បទល្មើសសង្គ្រាម (war crime) សំដៅដល់ការរំលោភខាងយោធាទៅលើបទដ្ឋាននៃការធ្វើសង្គ្រាម រួមមានសកម្មភាពឃោរឃៅ ការធ្វើទុក្ខបុកម្នេញនៅក្នុងពេលធ្វើសង្គ្រាម។ បទល្មើសសង្គ្រាមរួមមាន៖
- ការប្រើប្រាស់អាវុធដែលហាមឃាត់
- ការមិនយកចិត្តទុកដាក់ដល់អ្នកជំងឺ ឬអ្នករបួស
- ការរំលោភបំពានរថយន្តដែលមានទង់ឬ សញ្ញាកាកបាទក្រហម
- ការបំពានដោយមិនដោះលែងអ្នកទោសឬ ដោយបទឈប់បាញ់គ្នា
- ការសម្លាប់ចំណាប់ខ្មាំង
- ការសម្លាប់រង្គាលជនមិនមែនស៊ីវិល ឬបច្ចាមិត្តដែលបានចុះចូល
- ការបំផ្លាញនាវាចម្បាំងដោយមិនបានយកអ្នកដំណើរ ឬ បុគ្គលិកនាវាទៅដាក់កន្លែងមានសុវត្ថិភាព
- ការទម្លាក់គ្រាប់បែកលើទីកន្លែងដែលគ្មានរបាំងការពារអ្វីទាំងអស់ ឬអគារនានាដែលមិនមែនជាគោលដៅខាងយោធា។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.៣០-៣១។