខាង។