សម្បទានសេវាសាធារណៈ សំដៅដល់ការប្រគល់សិទ្ធិរបស់រដ្ឋ ទៅឱ្យបុគ្គលឯកជនក្នុងការផ្គត់ផ្គង់សេវាសាធារណៈដោយផ្ទាល់ឬដោយប្រយោល ដើម្បីជាប្រយោជន៍សាធារណៈ តាមរយៈការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ឬតាមរយៈការផ្តល់សិទ្ធិជូនបុគ្គលឯកជនលើការធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬលើសេវាសាធារណៈ ដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ។ សម្បទានសេវាសាធារណៈ ចែកចេញជាគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងសម្បទានគ្រប់គ្រងសេវាសាធារណៈ។
ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។