តម្លាភាព សំដៅដល់បរិយាកាសនៃការបើកទូលាយដល់ការចូលរួម ការតាមដាន ការពិនិត្យ និងការផ្តល់​យោបល់​គ្រប់​ជ្រុងជ្រោយ ក៏ដូច​ជា​ការប្រកួត​ប្រជែង​ដោយសមធម៌ ដោយលក្ខណៈស្មើភាព និងយុត្តិធម៌។

ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។

សម្រង់មាត្រា ក្នុងច្បាប់នេះ

មាត្រា ១.-

ច្បាប់នេះមានគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខណ្ឌច្បាប់ ស្ថាប័នគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែកបម្រើឧត្ដមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៨២.-

ត្រូវបានផ្តល់ការលើកទឹកចិត្តចំពោះក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែល​ប្រមូលចំណូលមិនមែន សារពើពន្ធ និងអ្នករាជការសាធារណៈ ដែលមានស្នាដៃក្នុងការប្រមូលចំណូលនិងការតឹងទារបំណុលមិនមែនសារពើពន្ធ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។