សេវាសាធារណៈ សំដៅដល់រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ទាំង​អស់​របស់​រដ្ឋ ដែល​បំពេញ​ការងារតាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឬធ្វើឡើង​ដោយ​ផ្នែកឯកជន ឬសង្គម​ស៊ីវិល​ដែល​ទទួលបាន​សិទ្ធិ​និង​ភារកិច្ចពីរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋក្នុង គោលដៅ​បម្រើ​ផលប្រយោជន៍សាធារណៈ។

ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។