ញាតិ (relatives) សំដៅដល់ញាតិលោហិតក្នុង៦ថ្នាក់ សហព័ទ្ធ និងញាតិពន្ធ ក្នុង៣ថ្នាក់។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ៩៣៨.– ទំហំរបស់ញាតិ

បុគ្គលដែលបានកំណត់ដូចខាងក្រោមនេះ គឺជាញាតិ:

  • ក-ញាតិលោហិតក្នុង ៦ (ប្រាំមួយ) ថ្នាក់។
  • ខ- សហព័ទ្ធ។
  • គ-ញាតិពន្ធក្នុង៣ (បី)ថ្នាក់។

មាត្រា ៩៣៩.– ការគណនាថ្នាក់ញាតិ

១-ថ្នាក់ញាតិ ត្រូវកំណត់ដោយគណនាចំនួននៃតំណពូជរវាងញាតិ។

២-ដើម្បីកំណត់ថ្នាក់ញាតិនៃសាខាញាតិ ត្រូវគណនាចំនួននៃតំណពូជ គិតចាប់ពីជននោះ ឬសហព័ទ្ធរបស់ជននោះ ឡើងទៅដល់បុព្វជនដូចគ្នា និងចំនួននៃតំណពូជ គិតចាប់ពីបុព្វជនរបស់ជននោះចុះរហូតមកដល់ជនម្នាក់ទៀត។

មាត្រា ៩៤០.– ការកើតមានឡើងនូវទំនាក់ទំនងញាតិភាពដោយការសុំកូន

ទំនាក់ទំនងរវាងកូនចិញ្ចឹម និងឪពុក ម្តាយចិញ្ចឹម ព្រមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹមនោះ នឹងត្រូវបង្កើតនូវញាតិភាពដូចគ្នានឹងញាតិលោហិត គិតចាប់ពីថ្ងៃដែលបានសុំកូន។