បាតុកម្ម (demonstration) សំដៅដល់ អំពើជាក់ស្តែង ការធ្វើឱ្យដឹងឬឱ្យឃើញប្រាកដ ការលើកគ្នាដើរដង្ហែរជាក្បួន ដើម្បីសម្ដែងសេចក្ដីមិនពេញចិត្តចំពោះអំពើអ្វីមួយ ឬទទូចសុំស្រុះគ្នាឱ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្តីពេញចិត្តរបស់ក្រុមខ្លួន។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.៣១។