១. អំពីការអនុម័ត និងការប្រកាសឱ្យប្រើ
ច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបាន៖
- រដ្ឋសភាអនុម័តនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦
- ព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤
- ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។
២. គោលបំណងនៃច្បាប់
ច្បាប់នេះមានគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខណ្ឌច្បាប់ ស្ថាប័នគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែកបម្រើឧត្ដមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
៣. ផ្សេងៗ
ច្បាប់នេះមាន១២ ជំពូក សរុប ១០១ មាត្រា។