តតិយជន (Third party) សំដៅដល់ជនទីបី ឬជនដែលមិនមែនជាភាគីនៅក្នុងទំនាក់ទំនងគតិយុត្ត។ ជនដែល មិនមែនជាភាគីក្នុងរឿងក្តី។
(សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧។)
✍សម្រង់មាត្រានៃក្រមរដ្ឋប្បវេណី៖
មាត្រា ៥៩. ការកម្រិតនូវសិទ្ធិតំណាង
ការកម្រិតដែលបានធ្វើលើសិទ្ធិតំណាងរបស់អភិបាល ឬអ្នកតំណាងនីតិបុគ្គល ផ្សេងទៀតពុំអាចតតាំងចំពោះតតិយជនសុចរិតបានឡើយ។
មាត្រា ១៣៤.ល័ក្ខខ័ណ្ឌតតាំងនៃការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស
១-ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្សលើអចលនវត្ថុ ក្រៅពីសិទ្ធិកាន់កាប់ សិទ្ធិឃាត់ទុក សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅមិនអាចតតាំងនឹងតតិយជនបានឡើយបើពុំបានចុះបញ្ជីសិទ្ធិនោះ តាមបញ្ញត្តិនៃច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេង ដែលទាក់ទងនឹងការចុះបញ្ជី។
២-អនុប្បទាននូវសិទ្ធិប្រត្យក្សលើចលនវត្ថុទៅបុគ្គលណាមួយមិនអាចតតាំងនឹងតតិយជនបានឡើយ បើពុំបានផ្ទេរការកាន់កាប់ចលនវត្ថុទៅបុគ្គលនោះទេ។