បុព្វសិទ្ធិការទូត (diplomatic privileges) គឺសិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់​ជូនសកម្មភាពការងាររបស់បេសកកម្មការទូតទាំងនោះ ដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំរដ្ឋបាលទូទៅ នៅក្នុងរដ្ឋម្ចាស់ផ្ទះ ដូចជា ការលើកលែងការបង់ពន្ធដីរបស់ស្ថានទូត ពន្ធលើបៀវត្សរ៍របស់បុគ្គលិកស្ថានទូត ការនាំចូលសម្ភារៈ និងយានជំនិះសម្រាប់ស្ថានបេសកកម្មនិងបុគ្គលិកផ្ទាល់ខ្លួន ដោយការបង់ពន្ធជាបន្ទុក​របស់រដ្ឋម្ចាស់ផ្ទះ។

ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និងការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.៣១៣២។