ភាគចំណែករបស់រដ្ឋ សំដៅដល់ចំណូលរបស់រដ្ឋដែលបានមកពីការបែងចែកតាមអត្រាពីផលនៃការចាត់ចែង ទ្រព្យសម្បត្តិរដ្ឋ ប្រតិបត្តិការអាជីវកម្មរវាងរដ្ឋនិងឯកជន ផលបានពីសម្បទានទ្រព្យសម្បត្តិរដ្ឋ និងផលដទៃទៀតតាម ការកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត។
ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។
✍សម្រង់មាត្រា ក្នុងច្បាប់នេះ
មាត្រា១៥.-
ចំណូលពីធនធានធម្មជាតិ ជាចំណូលដែលទទួលបានមកពីការចាត់ចែងលើធនធានធម្មជាតិ មានជាអាទិ៍ សម្បទានរ៉ែ ចំណូលពីប្រេងកាត សម្បទានដីសេដ្ឋកិច្ច ផលព្រៃឈើ អនុផលព្រៃឈើ ផលពីនេសាទ ធនធានកម្រ និងធនធានធម្មជាតិដទៃទៀត តាមរយៈលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងទម្រង់ជាកម្រៃសួយសារ ឬការបង់ថ្លៃឈ្នួល ឬបុព្វលាភ ឬភាគចំណែករបស់រដ្ឋ ឬការបែងចែកផល ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។