ដីប្រើ (dominant land) គឺជាដី ដែលកើតផលប្រយោជន៍ដោយដីបម្រើ។
✍សម្រង់មាត្រា នៃក្រមរដ្ឋប្បវេណី៖
មាត្រា ២៨៥. និយមន័យនៃសេវភាព
១-សេវភាពសំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដី របស់ខ្លួន ដោយយោងទៅតាមគោលបំណងដែលបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត។ ប៉ុន្តែ សេវភាពដែលមានខ្លឹមសារផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈពុំអាចបង្កើតបានឡើយ ។
២-ដីអ្នកដទៃដែលផ្តល់ផលប្រយោជន៍ហៅថា “ដីបម្រើ” រីឯដីដែលធ្វើឱ្យកើនផលប្រយោជន៍របស់ខ្លួនហៅថា “ដីប្រើ” ។
៣-ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍នៃដី ឬផលុបភោគីអាចបង្កើតសេវភាពដោយយកដីនោះធ្វើជាដីប្រើបាន។
មាត្រា ២៨៨. វិសាលភាពនៃជនដែលអាចទទួលបាននូវសេវភាព
ក្រៅពីកម្មសិទ្ធិករនៃដីប្រើ ភតិកៈនៃដីប្រើដែលត្រូវបានបង្កើតសេវភាព អ្នកជួលអចិន្ត្រៃយ៍នៃដីប្រើដែលត្រូវបានបង្កើតសេវភាព ផលុបភោគីនៃដីប្រើដែលត្រូវបានបង្កើតសេវភាព និងម្ចាស់សិទ្ធិប្រើប្រាស់និងម្ចាស់សិទ្ធិអាស្រ័យនៅដីប្រើ ដែលត្រូវបានបង្កើតសេវភាពក៏អាចទទួលបាននូវសេវភាពផងដែរ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការកំណត់ផ្សេងនៅក្នុងកិច្ចសន្យាបង្កើតសេវភាព ។
មាត្រា ២៨៩. ភាពទៅជាមួយគ្នានៃសេវភាព
១-សេវភាពត្រូវបានធ្វើអនុប្បទានបើកម្មសិទ្ធិលើដីប្រើត្រូវបានធ្វើអនុប្បទាន។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការកំណត់ផ្សេងនៅក្នុងកិច្ចសន្យាបង្កើតសេវភាព។
២-សេវភាពពុំអាចត្រូវបានធ្វើអនុប្បទាន ឬក្លាយជាកម្មវត្ថុនៃសិទ្ធិផ្សេងដោយបំបែកពីកម្មសិទ្ធិលើដីប្រើបានឡើយ។