អ្នកទទួលសិទ្ធិបន្តពីបុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ សំដៅដល់ បុគ្គលដែលទទួលបន្តនូវសិទ្ធិនិងកាតព្វកិច្ចមួយផ្នែកឬទាំងស្រុងពីបុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធដោយពុំបានបំពេញនីតិវិធីជាធរមានដូចបានកំណត់ក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ ឬ លិខិតគតិយុត្តិបង្កើតចំណូលមិនមែនសារពើពន្ធ។
ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។